ដោយៈប.ខុន/ភ្នំពេញៈយោងទៅតាមស្ថានភាពទឹកនិងស្ថានភាពធាតុអាកាសនៅក្នុងរដូវប្រាំងឆ្នាំ២០២៣ឆ្នាំ២០២៤ការធ្វើស្រូវប្រាំងនៅក្នុងខេត្តបន្ទាយមានជ័យត្រូវបានកំណត់ឱ្យធ្វើត្រឹមតែ២ម៉ឺនហិកតា ដែលក្នុងនោះចំនួនមួយម៉ឺនហិកតា នៅក្រោមតំបន់អាងត្រពាំងថ្មដែលមានទឹកពេញប្រមាណជា១៧០លានម៉ែត្រគូប ហើយ ពេលនេះប្រជាកសិករបាននឹង កំពុងចាប់ផ្តើមភ្ជួររាស់ដើម្បីសាបព្រោះស្រូវប្រាំងលើកទី១ បន្ទាប់ពីច្រូតកាត់ស្រូវដែលបានធ្វើនៅក្នុងរដូវវស្សារួច។លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៣ថា អាងត្រពាំងថ្មនៅពេលនេះរក្សាទឹកទុកបាន ប្រមាណជា១៧០លានម៉ែត្រគូបសម្រាប់ស្រោចស្រពដំណាំស្រូវប្រាំងឆ្នាំ២០២៣ឆ្នាំ២០២៤ និង ទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដោយពេលនេះទ្វារទឹកទាំង អស់ត្រូវបានបិទទាំងស្រុង។លោកប្រធានមន្ទីរខាងលើបានឱ្យដឹងទៀតថា ពេលនេះមិនទាន់តម្រូវការប្រើប្រាស់ទឹកនៅឡើយទេកសិករទើបបានច្រូតកាត់រួចខ្លះចាប់ផ្តើមភ្ជួររាស់ដោយបូមទឹកចេញពីក្នុងស្រែ ដើម្បីធ្វើការសាបព្រោះស្រូវប្រាំងលើកទី១។ ទ្វារទឹកអាចនឹងត្រូវបើកបញ្ចេញទឹកពីក្នុងអាងនៅដើមខែធ្នូ។លោក យឹម ប៊ុនរ៉ុម…