រុស្ស៊ីកំពុងពិភាក្សាជាមួយភាគីចិន ក្នុងការខ្ជីប្រាក់យន់
រុស្ស៊ីនិងចិនលែងប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅក្នុងពាណិជ្ជកម្មទៀតហើយ ក្នុងនោះមានទាំងប្រាក់កម្ជីផងដែរ។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ បានផ្សាយថា រដ្ឋមន្រ្តីហិរញ្ញវត្ថុរុស្ស៉ី លោក Anton Siluanov បានពិភាក្សាជាមួយសមភាគីចិនអំពីលទ្ធភាពទទួលបានកម្ចីជាលុយយន់ ប៉ុន្តែនៅមិនទាន់ឈានដល់ការសម្រេចបាន។លោក Siluanov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ីថា «កិច្ចពិភាក្សាជាមួយសមភាគីចិនបានបន្តមកយូរហើយ តែនៅមិនទាន់មានការសម្រេច។…