Category: ទេសចរណ៍

កម្ពុជាស្ថិតនៅជួរមុខនៃការអភិរក្ស ប្រភេទសត្វត្រយងក្នុងពិភពលោក

ភ្នំពេញ ៖ ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា (CIWG) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ចំពោះប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជា គឺសត្វត្រយងយក្ស (Thaumatibis gigantea) និងសត្វត្រយងចង្កំកស (Pseudibis davisoni)។ របាយការណ៍នេះបង្ហាញពីការសម្រេចបានសំខាន់ៗដែលបានធ្វើឡើងក្នុងកិច្ចការពារ និងអភិរក្សប្រភេទសត្វដែលជានិមិត្តរូបទាំងពីរនេះក្នុងកំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា…

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចំនួនជាង៤៦ម៉ឺននាក់ បានមកលេងកម្សាន្ត ក្នុងថ្ងៃទី១ នៃពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបង កើនជាងឆ្នាំមុនជាង៩%

ខេត្ត​បាត់ដំបង៖ អនុប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង លោក ហម អរុណ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ បានផ្តល់ព័ត៌មានមកថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ចំនួនជាង៤៦ម៉ឺននាក់ បានមកលេងកម្សាន្ត ក្នុងថ្ងៃទី១ នៃពិធីប្រណាំងទូក បណ្តែតប្រទីបខេត្តបាត់ដំបង កើនជាងឆ្នាំមុនជាង៩%…

រយៈពេលបីថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌមានទេសចរជាតិ-អន្តរជាតិដើរកម្សាន្តជិត ២លាននាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ ទី០១ ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះ គោលដៅទេសចរណ៍តាមបណ្តាខេត្ត រាជធានី ទទួល បាន ទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តប្រមាណ ១លាន៨សែននាក់ ក្នុងនោះទេសចរអន្តរជាតិ មាន ប្រមាណជិត…

ភ្ជុំបិណ្ឌឆ្នាំនេះ ខេត្តប៉ៃលិន មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តជិត ១០ម៉ឺននាក់ កើនឡើងជាងឆ្នាំមុន ៧៥,២៧%

ខេត្តប៉ៃលិន ៖ ភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ភ្ញៀវទេសចរមកកម្សាន្តខេត្តប៉ៃលិនកើនជាងឆ្នាំមុន បើតាមការបញ្ជាក់ពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន តែក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលាឆ្នាំ២០២៤ ខេត្តប៉ៃលិន មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត តាមរមណីយដ្ឋាននានា ក្នុងខេត្ត…

អភិបាលខេត្យស្ទឹងត្រែង ជូនដំណើរប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មករាជធានីភ្នំពេញវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នេះ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង អញើញជួបសំណោះសំណាល និងជូនដំណើរ បងប្អូនប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មករាជធានីភ្នំពេញវិញ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ បានបញ្ចប់តាមរយៈរថយន្តក្រុង ដែលរាជរដ្ឋាភិបាល ផ្តល់ជូនការធ្វើដំណើរដោយឥតគិតថ្លៃ។ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ…

១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ស្ថានភាពទូទៅក្នុងខេត្តបាត់ដំបង មានលក្ខណៈល្អប្រសើរ លើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្ដរជាតិ

ខេត្តបាត់ដំបង ៖ ផ្តើមចេញពីសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការចាត់វិធានការធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ក៏ដូចផែនការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់ចេញនូវវិធានការលំអិត ក្នុងកិច្ចប្រជុំរួមលើការងារនេះ ទៅដល់កងកម្លាំងនគរបាលទាំងអស់ ចំណុះស្នងការដ្ឋានដោយយកអស់កម្លាំងកាយ កម្លាំងចិត្ត ធ្វើការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន…

ខេត្តស្វាយរៀង ទទួលបានភ្ញៀវទេសចរជិត ១ម៉ឺន៧ពាន់នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ

ខេត្តស្វាយរៀង៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ ខេត្តស្វាយរៀង ទទួលបានភ្ញៀវទេសចរជិត ១ ម៉ឺន៧ពាន់នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះ។បើយោងតាម លោក វ៉ាន់សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្ត ស្វាយរៀងបានអោយដឹង នារសៀលថ្ងៃទី៤ខែតុលាឆ្នាំ២០២៤នេះថា ដោយប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេច មហាបវរធិបតី ហ៊ុន…

អ្នកជំនាញអាជ្ញាធរជាតិអប្សរា រៀបចំការងារត្រៀមជួសជុលខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រី

ខេត្តសៀមរាប ៖ ខ្លោងទ្វារទី២នៃប្រាសាទបន្ទាយប្រី ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយថ្មមួយចំនួនបានធ្លាក់នៅរាយប៉ាយ និងមួយចំនួនទៀតកប់ក្នុងដី ត្រូវបានក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ស្វះស្វែងផ្គុំឡើងវិញ។លោក ជា សារិទ្ធិ បុរាណវិទូ អ្នកគ្រប់គ្រងការដ្ឋានបានឱ្យដឹងថា ខ្លោងទ្វារទី២នេះ មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយផ្នែកខ្លះនៃរចនាសម្ពន្ធខ្លោងទ្វារបានរលុះធ្លាក់ចេញទីតាំងដើម ដោយសារតែកង្វះការថែទាំ អាយុកាលនៃសំណង់គ្រឹះចុះខ្សោយ និងគុណភាពថ្មមួយចំនួនពុកផុយជាដើម។ អ្នកជំនាញរូបនេះបន្តថា…

តើប្រទេសកម្ពុជា ចំណេញអ្វីខ្លះជុំវិញការរៀបចំព្រឹត្តិការណ៍ Gumball3000?

ភ្នំពេញ ៖ ពិតជាមានចំងល់ ប៉ុន្តែចម្លើយអាចពិភពលោកដឹងច្បាស់ ពីភាពអស្ចារ្យនេះ ។ តើប្រទេសកម្ពុជា ចំណេញអ្វីខ្លះជុំវិញការរៀបចំព្រឹត្តិការណ៍ Gumball3000?– ចរន្តសេដ្ឋកិច្ចជាបណ្តាញ (តម្រូវការដូចជា អាហារ កន្លែងស្នាក់នៅ កន្លែងកម្សាន្តនានា និងសាំងឡាន ។ល។ ) ។– ទទួលបានការបរិច្ចាគចូលមន្ទីរពេទ្យកុមារអង្គរ (ក្មេងរាប់ម៉ឺននាក់ឈឺរាល់ថ្ងៃ…

សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ស្តីពីការកែសម្រួលពេលវេលា ការបើក បិទ នៃការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីសម្រួលដល់ការ ទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទទួលបាននូវបទពិសោធន៍ទស្សនាមួយកម្រិតថែមទៀត ព្រមទាំង រក្សាបានទាំងសុវត្ថិភាពប្រាសាទ និងភ្ញៀវទេសចរផងនោះ…