មហាអំណាចសេដ្ឋកិច្ចទី១លើពិភពលោកមានពលរដ្ឋដល់ទៅ ៦៥៣ពាន់នាក់គ្មានផ្ទះសម្បែង
សារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា របាយការណ៍របស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញថា ចំនួនជនគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិកបានកើនក្នុងអត្រា១២ភាគរយ ដល់តួលេខដ៏ខ្ពស់មិនធ្លាប់មានមួយ។ការរាប់ធ្វើឡើងដោយក្រសួងអភិវឌ្ឍន៍នគរូបនីយកម្មនិងលំនៅឋានអាមេរិក បានបង្ហាញថា ក្នុងឆ្នាំ២០២៣នេះ មានមនុស្សប្រហែល៦៥៣,០០០នាក់នៅទូទាំងសហរដ្ឋអាមេរិកជាជនគ្មានផ្ទះសម្បែង។ តួលេខនេះគឺ ៧០,៦៥០នាក់ ច្រើនជាងតួលេខកាលពីឆ្នាំ២០២២ ឬស្មើនឹងកំណើន១២ភាគរយ ហើយវាជាចំនួនខ្ពស់បំផុត…