ប្រទេសថៃ ៖ ប្រទះឃើញកាំភ្លើងយន្តជិត៤០ដើម និងគ្រាប់រំសែវរាប់រយក្បែរព្រំដែនកម្ពុជា-ថៃ ​ក្រោយក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃដើរ​ល្បាតដែលគេ​ច្រក​បាវ​លាក់​ទុក​ក្នុង​ដីចម្ការ​មួយ​កន្លែង ស្ថិតក្នុង​ទឹកដី​ថៃ ចម្ងាយ​ប្រហែល​៦០០​ម៉ែត្រ ពី​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​បឋម​ពី​មន្ត្រី​ការពារ​ព្រំដែន​ខ្មែរ និងកំពុងស្វែងរកប្រភព សហការជាមួយ សមត្ថកិច្ចភាគីថៃ ។
ប្រភព​ពី​មន្ត្រី​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ៖ អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ​​​​ត្រូវ​ក្រុម​ទាហាន​ឈុត​ខ្មៅ​​​ថៃ ​ប្រទះ​ឃើញ​នៅ​ក្នុង​ចម្ការ​​មួយ​កន្លែង ដោយ​មាន​គ្របសំរាម​ និង​ស្លឹកឈើ កាលពី​រសៀល​ថ្ងៃ​ទី​២២ មករា ស្ថិត​​ក្នុងស្រុក​សយ​ដាវ ស្រុក​ច​ន្ទ​បុរី ប្រទេស​ថៃ ​ឈម​នឹង​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដែល​មាន​ចម្ងាយ​ប្រហែល​៦០០​ម៉ែត្រ ពី​អូរ​ព្រំដែន​កម្ពុជា​-​ថៃ។
បើ​យោង​របាយការណ៍​បឋម ដែល​មន្ត្រី​ព្រំដែន​ខ្មែរ បាន​ស្រង់​ពី​ភាគី​ថៃ បាន​ឲ្យ​ដឹង​ថា ៖ អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដែល​ក្រុម​ទាហាន​ថៃ រក​ឃើញ​នោះ​រួម​មាន ១-​កាំភ្លើង M-16 ចំនួន​១៥​ដើម
២-​ភាំ​ភ្លើងAK-47 ចំនួន​២២​ដើម
៣-​កាំភ្លើងយន្ត 12,7 ចំនួន​១​ដើម
​៤-​គ្រាប់​កាំភ្លើងយន្ត 12,7 ចំនួន​៥១០​គ្រាប់ ។
គេ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ​ចេញពី​ប្រភព​ណា​នៅឡើយ​ទេ ? សមត្ថកិច្ច​ថៃ និង​កម្ពុជា បាន​និង​កំពុង​ជួប​ពិភាក្សា​គ្នា ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ប្រភព​អាវុធ​នេះ ខណះកម្ពុជា-ថៃ មានកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីស្ថេរភាព នៃប្រទេសទាំងពីរ ប្រកបដោយសន្តិភាព ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *