Category: អន្តរជាតិ

ក្រោយកើតឧប្បត្តិហេតុប៉ើងរបើកផ្ទាំងទ្វារយន្តហោះ ឥណ្ឌូណេស៉ីផ្អាកប្រតិបត្តិការយន្តហោះ Boeing MAX ៣គ្រឿង

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៉ីបានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា ឥណ្ឌូណេស៉ីសម្រេចផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការយន្តហោះ Boeing 737 MAX 9 ចំនួន ៣គ្រឿង កាលពីថ្ងៃទី៦ ខែមករានេះ ទោះបីជាពួកវាមានលក្ខណៈខុសគ្នាពីយន្តហោះ MAX 9…

រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំដោយមីស៉ីល នៅទូទាំងប្រទេស អ៊ុយក្រែន

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ក្រុមមន្រ្តីអ៊ុយក្រែននិយាយថា រុស្ស៉ីបានបើកការវាយប្រហារទ្រង់ទ្រាយធំដោយមីស៉ីល នៅទូទាំងប្រទេស ចាប់តាំងពីព្រឹកព្រលឹមមក (ម៉ោងក្នុងតំបន់) ដោយត្រូវចំអគារលំនៅដ្ឋាន និងទីតាំងឧស្សាហកម្មនានា បណ្តាលឲ្យរបួសមនុស្សជាច្រើននាក់ និងយ៉ាងហោច៣នាក់ស្លាប់។អ៊ុយក្រែនទាំងមូលស្ថិតក្រោមការជូនដំណឹងអំពីការវាយឆ្មក់តាមផ្លូវអាកាស ចាប់តាំងពីម៉ោងប្រហែល ៦ព្រឹក ដោយកងទ័ពអាកាសបាននិយាយថា ប្រទេសរបស់ខ្លួនកំពុងរងការគំរាមកំហែងដោយមីស៉ីលគ្រូស និងមីស៉ីលផ្លោង…

ស្លាប់កើនឡើងដល់ជាង១៦០នាក់ដោយគ្រោះរញ្ជួយដីនៅជប៉ុន

សារព័ត៌មាន AFP បានផ្សាយថា ក្រុមមន្ត្រីនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងនៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤នេះថា ចំនួនអ្នកស្លាប់នៅក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅ បានកើនដល់១៦១នាក់ ខណៈដែលព្រិលធ្លាក់កំពុងបង្កភាពស្មុគស្មាញដល់ប្រតិបត្តិការជួយសង្រ្គោះ។បើតាមក្រុមមន្ត្រីនៅក្នុងខេត្ត Ishikawa ចំនួនអ្នកបាត់ខ្លួនថយចុះពី១៩៥នាក់ មកនៅត្រឹម១០៣នាក់។ ចំណែកប្រជាជន ២០,៧០០គ្រួសារក្នុងខេត្តមួយនេះគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃអាទិត្យ និង៦៦,១០០គ្រួសារគ្មានទឹកប្រើគ្រប់គ្រាន់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍…

កូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំចំនួន៦០គ្រាប់ទៀត ចូលទៅក្នុងសមុទ្រខាងលិច

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថាបានបាញ់កាំភ្លើងធំចំនួន 60 គ្រាប់ចូលទៅក្នុងដែនទឹកក្បែរកោះ Yeonpyeong របស់កូរ៉េខាងត្បូង ដែលជាលើកទីពីរក្នុងសប្តាហ៍នេះ។ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានដកស្រង់ព័ត៌មានពីអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ដែលនិយាយថា នៅរសៀលថ្ងៃទី៦ ខែមករា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាង៦០គ្រាប់ ចូលទៅក្នុងសមុទ្រក្បែរកោះ Yeonpyeong របស់កូរ៉េខាងត្បូង ដែលជាលើកទី២ ក្នុងសប្តាហ៍ដែល ទីក្រុងព្យុងយ៉ាងបានបាញ់កាំភ្លើងធំ។យោងតាម យ៉ុនហាប់ ពីមុនកាលពីថ្ងៃទី ៥…

សម្ព័ន្ធមិត្តរុស្ស៊ី-កូរ៉េខាងជើងបង្កើតហានិភ័យធំសម្រាប់លោកខាងលិច

រូបភាពនៃកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី នឹងកូរ៉េខាងជើងនាពេលថ្មីៗនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលោកខាងលិច។កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី នឹងកូរ៉េខាងជើងដែលជាបងប្អូននៅក្រោមការដាក់ទណ្ឌកម្ម ត្រូវបានគេនិយាយថា បានរីកចម្រើនកាន់តែជិតដល់កម្រិតនៃសម្ព័ន្ធភាព ដូចដែលបានបង្ហាញឱ្យឃើញនៅក្នុងកម្មវិធីផ្លាស់ប្តូរនាពេលថ្មីៗនេះ។កម្មវិធីសហប្រតិបត្តិការរវាងរុស្ស៊ី នឹងកូរ៉េខាងជើង ត្រូវបានគេនិយាយថា បានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ 2022 ដោយមានមន្ត្រីក្រុងព្យុងយ៉ាង បន្ទាប់មកចូលរួមកិច្ចប្រជុំមួយនៅក្រសួងការបរទេសរុស្ស៊ី។នៅទីនេះពួកគេបានពិភាក្សាអំពីតួនាទីរបស់ពួកគេចំពោះដៃគូរបស់ពួកគេ ដែលក្នុងនោះអ្នកតំណាងទីក្រុងព្យុងយ៉ាងត្រូវបានគេនិយាយថាចង់ចូលទៅកាន់អាវុធរបស់លោកខាងលិចដែលរឹបអូសដោយយោធារុស្ស៊ី។ក្នុងចំណោមលក្ខខណ្ឌនៃការផ្លាស់ប្តូរនេះ នៅខែសីហា ឆ្នាំ2022 មានព័ត៌មានដែលកូរ៉េខាងជើងបានផ្តល់ជូនទីក្រុងម៉ូស្គូនូវ “អ្នកស្ម័គ្រចិត្ត 100.000…

ភ្លើងឆេះរថភ្លើងដឹកអ្នកដំណើរនៅបង់ក្លាដែស សម្លាប់មនុស្ស៥នាក់

យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានពន្លត់អគ្គិភ័យបានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរចំនួន 4ទូនៃរថភ្លើង Benapole Express បានឆេះខណៈពេលដែលកំពុងធ្វើដំណើរពីទីក្រុង Jessore ភាគខាងលិចប្រទេសបង់ក្លាដែសទៅកាន់រដ្ឋធានី Dhaka។ប៉ូលិសបង់ក្លាដែសបាននិយាយថា មនុស្សប្រាំនាក់បានស្លាប់បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយបានឆេះកាលពីថ្ងៃទី 5 ខែមករា ហើយសង្ស័យថាវាជាការដុតដើម្បីបង្កអស្ថិរភាពនៅមុនការបោះឆ្នោតសកលនៅថ្ងៃទី 7 ខែមករា។យោងតាមប្រភពពីនាយកដ្ឋានពន្លត់អគ្គិភ័យ រថភ្លើងចំនួន 4 ទូនៃរថភ្លើង Benapole Express…

