Category: ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងនោះសម្រេច ៖  ១-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រធានកិត្តិយស  ២-លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន…

រយៈពេល ១១ខែឆ្នាំ២០២៣នេះ! ពន្ធដារ ប្រមូលចំណូលបានជាង ៣,៣ពាន់លានដុល្លារ

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា រយៈពេល ១១ខែ ឆ្នាំ ២០២៣នេះ ប្រមូលចំណូលបានប្រមាណ ៣៣៤៧,១៨ លានដុល្លារ ស្មើនឹង ៩៣,៧១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាម​របាយ​ការណ៍​បង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២៣ និងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ។បើតាមបញ្ជាក់ពីលោក គង់ វិបុល…

រដ្ឋមន្ត្រីកសិកម្ម​ ឌិត​ ទីណា​៖ ផលត្រីឆ្នាំនេះកើនឡើងជាងឆ្នាំមុនប្រមាណ ៥%

ភ្នំពេញ៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​ថា៖​ ផលត្រីឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុនប្រមាណ ៥% ដោយសារការសហ​ការ​បង្ការ​និង​បង្ក្រាបបទល្មើសនេសាទប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងប្រកប​ដោយការទទួល​ខុសត្រូវ​ខ្ពស់។​ ការថ្លែងបែបនេះ​របស់​លោករដ្ឋមន្ត្រីក្រសួងកសិកម្ម នាឱកាស​អញ្ជើញ​ចុះពិនិត្យ​ការប្រមូល​ផល​ត្រីប្រហុក​នៅដាយត្រី កាលពីថ្ងៃទី១៩ ខែធ្នូម្សិលមិញនេះ​ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន…

អ្នកនាំពាក្យក្រសួងការងារ៖ ពលករ និងពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង នឹងអាចធ្វើលិខិតឆ្លងដែនផ្ទាល់ ដោយមិនបាច់មកកម្ពុជា នៅដើម ឆ្នាំ២០២៤ ខាងមុខ

ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានប្រាប់បណ្ដាញព័ត៌មានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យប្រតិបត្តិការធ្វើលិខិតឆ្លងដែន(Passport) ឬពន្យាលិខិត និងការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអ៊ីនធឺណែតពីប្រទេសកូរ៉េខាងត្បូងផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរមកកម្ពុជាដូចមុនទៀតនោះទេ ។ ការបញ្ជាក់របស់ក្រសួងដូចនេះ គឺធ្វើឡើងនៅចំទិវាពលករទេសន្តរ…

វត្តធម្មាលង្ការាមភ្នំព្រះ ជាវត្តបង្កើតថ្មី ស្ថិតក្នុងទឹកដីស្រុកថ្មពួក ផ្ដួចផ្ដើមកសាងដោយព្រះមហាធម្មាលង្ការមុនី ចាន់ សុជន !

បន្ទាយមានជ័យ៖ វត្តធម្មាលង្ការាមភ្នំព្រះ ជាវត្តដែលទើបបានបង្កើតថ្មី នៅលើទឹកដីឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ផ្ដួចផ្ដើមកសាងដោយព្រះមហាធម្មាលង្ការមុនីចាន់ សុជន គង់នៅវត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោកជំទាវម៉ែម៉ៅ  ម៉ាឡៃកែ គិមយ៉ាន។ ទីធ្លាសម្រាប់សាងសង់វត្តនេះមានផ្ទៃដីសរុបប្រមាណជាង៣០០ហិតា បើបូករួមទាំងផ្ទៃក្រឡាដីព័ទ្ធជុំវិញតំបន់ភ្នំទាំងមូល មានប្រមាណជាង១០០០ហិតា។ប្រកបដោយទីធ្លាធំទូលាយ ធម្មជាតិស្រស់ត្រកាលមានដើមឈើតូចធំ…

ជាតិ

រដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យលទ្ធភាពបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន នៅក្រុងព្រះសីហនុ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់បែបនេះ កំឡុងពេលអនុញ្ញាតលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមី (Minebea) ចូលជួបសម្តែងការគួរសម…

ហេតុ​អី​គណ​:​កម្ម​ការដេញថ្លៃ​ភាស៊ី​ខេត្តស្ទឹងត្រែង ដេញ​លោក ជា គួ​ង មិន​ឲ្យ​ចូលរួម​ដេញថ្លៃ​ចំណតរថយន្ត​?!

ស្ទឹងត្រែង​៖ ថ្មីៗ​នេះ​មាន​ករណី​បង្ករ​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​រឿង​ប៉ូលិស​ចូលចាប់​អ្នកចូលរួម​ដេញថ្លៃ​ចំណតរថយន្ត​ស្ទឹងត្រែង​មិន​ឲ្យ​ចូលរួម​ដេញថ្លៃ​បើទោះបី​សា​ម៉ី​ខ្លួន​មាន​ឯកសា​គ្រប់គ្រាន់​សម្រាប់​ការចូលរួម​ដេញថ្លៃ​ក៏ដោយ​!​។​a bit steunga ករណី​ភ្ញាក់ផ្អើល​នេះ នៅពេល​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តស្ទឹងត្រែង រៀបចំ​ពិធី​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​ក្នុង​ខេត្តស្ទឹងត្រែង សម្រាប់​ការធ្វើ​អាជីវកម្ម ឆ្នាំ​២០២៤ នៅ​រសៀល​ថ្ងៃទី​១២ ខែធ្នូ​ឆ្នាំ​២០២៣​កន្លងទៅនេះ ករណី​យ៍​នេះ​បើតាម​ប្រភព​គណនី​ហ្វេ​ស​ប៊ុ​កមួយ​លើកឡើងថា ដោយសារ​ចំណតរថយន្ត​ខេត្តស្ទឹងត្រែង​នេះ​គ្រប់គ្រង​ដោយ​គ្រួសារ សាច់ញាតិ លោក ខេង ទិ​ត្យ​សីហា ប្រធាន​មន្ទីរ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ…

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ នៅខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត

ភ្នំពេញ៖ នាថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត។លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំ…

អាវុធហត្ថបញ្ជូនជនសង្ស័យ​ ជាជនជាតិថៃ​ចំនួន០២នាក់​ ពាក់ព័ន្ធ​ករណីជួញដូរ​ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​ទាំង២នាក់ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃចន្ទ​ទី១៨​ ខែធ្នូ​ ឆ្នាំ​២០២៣​ ដើម្បីអនុវត្តតាមនីតិវិធី​។ សមត្ថកិច្ចប្រាប់ថាៈកាលវេលាម៉ោង១៦និង៤០នាទីថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​​ ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន២នាក់​…

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ ថ្ងៃ​ទី​ ១៧​ ធ្នូ​ ចំនួន​ ២២​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​ ៦៨​នាក់​

ភ្នំពេញ​ ៖​ គ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​ !​ ជនសង្ស័យ​ចំនួន​៦៨​នាក់​ (​ស្រី​ ៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៩​ករណី​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ។​​ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​ ៦៨​នាក់​ រួម​មាន​ ៖​ +​ជួញដូរ​ ១​ករណី​ ឃាត់​ ៦​នាក់​(​ស្រី​…

មាតិកាផ្សេងៗ