Category: ព័ត៌មានជាតិ

ភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់ រលំគ្រោងអគាររោងចក្រចំនួន២ខ្នង កម្មករសំណង់រងរបួសធ្ងន់ ស្រាល៧នាក់នៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ ភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់ រលំគ្រោងអគាររោងចក្រចំនួន២ខ្នង កម្មករសំណង់រងរបួសធ្ងន់ ស្រាល៧នាក់នៅស្រុកចន្ទ្រា ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ យោងតាម អាជ្ញាធរស្រុកចន្រ្ទាបានឲ្យដឹងថា មានភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំងបណ្តាលឲ្យ គ្រោងដែកសាងសង់អគាររោងចក្រ ២ខ្នង (ទទឹង ៨១ម៉ែត្រ បណ្ដោយ ១៦២ម៉ែត្រ)…

ក្រសួងសាធារណការ ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូចឬក្រុមហ៊ុនណាដែលធានាផ្តល់សិទ្ធិក្នុងការសាងសង់ផ្លូវជាតិលេខ៦៧ដោយមិនឆ្លងកាត់នីតិវិធីដេញថ្លៃជាសាធារណៈ

ភ្នំពេញ ៖ បន្ទាប់ពីទទួលដំណឹងថា មានជនខិលខូចមួយចំនួនតូចបានប្រើប្រាស់ឯកសារ និងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ច្រកអន្តរជាតិជាំ/សាង៉ាំ) ដោយធានាផ្តល់សិទ្ធិក្នុងការសាងសង់ផ្លូវជាតិលេខ៦៧ ដោយមិនឆ្លងកាត់នីតិវិធីដេញថ្លៃជាសាធារណៈនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថា នឹងចាត់វិធានការតាមផ្លូវច្បាប់ដល់ជនឬក្រុមហ៊ុនណា ដែលប្រកាសថា ខ្លួនទទួលបានគម្រោងដោយមិនមានការដេញថ្លៃ ឬក្លែងព័ត៌មានយកទៅបោកប្រាស់ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន។  យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤…

មន្ត្រីជំនាញរដ្ឋបាលជលផលរឹបអូសឧបករណ៍នេសាទគ្រាដែលចុះល្បាតនៅកន្លែងអភិរក្ស

ខេត្តពោធិ៍សាត់ ៖ កម្លាំងផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកណ្ដៀង និងកងកម្លាំងប្រតិបត្តិការសឹករងខេត្ត បានចុះល្បាតនៅកន្លែងអភិរក្សជលផល អតីតឡូត៍នេសាទលេខ៦ និងឡូត៍លេខ៤រាំងទិល ប្រទះឃើញការធ្វើនេសាទខុសច្បាប់ដោយឧបករណ៍មងរាយនិងអួនអូសដៃក្នុងកន្លែងហាមឃាត់(កន្លែងអភិរក្សជលផល)កម្លាំងរឹបអូសបានវត្ថុតាង រីឯក្រុមជនប្រព្រឹត្តបានគេចខ្លួន ។សមត្ថកិច្ចសហការចុះល្បាតនៅកន្លែងអភិរក្សជលផលធ្វើឡើងនៅកន្លែងអភិរក្សជលផល អតីតឡូត៍នេសាទលេខ៦ ស្ថិតក្នុងភូមិកោះក្អែកនិងអតីតឡូត៍នេសាទលេខ៤ នៅភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ជាលទ្ធផល៖ នៅកន្លែងអភិរក្សជលផលលេខ៦ រឹបអូសមងរាយ១ខ្សែប្រវែងប្រមាណ៩៥០ម៉ែត្រ និងត្រីចម្រុះទម្ងន់៥គីឡូក្រាម(ខូចគុណភាព)។…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤​ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យ…

រដ្ឋមន្ត្រី ឌិត ទីណា​ ណែនាំសហគមន៍ ត្រូវពិនិត្យឡើងវិញ និងកែសម្រួលផែនការវិនិយោគរបស់សហគមន៍ទំនើប ទៅតាមស្ថានភាពពិតរបស់សហគមន៍