កូរ៉េខាងត្បូងព្រមានតបតក្រោយកូរ៉េខាងជើងបាញ់កាំភ្លើងធំជាង ២០០គ្រាប់

ក្នុងពេលដែលកូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធបាញ់គ្រាប់ពិត កូរ៉េខាងជើងក៏មានសកម្មភាពតបតវិញ ដោយបាញ់កាំភ្លើងធំរាប់រយគ្រាប់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នាថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំសរុបជាង២០០គ្រាប់ ចូលទៅក្នុងផ្ទៃសមុទ្រនៅភាគខាងលិចប្រទេសរបស់ខ្លួន ក្បែរតំបន់ព្រំដែនសមុទ្រជាមួយកូរ៉េខាងត្បូង ខណៈប្រជាជននៅកោះចំនួន២របស់កូរ៉េខាងត្បូងត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនរកកន្លែងសុវត្ថិភាព។មន្រ្តីកោះ Yeonpyeong ដែលស្ថិតនៅខាងត្បូងខ្សែបន្ទាត់ព្រំដែនសមុទ្រឧបទ្វីបកូរ៉េ Northern…

ស្លាប់និងរបួសជាង៣០នាក់ដោយគ្រោះថ្នាក់រថភ្លើងពីរគ្រឿងបុកគ្នា នៅឥណ្ឌូណេស៊ី

សារព័ត៌មាន AFP នាថ្ងៃសុក្រទី៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ រថភ្លើង២ខ្សែបានបុកគ្នានៅលើកោះជ្វា (Java) ជាហេតុនាំឱ្យមនុស្ស៣នាក់បាត់បង់ជីវិត និងយ៉ាងហោចណាស់២៨នាក់ផ្សេងទៀតទទួលរងរបួស។ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក (ម៉ោងក្នុងតំបន់) នៅតំបន់ Cicalengka នៃខេត្តជ្វាខាងលិច (West Java)…

ជនបរទេសដែលជួយរុស្ស៊ីក្នុងសង្គ្រាមនឹងទទួលបានសញ្ជាតិរុស្ស៊ីពេញលេញ

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញក្រឹត្យមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនឹងអនុញ្ញាតឱ្យជនបរទេសដែលជួយធ្វើសង្រ្គាមដើម្បីរុស្ស៉ីនៅអ៊ុយក្រែន ទទួលបានសញ្ជាតិរុស្ស៉ីសម្រាប់ខ្លួនឯងផ្ទាល់និងក្រុមគ្រួសាររបស់ពួកគេថែមទៀត។បទបញ្ជានេះមានខ្លឹមសារថា អ្នកដែលបានចុះកុងត្រាចូលរួមធ្វើ «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែនដោយយ៉ាងហោចណាស់បាន១ឆ្នាំ អាចដាក់ពាក្យសុំដើម្បីទទួលបានលិខិតឆ្លងដែនរុស្ស៉ី សម្រាប់ខ្លួនឯងផ្ទាល់និងក្រុមគ្រួសារ។ ការអនុវត្តនេះមានតែចំពោះអ្នកដែលបានចុះកុងត្រាជាមួយកងកម្លាំងប្រដាប់អាវុធទូទៅ ឬក្រុមយោធាផ្សេងទៀត…

ទិវាឯករាជ្យជាតិមីយ៉ាន់ម៉ា បានដោះលែងអ្នកទេសជិត១ម៉ឺននាក់

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលយោធានឹងដោះលែងអ្នកទោសចំនួន ៩,៦៥២នាក់ ដោយក្នុងនោះរួមមានជនបរទេសចំនួន ១១៤នាក់ ក្រោមការលើកលែងទោសដើម្បីប្រារព្ធទិវាឯករាជ្យជាតិ។យោធានៃរបបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ក្នុងសេចក្តីប្រកាសខ្លីមួយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋយ៉ាងដូច្នេះថា «ក្នុងចេតនារក្សាទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត និងផ្អែកលើហេតុផលមនុស្សធម៌ អ្នកទោសបរទេសចំនួន ១១៤នាក់ នឹងត្រូវលើកលែងទោស។ ពួកគេនឹងត្រូវបញ្ជូនទៅប្រទេសដើមវិញ»។ ទោះជាយ៉ាងនេះក្តីនៅក្នុងចំណោមអ្នកដែលត្រូវដោះលែងមិនមានលោកស្រី…