Category: អន្តរជាតិ

អ៊ុយក្រែនបង្ហាញផែនការវាយប្រហាររុស្ស៊ីក្នុងរដូវរងា

លោក Volodymyr Fito អ្នកនាំពាក្យកងកម្លាំងជើងគោកអ៊ុយក្រែនបាននិយាយថា គោលដៅរបស់អ៊ុយក្រែនក្នុងខែរដូវរងា គឺកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់យោធារបស់រុស្ស៊ីនិងរុញកងកម្លាំងម៉ូស្គូចេញពីអ៊ុយក្រែន។ទីភ្នាក់ងារសារព័ត៌មាន Ukrainska Pravda របស់ប្រទេសអ៊ុយក្រែនបានដកស្រង់សម្តីលោក Fito ដោយនិយាយថា “ភារកិច្ចចម្បងរបស់អ៊ុយក្រែនគឺត្រូវកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់និងដឹកជញ្ជូនរបស់កងកម្លាំងរុស្ស៊ីទាំងនៅជួរមុខនិងនៅពីក្រោយជួរមុខ”។នៅពេលនេះដែរ យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការប្រយុទ្ធគ្នាគឺកាន់តែខ្លាំងឡើងនៅជុំវិញទីក្រុង Avdiivka ស្ថិតនៅភាគខាងកើតអ៊ុយក្រែនខណៈរុស្ស៉ីកំពុងបង្កើនការទម្លាក់គ្រាប់បែកនិងព្យាយាមឆ្ពោះទៅមុខជាមួយកងទ័ពថ្មើរជើង។អ្នកនាំពាក្យយោធាអ៊ុយក្រែន លោក Oleksandr Shtupun…

យោធារបបសឹកមីយ៉ាន់ម៉ារងការវាយប្រហារនៅសមរភូមិថ្មី ខណៈមនុស្សរាប់ពាន់នាក់រត់ចូលទឹកដីឥណ្ឌា

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកស្រុក ក្រុមចលនាតស៊ូនិងមន្ត្រីម្នាក់បាននិយាយថា ចលនាតស៊ូប្រដាប់អាវុធជនជាតិភាគតិចបានវាយប្រហារលើប៉ុស្តិ៍សន្តិសុខ ជាច្រើនកន្លែង ក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅលើសមរភូមិ២ថ្មីទៀត ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់បាននាំគ្នាឆ្លងចូលទៅក្នុងប្រទេសជិតខាង គឺឥណ្ឌាដើម្បីសុវត្ថិភាព។អ្នកនាំពាក្យរបស់ចលនាប្រដាប់អាវុធ Arakan Army (AA) លោក Khine…

ទីក្រុងដែលមានបរិយាកាសអាក្រក់នៅប្រទេសឥណ្ឌាបានកើនឡើង ១០ទីក្រុងហើយ

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា នៅថ្ងៃនេះ ទីក្រុងឥណ្ឌាពីរផ្សេងទៀត បានចូលរួមជាមួយរដ្ឋធានីញូវដែលីនាថ្ងៃចន្ទនេះ ក្នុងការជាប់ចំណាត់ថ្នាក់ នៅក្នុងចំណោមបណ្តាទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់អាកាសខ្លាំងជាងគេបង្អស់លើពិភពលោក។ក្នុងចំណោមទីក្រុងទាំង១០ដែលរងការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក គឺទីក្រុងញូវដែលីស្ថិតនៅចំណាត់ថ្នាក់លើទី១។ យោងតាមក្រុមតាមដានគុណភាពខ្យល់អាកាស IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស សន្ទស្សន៍គុណភាពខ្យល់ (AQI) នៃរដ្ឋធានីរបស់ឥណ្ឌា…

កម្លាំងទាហានអាកាសអាមេរិកវាយប្រហារលើមូលដ្ឋានរបស់អ៉ីរ៉ង់ នៅស៊ីរី

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា យោធាអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានចំនួន ២ របស់អ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាការឆ្លើយតបទៅនឹងការវាយប្រហារលើកងទ័ពអាមេរិក នៅក្នុងតំបន់។នេះជាលើកទី៣ហើយ ក្នុងរយៈពេលមិនដល់៣សប្ដាហ៍នោះទេដែលយោធាអាមេរិកវាយប្រហារលើគោលដៅក្នុងប្រទេសស៊ីរី មានជាប់ពាក់ព័ន្ធនឹងអ៉ីរ៉ង់ដែលគាំទ្រក្រុមប្រដាប់អាវុធជាច្រើនដែលទីក្រុងវ៉ាស៊ីនតោនអះអាងថាបានវាយប្រហារជាបន្តបន្ទាប់លើកងទ័ពរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា…

