ព័ត៌មានថ្មីៗ

គ្រោះទឹកជំនន់នៅមីយ៉ាន់ម៉ា ស្លាប់កើនឡើងជាបន្តបន្ទាប់ រដ្ឋាភិបាលសុំជំនួយពីបរទេស អាមេរិកនិងអ៊ុយក្រែន ពិភាក្សាគ្នាស្តីពីយុទ្ធសាស្ត្រសង្គ្រាមជាមួយរុស្ស៊ី សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណ ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃព្រះរាជាណាចក្រកម្ពុជា ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង ក្រៅតែពីមានវត្តអារ៉ាមដ៏មានវ័យចំណាស់ និងសាលារៀនគំរូ កសិដ្ឋានចិញ្ចឹមគោ មួយកន្លែងនៅក្រុងស្វាយរៀង ដោយបោះទុនជិត១០ម៉ឺនដុល្លារពីនិស្សិតវ័យក្មេងផ្នែកកសិកម្មម្នាក់

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំ ថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ខែ មករា ឆ្នាំ២០២៤លោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធន ធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង…

ប្រធានាធិបតីអ៊ុយក្រែនថាការវាយប្រហារដោយមីស៉ីលរុស្ស៉ីលើទីក្រុងរបស់អ៊ុយក្រែន សម្លាប់មនុស្សជាច្រើន

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា មីស៉ីលរបស់រុស្ស៉ីដែលបានវាយប្រហារលើទីក្រុងធំៗចំនួន ២ បណ្តាលឲ្យមនុស្ស១៨នាក់ស្លាប់ របួសចំនួន១៣០នាក់ ហើយបានបំផ្លាញផ្ទះនិងហេដ្ឋារចនាសម្ព័ន្ធនានា។ទីក្រុងភាគខាងកើតនៃតំបន់ Kharkiv រងការវាយប្រហារចំនួន ៣លើក…

សម្ដេចធិបតីហ៊ុន ម៉ាណែត ថ្លែងថា អ្នកសារព័ត៌មានត្រូវបានការពារដោយច្បាប់ ប្រសិនបើបំពេញការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវនោះ

ភ្នំពេញៈ សម្ដេចធិបតីហ៊ុន ម៉ាណែត ថ្លែងថា អ្នកសារព័ត៌មានត្រូវបានការពារដោយច្បាប់ ប្រសិនបើបំពេញការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវនោះ និងគ្មានការគំរាមគំហែង។ សម្តេចធិបតីហ៊ុន ម៉ាណែត បានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នារក្សាតម្លៃនិងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសរៀងការបង្កើតព័ត៌មានក្លែងក្លាយសម្រាប់កៀបសង្កត់គេ ដើម្បីជៀសវាងការប្ដឹងផ្ដល់គ្នាទៅដល់តុលាការ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រមសីលធម៌ និងវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន គឺមានសារៈសំខាន់ណាស់…

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន”

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២៤ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន” ។សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖-សម្តេចធិបតី…

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៣ មករា ចំនួន ១៥ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៣នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៣ នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។ក្នុងចំណោមជនសង្ស័យចំនួន ២៣នាក់ រួមមាន ៖+ជួញដូរ…

សមត្ថកិច្ចថៃ ប្រទះឃើញកាំភ្លើងយន្តជិត៤០ដើម និងគ្រាប់រំសែវរាប់រយក្បែរព្រំដែនកម្ពុជា-ថៃ ​

ប្រទេសថៃ ៖ ប្រទះឃើញកាំភ្លើងយន្តជិត៤០ដើម និងគ្រាប់រំសែវរាប់រយក្បែរព្រំដែនកម្ពុជា-ថៃ ​ក្រោយក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃដើរ​ល្បាតដែលគេ​ច្រក​បាវ​លាក់​ទុក​ក្នុង​ដីចម្ការ​មួយ​កន្លែង ស្ថិតក្នុង​ទឹកដី​ថៃ ចម្ងាយ​ប្រហែល​៦០០​ម៉ែត្រ ពី​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​បឋម​ពី​មន្ត្រី​ការពារ​ព្រំដែន​ខ្មែរ និងកំពុងស្វែងរកប្រភព សហការជាមួយ សមត្ថកិច្ចភាគីថៃ ។ប្រភព​ពី​មន្ត្រី​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ៖ អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ​​​​ត្រូវ​ក្រុម​ទាហាន​ឈុត​ខ្មៅ​​​ថៃ ​ប្រទះ​ឃើញ​នៅ​ក្នុង​ចម្ការ​​មួយ​កន្លែង ដោយ​មាន​គ្របសំរាម​ និង​ស្លឹកឈើ កាលពី​រសៀល​ថ្ងៃ​ទី​២២…

មន្រ្តីនៃមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ៧រូប ត្រូវបានក្រសួងរៀបចំដាក់ការងារថ្មីហើយ តែនៅឡើយលោកអាង ណារិទ្ធ !

បន្ទាយ​មាន​ជ័យ​ៈ​Update : ក្រោយពីក្រសួងរៀបចំដែនដីនគរូនីយកម្ម និងសំណង់បានសម្រេចដកប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យលោកអាង ណារិទ្ធ និងអនុប្រធានមន្ទីរ៥រូប ព្រមទាំងប្រធានការិយាល័យ២រូប លទ្ធផលថ្ងៃនេះបានបញ្ជាក់ថាពួកគាត់៧រូបគឺមានផ្ទះថ្មីនៅហើយ ដោយឡែកគេនៅមិនទាន់ដឹងពីកន្លែងការងារថ្មីរបស់លោកអាង ណារិទ្ធនៅឡើយទេ ។ សូមបញ្ជាក់ថា មន្ត្រីនៃមន្ទីររៀចំដែនដីខេត្តបន្ទាយមានជ័យ ដែលក្រសួងបានដក យកទៅបម្រើការងារថ្មីមានចំនួន៧រូបគឺ៖១-លោកអឿ សុភ័ណ ពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅនាយកដ្ឋានកិច្ចការរដ្ឋបាលនិងផែនការហិរញ្ញវត្ថុនែនម្ទីរពិសោធន៍ជាតិសំណង់។ ២លោកឡុង វុធ ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបំរើការងារនៅនាយកដ្ឋានសំណង់នៃអគ្គនាយកកដ្ឋានសំណង់។៣-លោកមួង វិបុល ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅនាយកដ្ឋានគ្រប់គ្រងដីធ្លីនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។៤-លោករ៉ូ បូរ៉ា ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបំម្រើការងារនៅនាយកដ្ឋានបច្ចេកទេសនៃអគ្គនាយកអភ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។៥-លោកស្រី ជាធូ វឌ្ឍនា ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅនាយកដ្ឋានអភិរក្យសុរិយោដី នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។៦-លោកហង្ស រិនឌី ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅនាយកដ្ឋានរដ្ឋបាលនិងផែនការហិរញ្ញវត្ថុនៃមន្ទីរពិសោធន៍ជាតិសំណង់។៧-លោកឡេង ម៉ារី ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបំរើការងារនៅនាយកដ្ឋានកិច្ចការវិវាទដីធ្លី នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។  យោងតាមកិច្ចប្រជុំបិទទ្វារសម្ងាត់ កាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤ ដែលដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកបែន រ័ត្នរដ្ឋលេខាធីការក្រសួងរៀចំដែនដីនគរូបនីយកម្ម និងសំណង់​ បានសម្រេច​ដកមន្ត្រីទាំង៨រូបនិងប្រគល់ត្រាជូនលោកលៀម​ សុីដា​ អភិបាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​ដឹកនាំជំនួសកិច្ចការទូទៅបណ្តោះអាសន្ន ឃើញថាលទ្ធផល ជាផ្លែផ្កាបញ្ជាក់ច្បាស់ហើយ នៅឡើយកំពុងចាំអ៊ុតផ្ទះថ្មីលោកអាង ណារិទ្ធ ទៅកាន់កន្លែងណា? ។ នៅក្នុងលិខិតបង្គាប់ការ​ របស់ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បង្គាប់​ឲ្យ​លោកអាង​ ណារិទ្ធ​ បន្តបំពេញបញ្ចប់កិច្ចការ​ ដែលនៅសេសសល់នៅមន្ទីររៀបចំដែដី​ នគរូបនីយកម្ម​សំណង់​ និងសុរិយោដី​ ខេត្ត​​បន្ទាយ​មានជ័យ​ ចាប់ពីថ្ងៃទី​២២ដល់ថ្ងៃទី​២៦​ ខែ​មករា​…

នារីស្រស់ស្អាតម្នាក់លោតទឹកស្ទឹងសង្កែប៉ុនប៉ងសម្លាប់ខ្លួន តែត្រូវបានបុរសជាគូស្នេហ៍លោតទៅជួយទាន់ទាំងត្រដាបត្រដួស

ខេត្តបាត់ដំបង៖ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីមាននារីស្រស់ស្អាតម្នាក់លោតទឹកស្ទឹងសង្កែប៉ុនប៉ងសម្លាប់ខ្លួនពីលើស្ពាន តែត្រូវបានបុរសជាគូស្នេហ៍លោតទៅជួយបណ្តាលអោយឈ្លក់ទឹកស្ទើរស្លាប់ស្ទើររស់ សំណាងល្អបានអ្នកស្រុកសហការចុះជួយបានទាន់ពេលវេលា។ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោងជាង០៤ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅចំណុចលើស្ពានស្ទឹងសង្កែខាងមុខសាលាខេត្ត ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានមានការឈ្លោះប្រកែកសម្តីគ្នាទៅវិញទៅមក បន្ទាប់មកភាគីខាងស្រីក៏បានស្ទុះទៅលោតទំលាក់ខ្លួនពីស្ពានចូលទៅស្ទឹងសង្កែ ភ្លាមនោះភាគីខាងប្រុសក៏បានលោតទៅជួយស្រង់តែមិនឈ្នះធ្វើអោយឈ្លក់ទឹកស្ទើរស្លាប់ស្ទើររស់ទាំងពីរនាក់ តែសំណាងល្អបានមិត្តភក្តិនិងបងប្អូនជាអ្នកដាក់មងជួយស្រង់ទាន់និងដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់កងទ័ពឱ្យបន្តប្រុងប្រយ័ត្នចំពោះមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយជ្រុលនិយមមួយក្តាប់តូច

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ៖ ឆ្នាំ២០២៤នេះ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬដោយប្រយោលពីស្ថានការណ៍អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ នៅតែជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់គួបផ្សំនឹងភាពផុយស្រួយដែលបង្កឡើងដោយការវិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិបតេយ្យ…

ជនសង្ស័យប្រុសស្រី១៣នាក់ចែកចាយនិងសេពគ្រឿងញៀនត្រូវកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបង្ក្រាប២ទីតាំងផ្សេងគ្នា

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានបង្ក្រាបទីតាំងជួញដូរនិងចែកចាយ២កន្លែងឃាត់ខ្លួនបានមនុស្ស១៣នាក់និងគ្រឿងញៀន២៥ថង់ធំនិងតូចកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ស្ថិតភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ។លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងការិយ៉ាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានស្រាវជ្រាវនិងកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបចំនួន២កន្លែងឃាត់ខ្លួនចំនួន១៣នាក់ក្នុងនោះមានស្រី២នាក់ជួញដូរនិងចែកចាយគ្រឿងញៀនចំនួន២១ថង់។លោកបានបញ្ជាក់ថាៈពេលចុះបង្ក្រាបទីតាំងទី១.ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ស៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិមិត្តភាព…

មាតិកាផ្សេងៗ