ខេត្ត​សៀមរាប​៖​ លោក​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ និងនេសាទ​ បានណែនាំបន្ថែមដល់សហគមន៍ ត្រូវពិនិត្យឡើងវិញ និងកែសម្រួលផែនការវិនិយោគរបស់សហគមន៍ទំនើប ទៅតាមស្ថានភាពពិតរបស់សហគមន៍។​ ការថ្លែងបែបនេះ​របស់​លោករដ្ឋមន្ត្រី​ បានធ្វេី​ឡើង​នាឱកាស​អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប​ កាលពីរសៀលថ្ងៃទី០៨ ខែឧសភាម្សិលមិញនេះ​។ក្នុងបេសកកម្មនេះ លោករដ្ឋមន្ត្រី បានចុះពិនិត្យស្ថានភាពទីតាំងដីផលិតកម្មសហគមន៍ជាក់ស្តែង ហើយបន្តជួបសំណេះសំណាលជាសមាជិកសហគមន៍ ដើម្បីឈ្វេងយល់ពីបទពិសោធនប្រតិបត្តិការរបស់ក្រុមបណ្តុំ មុនចងក្រងជាសហគមន៍កសិកម្មទំនើបនេះ។នាឱកាសនោះ​…

ក្រសួង​ព័ត៌មាន​ប្រកាស​ចែក​អាវកាក់​ជូន​អ្នកសារព័ត៌មាន​ជាង​៤០០​អាវ

ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន​ប្រកាស​ចែក​អាវកាក់​ជូន​អ្នកសារព័ត៌មាន​ជាង​៤០០​អាវ ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់​អង្គការសហប្រជាជាតិ ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​អ្នកសារព័ត៌មាន​អំឡុងពេល​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​របស់ខ្លួន​នៅលើ​ទីវាល​។​ អាវកាក់​ចំនួន​ជាង​៤០០​នេះ​ជា​អំណោយ​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​ហើយ​ត្រូវបាន លោក​អា​ឡាំ​ស៊ូ​ដា​អ៊ូ​ម៉ា​( Alam Sardar Umar) ប្រគល់ជូន​ដល់​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៤ ។ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែងថា​អាវកាក់​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​បង្ហាញ​អត្តសញ្ញាណ​អ្នកសារព័ត៌មាន នៅពេល​ចុះ​បំពេញការងារ​នៅ​ទីវាល និង​បង្ហាញ​ពី​សុចរិត​ភាព​នៃ​ការចុះ​ប្រមូលយក​ព័ត៌មាន​ផងដែរ​។​…

ចាប់បាន​ទាំងយប់​ខ្មាន់កាំភ្លើង និង​បក្ខពួក ក្រោយ​បាញ់​លើ​យុវជន​មួយក្រុម បណ្តាល​ឲ្យ​រងរបួស​ម្នាក់​!

ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ចុះ​បញ្ជា​ប្រតិបត្តិការ​ផ្ទាល់ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ថា ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់​ក្រុមយុវជន​បណ្តាល​ឲ្យ​រងរបួស​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ តាម​ចាប់ខ្លួនបាន​ហើយ​។​ ទាំង​ខ្មាន់កាំភ្លើង និង​បក្ខពួក ដែល​បាន​បាញ់ប្រហារ​យុវជន​មួយក្រុម​នៅតាម​ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក​ត្រូវ​សម​ត្ត​កិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ហើយ នៅ​យប់​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២៤​។…

លោក កែ គឹមយ៉ាន បំផុសការដាំដើមឈើឱ្យបានច្រើននៅតាមភូមិដ្ឋាន វត្តអារាម សាលារៀននិងទីសាធារណ:នានាទូទាំងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងឱកាសលោក អមដោយក្រុមការងារ អាជ្ញាធរគ្រប់ថ្នាក់អញ្ជើញចុះពិនិត្យស្ថានភាពការសិក្សារៀនសូត្ររបស់សិស្សានុសិស្សនៅវិទ្យាល័យជប់ វារី ក្នុងស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ។ ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បន្ទាប់ពីបានជំរុញឱ្យអាជ្ញាធរដែនដី…

លោករដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៤លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម…

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ សម្រេចបាន ៤៩,១៨% ហើយ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង ១ ៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩ គីឡូម៉ែត្រ…