ក្រុមហាម៉ាស់អាចបញ្ចេញទឹកសមុទ្រចូលទៅក្នុងផ្លូវរូងក្រោមដីដើម្បីរារាំងទាហានអុីស្រាអែល

ក្រុមប្រដាប់អាវុធអ៊ិស្លាមហាម៉ាស់អាចបង្ហូរទឹកសមុទ្រចូលទៅក្នុងផ្លូវរូងក្រោមដីនៅជិតសមុទ្រមេឌីទែរ៉ាណេ ដើម្បីជន់លិចតំបន់យុទ្ធសាស្ត្រក្នុងហ្គាហ្សា ដើម្បីទប់ស្កាត់ការឆ្ពោះទៅមុខរបស់អុីស្រាអែលក្នុងការវាយប្រហារ។គេមិនអាចច្រានចោលបានទេថា ក្រុមហាម៉ាស់បានបង្កើតអន្ទាក់ដ៏គ្រោះថ្នាក់បែបនេះដោយប្រើទឹកសមុទ្រដើម្បីបញ្ឈប់កងទ័ពអុីស្រាអែល បង្កើតឱកាសសម្រាប់ការឆ្លើយតបជាបន្តបន្ទាប់។ជម្លោះយោធារវាងអុីស្រាអែលនឹងក្រុមហាម៉ាស់នៅហ្គាហ្សាបានឈានចូលដល់ដំណាក់កាលដ៏គ្រោះថ្នាក់មួយ នៅពេលដែលកងទ័ពអុីស្រាអែលបានជន់លិចចូលទៅក្នុងតំបន់ហ្គាហ្សា និងព្យាយាមបំផ្លាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់។ETV Bharat បានផ្សាយថា ក្រុមហាម៉ាស់កំពុងរៀបចំផែនការដើម្បីទប់ស្កាត់ការវាយប្រហារលើដីរបស់អុីស្រាអែលនៅភាគខាងជើងហ្គាហ្សាស្ទ្រីប។ យោងតាម ETV Bharat អង្គការ think tank ImagIndia (មានទីស្នាក់ការកណ្តាលនៅទីក្រុង New Delhi…

លីបង់៖ រឹបអូសបានថ្នាំញៀនប្រមាណ៨០០គីឡូក្រាមដឹកជញ្ជូនទៅប្រទេសគុយវ៉ែត

អាជ្ញាធរលីបង់បាននិយាយកាលពីថ្ងៃទី 12 ខែវិច្ឆិកាថា ប្រទេសនេះបានរឹបអូសថ្នាំញៀនប្រហែល 800 គីឡូក្រាមដែលដឹកជញ្ជូនទៅប្រទេសគុយវ៉ែតក្នុងបរិបទដែលអាជ្ញាធរនៃប្រទេសទាំងពីរកំពុង “សហការសន្តិសុខយ៉ាងយកចិត្តទុកដាក់” ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់សកម្មភាពខុសច្បាប់ ការជួញដូរគ្រឿងញៀន ជាពិសេសទៅកាន់ប្រទេសឈូងសមុទ្រ។ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសលីបង់ NNA បានដកស្រង់សេចក្តីប្រកាសរបស់ការិយាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Bassam Mawlawi ដែលបញ្ជាក់ថា អាជ្ញាធរ “រឹបអូសបានថ្នាំញៀនប្រហែល ៨០០ គីឡូក្រាម”…

កម្មករ ៤០ នាក់ត្រូវបានជាប់នៅក្នុងផ្លូវរូងក្រោមដីដែលបានដួលរលំអំឡុងពេលសាងសង់

ផ្នែកមួយនៃផ្លូវរូងក្រោមដីដែលកំពុងសាងសង់ក្នុងរដ្ឋUttarakhand (ប្រទេសឥណ្ឌា) បានបាក់រលំដោយជាប់គាំងកម្មករយ៉ាងហោចណាស់ក៏៤០នាក់ដែរ។កាលពីថ្ងៃទី១២ ខែវិច្ឆិកា ផ្នែកនៃផ្លូវរូងក្រោមដីដែលកំពុងសាងសង់ក្នុងរដ្ឋ Uttarakhand (ប្រទេសឥណ្ឌា) បានបាក់រលំដោយជាប់គាំងកម្មករយ៉ាងហោចណាស់ក៏៤០នាក់ដែរនៅខាងក្នុង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ។ពេលទទួលបានព័ត៌មានពីការដួលរលំភ្លាមៗសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ។ រូបថតដែលចេញផ្សាយដោយក្រុមជួយសង្គ្រោះបង្ហាញពីប្លុកបេតុងដែលនៅរាយប៉ាយនៅកន្លែងកើតហេតុ ដោយបិទផ្លូវចូលទៅតំបន់ផ្លូវរូងក្រោមដីដែលដួលរលំ។លោក Durgesh Rathodi មន្ត្រីឆ្លើយតបគ្រោះមហន្តរាយនៃរដ្ឋ Uttarakhand បាននិយាយថា ផ្នែកមួយនៃផ្លូវរូងក្រោមដីប្រហែល ២០០…

