Category: អន្តរជាតិ

ទាហានអាមេរិកម្នាក់ត្រូវបានចាប់ឃុំខ្លួនក្នុងប្រទេសរុស្ស៊ី

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ មន្ត្រីអាមេរិកអនាមិកម្នាក់បាននិយាយថា ទាហានដែលរុស្ស៊ីចាប់បាននោះឈរជើងនៅកូរ៉េខាងត្បូង។ មន្ត្រីអាមេរិកម្នាក់ទៀតបាននិយាយថា ទាហានត្រូវបានគេចោទប្រកាន់ថាបានប្លន់ស្ត្រីម្នាក់។កងទ័ពសហរដ្ឋអាមេរិកបាននិយាយថា មន្រ្តីអាមេរិកម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ទាហានរូបនោះឈរជើងនៅមូលដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង ហើយត្រូវបានចោទប្រកាន់ថាបានធ្វើសកម្មភាព លួចពីស្ត្រីម្នាក់។ ខាងកងទ័ពអាមេរិកមិនបានផ្តល់ព័ត៌មានលម្អិតទេជុំវិញការចោទប្រកាន់នេះ ដោយលើកឡើងពីភាពរសើបនៃបញ្ហា។ ប៉ុន្តែថាទីក្រុងមូស្គូបានជូនដំណឹង មកកាន់ក្រសួងការបរទេសអាមេរិកហើយអំពីការឃុំខ្លួនទាហានរូបនោះ ដោយអនុលោមតាមអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងនៃស្ថានកុងស៊ុល។ ទោះយ៉ាងនេះក្តី ស្ថានទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាស៉ីនតោន មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។បើតាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុករបស់រុស្ស៉ី Izvestia ទាហានដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង បានមកជួបស្ត្រីម្នាក់ដែលស្គាល់គ្នាតាមអ៉ីនធើណិត…

ចិននិងអឺរ៉ុបត្រូវតែមានការប្រកួតប្រជែងដោយយុត្តិធម៌

សារព័ត៌មាន AFP នៅថ្ងៃចន្ទទី៦ ខែឧសភា ឆ្នាំ២០២៤បានផ្សាយថា ប្រធានគណៈកម្មការរបស់សហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃចន្ទនេះថា លោកស្រីនឹងគូសបញ្ជាក់អំពីការប្រកួតប្រជែងដោយយុត្តិធម៌ជាមួយចិន នៅពេលជួបលោកប្រធានាធិបតី ស៉ី ជីនពីង ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង។ថ្លែងប៉ុន្មានម៉ោងមុនកិច្ចប្រជុំនៅទីក្រុងប៉ារីស ជាមួយលោកស៉ី ជីនពីង…

គ្រោះទឹកជំនន់នៅប្រេស៊ីល ស្លាប់កើនឡើងជិត៦០នាក់

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤ បានដកស្រង់សម្តីអាជ្ញាធរប្រេស៉ីលដែលបានឱ្យដឹងថា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារព្យុះភ្លៀងនិងគ្រោះទឹកជំនន់នៅរដ្ឋ Rio Grande do Sul ចុងភាគខាងត្បូងប្រទេស បានបន្តកើនដល់យ៉ាងហោចណាស់៥៧នាក់។មិនតែប៉ុណ្ណោះមនុស្ស៦៧នាក់ នៅបន្តបាត់ខ្លួន ហើយជាង៦៩,០០០នាក់ផ្សេងទៀតត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីទៅរកកន្លែងសុវត្ថិភាព។ ការធ្លាក់ភ្លៀងខ្លាំងក្លា ក្នុងរយៈពេលជិតមួយសប្តាហ៍មកនេះ…

រុស្ស៉ី៖ ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានដាក់ ចូលបញ្ជីឧក្រិដ្ឋជនដែលត្រូវចាប់ខ្លួន

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤បានផ្សាយថា រុស្ស៉ីបានកត់ឈ្មោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចូលក្នុងបញ្ជីស្តីពីឧក្រិដ្ឋជនដែលត្រូវចាប់ខ្លួន ខណៈវាជាសកម្មភាពមួយដែលទីក្រុងកៀវមើលឃើញថា ជាសញ្ញានៃភាពអស់សង្ឃឹមរបស់ទីក្រុងមូស្គូ។ឈ្មោះរបស់លោក ហ្សេលេនស្គី បានលេចឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នៅក្នុងបញ្ជីឧក្រិដ្ឋជនត្រូវចាប់ខ្លួនរបស់ក្រសួងមហាផ្ទៃរុស្ស៉ី។ បើតាមខ្លឹមសារក្នុងបញ្ជីនោះ លោកប្រធានាធិបតីអ៊ុយក្រែន ស្ថិតក្នុងចំណោមក្រុមឧក្រិដ្ឋជន ដែលអាជ្ញាធរុស្ស៉ីត្រូវចាប់ខ្លួន…

គ្រាប់បែកនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ របស់រុស្ស៊ី

មកទល់ពេលនេះ Tsar Bomba (គ្រាប់បែក Tsar) គឺជាគ្រាប់បែកនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតដែលមិនធ្លាប់មានដែលមនុស្សបានផលិត ។ ការបំផ្លាញខ្លាំងរបស់អាវុធនុយក្លេអ៊ែរធ្វើឱ្យមនុស្សភ័យខ្លាចយ៉ាងខ្លាំង។យោងតាមគំនូររចនា គ្រាប់បែក Tsar មានប្រវែង 8 ម៉ែត្រ និងទម្ងន់ជិត 27 តោន។ វាត្រូវបានគេស្គាល់ជាផ្លូវការថា izdeliye 602 (“ធាតុ…

ស្លាប់និងបាត់ខ្លួនជាង ១០០នាក់ ដោយគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រេស៊ីល

សារព័ត៌មាន Reuters នៅថ្ងៃទី ៤ខែឧសភា បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ក្នុងរដ្ឋ Rio Grande do Sul ស្ថិតនៅចុងភាគខាងត្បូងបំផុតនៃប្រទេសប្រេស៊ីល បានសម្លាប់មនុស្ស ៣៩នាក់ និងរាប់សិបនាក់ផ្សេងទៀតបាត់ខ្លួន ហើយចំនួនអ្នកស្លាប់ត្រូវបានរំពឹងថានឹងបន្តកើនឡើង។ក្រុមមន្ត្រីក្នុងរដ្ឋ Rio Grande do Sul បានឱ្យដឹងកាលពីថ្ងៃសុក្រ…

អង់គ្លេសគាំទ្រអ៊ុយក្រែនដែលវាយប្រហារគោលដៅក្នុងប្រទេសរុស្ស៊ី

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីដ កាមេរ៉ុន បានគាំទ្រអ៊ុយក្រែន ក្នុងការវាយលុកលើគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងសព្វាវុធដែលផ្តល់ឲ្យដោយប្រទេសអង់គ្លេស។យោងតាមសារព័ត៌មាន Sky News និង Daily Mail បានផ្សាយថា នៅក្នុងរដ្ឋធានីអ៊ុយក្រែនកាលពីថ្ងៃទី 2 ខែឧសភា លោក Cameron បានរំលឹកឡើងវិញនូវការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះប្រធានាធិបតីអ៊ុយក្រែនលោក…

ធ្លាប់តែរងការដាក់ទណ្ឌកម្មពីអាមេរិកនិងលោកខាងលិច ពេលនេះអុីរ៉ង់ប្រកាសដាក់ទណ្ឌកម្ម អាមេរិកនិងអង់គ្លេស

សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា ប្រទេសអ៉ីរ៉ង់បានប្រកាសអំពីការដាក់ទណ្ឌកម្មទៅលើបុគ្គលក៏ដូចជាអង្គភាព-ស្ថាប័នមួយចំនួនរបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស សម្រាប់ការគាំទ្រសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ នៅឯតំបន់ Gaza Strip។ការប្រកាសដាក់ទណ្ឌកម្មខាងលើ ពីសំណាក់ទីក្រុងតេហេរ៉ង់ ដែលជាគូសត្រូវធំបំផុតរបស់អ៉ីស្រាអែល នៅក្នុងតំបន់ ត្រូវបានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអ៉ីរ៉ង់។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ទណ្ឌកម្មនោះបានកំណត់គោលដៅលើ…

ប៉ូលិសនិងបាតុករប៉ះទង្គិចគ្នានៅទីក្រុងប៉ារីសក្នុងទិវាពលកម្មអន្តរជាតិ

ប៉ូលិសបារាំងបាននិយាយថា មន្ត្រីចំនួន១២នាក់បានរងរបួស និងមនុស្ស៤៥នាក់នៅទីក្រុងប៉ារីសត្រូវបានចាប់ខ្លួនក្នុងអំឡុងការតវ៉ាប្រពៃណីនៃទិវាពលកម្មកាលពីថ្ងៃពុធ បើទោះបីជាការតវ៉ាមានភាពស្ងប់ស្ងាត់ជាងឆ្នាំមុនក៏ដោយ។ប៉ូលិសកុបកម្មបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងដំបងដើម្បីបំបែកបាតុករមួយចំនួន។ យោងតាមប៉ូលិស ចំនួនអ្នកតវ៉ានៅក្នុងរដ្ឋធានីបារាំងមានប្រហែល 18,000នាក់ បើទោះបីជាក្រុមចម្រុះ CGT ឆ្វេងនិយមបានដាក់ចំនួនប្រហែល 50,000 ក៏ដោយ។ក្រុមអ្នកតវ៉ាភាគច្រើនមានការខឹងសម្បាចំពោះថ្លៃរស់នៅ និងកំណែទម្រង់អត្ថប្រយោជន៍អត់ការងារធ្វើ ដោយខ្លះគ្រវីទង់ជាតិប៉ាឡេស្ទីន ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនហ្គាហ្សា។ប៉ូលិសបាននិយាយថា បាតុករសរុបប្រហែល 121,000 នាក់បានចូលរួមក្នុងបាតុកម្មថ្ងៃពលកម្មនៅទូទាំងប្រទេសបារាំង ខណៈដែល…

ចារកម្មអ៊ុយក្រែនបានបង្ហាញពីល្បឿននៃការផលិតកាំជ្រួចមីស៊ីលរបស់រុស្ស៊ី

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែន (DIU) ទើបតែបានចេញផ្សាយការប៉ាន់ប្រមាណនៃចំនួនកាំជ្រួច Zircon, Oniks, Kalibr និង Kh-69 របស់រុស្ស៊ី ក៏ដូចជាអត្រាផលិតមីស៊ីលរបស់ប្រទេសនេះ។កាសែត Pravda នៅថ្ងៃទី 1 ខែឧសភា ដោយដកស្រង់ប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនបាននិយាយថា នៅចុងខែមេសា ឆ្នាំ 2024 យោធារុស្ស៊ីមានកាំជ្រួចប្រឆាំងនាវាប្រហែល 40ដើមប្រភេទ…