Category: ព័ត៌មានជាតិ

ទីតាំង​បនល្បែងភ្នាល់បាល់អនឡាញចំនួន​ ០២កន្លែង​ នៅសង្កាត់ស្រះចក​ កំពុង​បើក​លេង​យ៉ាង​អានាធិបតេយ្យ​

ភ្នំពេញ​៖​ យោងតាម​សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ កំពុង​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខសុវត្ថិភាព​ចំពោះ​កូនៗរបស់ពួកគេាត់ដែលកំពុង​តែ​វក់វី​ជាមួយ​ការ​លេង​ល្បែង​ស៉ី​សងភ្នាល់បាល់ខុសច្បាប់តាម​ប្រព័ន្ធ​អ៉ីនធេីណេត​ និងបានគេចរៀនមិនចូលសាលា​ មិនតែប៉ុណ្ណោះ​មានទាំងក្មេង​ទំនេីង​មិនស្គាល់​អត្តសញ្ញាណ​នាំគ្នាចូលលេងទាំងយប់ថ្ងៃ​ ២៤ម៉ោង​លេី​២៤ម៉ោង​ យ៉ាង​អានាធិបតេយ្យ​​ និងស្នេីសុំឱ្យអាជ្ញាធរមូលដ្ឋាន​មានវិធានការបង្រ្កាប​ផង។ជាក់ស្ដែង​ទីតាំង​លេង​អនឡាញ​ភ្នាល់បាល់​តាម​ប្រព័ន្ធ​អ៉ីនធេីណេត​ខុសច្បាប់​នេះ​ ទី១​ ស្ថិតនៅ​ចំណុច​ផ្ទះ៤៦ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ និងទី២​ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៤៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។សេចក្ដី​រាយការណ៍​ដដែល​បន្តថា​ ​បច្ចុប្បន្ន​…

ឃាត់ខ្លួនជនពាក់ព័ន្ធ ៥១នាក់ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណីទូទាំងប្រទេសថ្ងៃទី១៣ មករា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥១ នាក់ (ស្រី ០៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។​ នេះបេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​។របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់…

តំណាងអយ្យការសម្រេចចោទប្រកាន់ លោក ខេង យ័ន អតីតអភិបាលក្រុងកែប ជាផ្លូវការហើយ

ភ្នំពេញ​៖​ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ តំណាងអយ្យការ បានបើកការស៊ើបសួរលើជនត្រូវចោទ លោក ខេង យ័ន អតីតអភិបាលក្រុងកែប ពីបទ​ រំលោភអំណាច​ និងបទសម្អាតប្រាក់​…

បុរសម្នាក់ខឹងសង្សារមិនងូតទឹកជាមួយតូចចិត្តបើកម៉ូតូមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា

ភ្នំពេញ ៖ បុរសម្នាក់បបួលនារីជាសង្សារចូលទៅងូតទឹកក្នុងបន្ទប់ជាមួយ តែនារីជាសង្សារប្រកែកមិនព្រមចូល ក៏កើតជាកំហឹងបោកកន្ត្រកដាក់សាប៊ូចោល រួចជិះម៉ូតូឡើងស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួន។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ចំណុចលើស្ពានជ្រោយចង្វាសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ប៉ែត ចាន់ អាយុ២១ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនឯកជន បច្ចុប្បន្ន ស្នាក់នៅក្នុងក្រុមហ៊ុន…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលនៅតែផ្តោតការយកចិត្តលើគោលដៅពង្រឹងធនធានមនុស្សជាចម្បង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺដូចគ្នានឹងយុទ្ធសាស្ត្រចតុកោណពីមុនដែរ ពោលគឺការយកមូលធនមនុស្សជាគោល ដោយការកសាងធនធានមនុស្ស គឺជាការងារចម្បង និងចាំបាច់។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ៩…

ក្រសួងយុត្តិធម៌ ដាក់ចេញនូវ (១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

ភ្នំពេញ ៖ សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ស្តីពីការរៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ រួមមាន៖ (១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។សម្រាប់អ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មាន សូមទំនាក់ទំនងជាមួយលោក ជួន ចំរើន (០១២ ៩០០ ៤៤៦) ដើម្បីចុះឈ្មោះចូលរួម និងទទួលប័ណ្ណចេញ-ចូលសម្រាប់សន្និសីទសារព័ត៌មាននេះ។សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤…

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតថៃ មានសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថានឹងបន្តរីកចម្រើនទ្វេរឡើង

ភ្នំពេញ​៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោកឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ បានសម្ដែងនូវសេចក្ដីសង្ឃឹមដូចគ្នាថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ផ្លាស់ប្ដូរការងារពិភាក្សាពិគ្រោះយោបល់ ដើម្បីបុព្វហេតុលើបញ្ហាសន្តិសុខតាមព្រំដែន និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។ សាររួមគ្នាជាវិជ្ជមាននេះ បានបង្ហាញកាលពីថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤…

Update >ក្រុមខ្ទេីយដៃធ្ងន់ដែលប្រេីហឹង្សាទៅលេី​ ក្មេងស្រី​ជាសិស្ស​សាលា​ ប៉ះប៉ូលិសដៃចំណាន​ បានបញ្ជូនខ្លួនទៅតុលាការហេីយ​ !

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ យុវជនចរិតស្រីរួមជាមួយបក្ខពួកសរុបចំនួន៤នាក់ទៀតត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីរួមដៃគ្នាប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។ នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» តាមទូរស័ព្ទ ។សូមជម្រាបថា ជនដៃដល់ដែលជាភេទទី៣និងបក្ខពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។ លោកឧត្តមសេនីយ៍ឯក…

មានករណីធ្វើអត្តឃាតអារ.កនិងវះពោះ សម្លាប់ខ្លួនឯងបណ្តាលឱ្យស្លាប់

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកស្រីស្នំ ខេត្តសៀមរាប បានប្រាប់អោយដឹងថា ៖ នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្បែរមាត់ស្រះ ដែលមានចម្ងាយ១០០ម៉ែត្រ ខាងជើងភូមិស្មាច់ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប មានករណីធ្វើអត្តឃាតដោយអារ.ក និងវះពោះសម្លាប់ខ្លួនឯងបណ្តាលឱ្យស្លាប់ ធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងសមត្ថកិច្ចមូលដ្ឋាន ។សមត្ថកិច្ចបន្តថា ៖…

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការដំឡេីងប្រាក់កម្រៃប្រចាំខែ ជូនមន្រ្តីជាប់កិច្ចសន្យា

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីការដំឡេីងប្រាក់កម្រៃប្រចាំខែ ជូនមន្រ្តីជាប់កិច្ចសន្យា ដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៧១០ ០០០ (ប្រាំពីរសែនមួយម៉ឺន) រៀល ទៅ ៧៧០ ០០០ (ប្រាំពីរសែនប្រាំពីរម៉ឺន) រៀល។ការដំឡើងប្រាក់កម្រៃប្រចាំខែដូចកំណត់ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ការដំឡើងប្រាក់កម្រៃដូចមានកំណត់ក្នុងមាត្រា១ខាងលើ…

មាតិកាផ្សេងៗ