សម្ព័ន្ធអារ៉ាប់និងមេដឹកនាំមូស្លីមបានស្នើឱ្យ ICC ស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមរបស់អុីស្រាអែល

កិច្ចប្រជុំកំពូលវិសាមញ្ញលើកដំបូងរវាងមេដឹកនាំអារ៉ាប់នឹងមេដឹកនាំមូស្លីមបានធ្វើឡើងនៅថ្ងៃទី 11 ខែវិច្ឆិកា នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកមធ្យោបាយដើម្បីបញ្ចប់ការវាយប្រហារដោយយោធាអុីស្រាអែល ការឈ្លានពានរបស់យោធាអុីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប។មេដឹកនាំអារ៉ាប់និងមូស្លីមដែលចូលរួមសន្និសីទបានអំពាវនាវឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ធ្វើការស៊ើបអង្កេតលើសកម្មភាពឧក្រិដ្ឋកម្មរបស់យោធាអុីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។ សេចក្តីថ្លែងការណ៍រួមបានបញ្ចប់សន្និសីទនេះ ហើយបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍ភ្លាមៗដើម្បីបញ្ចប់យុទ្ធនាការវាយប្រហារមិនរើសមុខរបស់កងទ័ពអុីស្រាអែល និងបង្កើតលក្ខខណ្ឌសម្រាប់ជំនួយមនុស្សធម៌អន្តរជាតិក្នុងការចូលទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប។ក្រុមអ្នកវិភាគបាននិយាយថា អារ៉ាប៊ីសាអូ៊ឌីតព្រួយបារម្ភអំពីការអូសទាញចូលទៅក្នុងជម្លោះដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ក៏ដូចជាការណ៍ពិតដែលថាប្រទេសនេះកំពុងស្វែងរកការធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយអុីស្រាអែលមុនពេលជម្លោះផ្ទុះឡើង។ជំនួយការអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Hossam Zaki បានប្រកាសថា សម្ព័ន្ធអារ៉ាប់នឹងធ្វើសកម្មភាពក្នុងឆាកអន្តរជាតិ ដើម្បីគាំទ្រប៉ាឡេស្ទីននិងប្រជាជននៅតំបន់ហ្គាហ្សា…

សេដ្ឋកិច្ច

វៀតណាម ខ្ចីប្រាក់ ២៨.៣៥ ពាន់លានដុល្លារថែមទៀតសម្រាប់ឆ្នាំ ២០២៤ ស់រដ្ឋាភិបាលក្នុងការខ្ចីប្រាក់ចំនួន ៦៩០.៥៥ ពាន់ពាន់លានដុង ឬប្រហែល ២៨.៣៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺខ្ពស់ជាងការខ្ចីប្រាក់របស់ខ្លួននៅឆ្នាំនេះ ៦ ភាគរយ ។ សូមចុច Subscribe Channel Telegram…

ជាតិយន្តហោះយោធាអាមេរិក ធ្លាក់នៅតំបន់មេឌីទែរ៉ាណេ

ទីបញ្ជាការអឺរ៉ុបរបស់អាមេរិក (EUCOM) បានប្រកាសកាលពីថ្ងៃសៅរ៍ទី១១ខែវិច្ឆិកាថា យន្តហោះយោធារបស់ខ្លួនមួយគ្រឿង បានធ្លាក់នៅភាគខាងកើតតំបន់មេឌីទែរ៉ាណេ។ EUCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា យន្តហោះនេះកំពុងធ្វើការហោះហើរហ្វឹកហាត់កាលពីល្ងាចថ្ងៃសៅរ៍ នៅពេលជួបឧបទ្ទវហេតុ ហើយក៏ធ្លាក់តែម្តង។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណមិនបានផ្តល់ព័ត៌មានបន្ថែមអំពីប្រភេទយន្តហោះនោះទេ ក៏ដូចជាថាតើមានមនុស្សប៉ុន្មាននាក់ជិះក្នុងនោះ ឬថាតើយន្តហោះធ្លាក់លើដីឬសមុទ្រ។ សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចំនួនពីរ ទៅកាន់តំបន់ ជាវិធានការទប់ស្កាត់ ចំពេលសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ កំពុងបន្តនៅតំបន់ហ្គាហ្សា។ នៅក្នុងឧប្បត្តិហេតុមួយផ្សេងទៀតកាលពីឆ្នាំមុន…