នៅ ថ្ងៃទី 12 ខែធ្នូ ខ្មាន់កាំភ្លើងឧទ្ទាមបានបើកឡានដឹកទំនិញផ្ទុកគ្រឿងផ្ទុះចូលទៅក្នុងប៉ុស្តិ៍ប៉ូលីសមួយក្នុងស្រុក Dera Ismail Khan ខេត្ត Khyber Pakhtunkhwa – ភាគពាយព្យប៉ាគីស្ថាន ជាប់ព្រំដែនអាហ្វហ្គានីស្ថាន បំផ្ទុះសម្លាប់មន្ត្រីសន្តិសុខយ៉ាងតិច ២៤ នាក់ និងជាច្រើននាក់ទៀតរងរបួស។ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីមន្ត្រីសន្តិសុខប៉ាគីស្ថាន ដែលបាននិយាយថា ទីតាំងនេះថ្មីៗនេះ ត្រូវបានកងទ័ពប៉ាគីស្ថានប្រើប្រាស់ជាមូលដ្ឋាន។ ដំបូងឡើយ ពួកសកម្មប្រយុទ្ធមួយចំនួនបានបើករថយន្តចូលទៅក្នុងជញ្ជាំងព្រំដែននៃប៉ុស្តិ៍ប៉ូលីស ហើយបានបំផ្ទុះរថយន្តនៅខាងក្នុងបរិវេណនោះ។ បន្ទាប់មកមានអ្នកផ្សេងទៀតបានប្រើកាំភ្លើងវាយប្រហារបុគ្គលិកសន្តិសុខរហូតឈានដល់មានការផ្ទុះអាវុធ។ ប្រភពជាច្រើនជឿថា គ្រាប់រំសេវយោធាដែលរក្សាទុកនៅខាងក្នុងមូលដ្ឋានក៏អាចផ្ទុះផងដែរ។
ក្រុម Tehreek-e-Jihad Pakistan (TJP) ដែលជាក្រុមដែលទើបនឹងលេចចេញថ្មី ដែលគេជឿថាមានទំនាក់ទំនងជាមួយពួកតាលីបង់ប៉ាគីស្ថាន បានអះអាងថា បានធ្វើសកម្មភាពវាយប្រហារខាងលើ ប្រឆាំងនឹងកងទ័ពប៉ាគីស្ថាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីមហាផ្ទៃ Sarfraz Bugti បានថ្កោលទោសការវាយប្រហារអត្តឃាតនេះ ជាមួយនឹងគ្រឿងផ្ទុះ និងកាំភ្លើង ហើយបានសម្តែងការរំលែកទុក្ខចំពោះការស្លាប់របស់មន្ត្រីរាប់សិបនាក់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *