អង្គការអន្តរជាតិដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ច អនាគតនៃសេដ្ឋកិច្ចចិនមានភាពល្អប្រសើរ
អន្តរជាតិ ៖ នាពេលថ្មីៗនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចចិនដល់៥% ដែលកើនឡើង០.៤%បើប្រៀបធៀបនឹងការព្យាករណ៍នៃ«របាយការណ៍ស្តីពីចក្ខុវិស័យនៃសេដ្ឋកិច្ចពិភពលោក»ដែលប្រកាសនាខែមេសា ឆ្នាំ២០២៤។ នេះបើយោងការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះ។ឥស្សរជនអ្នកសង្កេតការណ៍បរទេសបានលើកឡើងថា ការដែលអង្គការអន្តរជាតិដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចចិនបានបង្ហាញថា ការអភិវឌ្ឍនៃសេដ្ឋកិច្ចចិនមានសក្តានុពលធំធេង មានភាពធន់ខ្លាំងនិងមានកំណើននៅពេលអនាគតល្អ។…