Category: ព័ត៌មានជាតិ

ក្រសួងបរិស្ថាន មានវិធានការក្តៅ លើបទល្មើស ទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន មានវិធានការក្តៅ លើបទល្មើស ទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ។ នេះបើយិងតាម សេចក្តីជូនដំណឹង ស្តីពី វិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ…

ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្តក្នុងខែមីនានេះព្រះ អាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្ដាលនៃអង្គរវត្ត ឬសមរាត្រីនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ

ខេត្តសៀមរាប៖ ពេលវេលាដែលអ្នកទេសចរទាំងអស់តែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្ដាលនៃអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។…

កម្ពុជា-អង់គ្លេស កត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Eddie Maskell-Pedersen នាយការិយាល័យសេនានុព័ន្ធចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសសឹង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។ នៅក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍…

លំនៅឋានមួយកន្លែងត្រូវកម្លាំងសមត្ថកិច្ចចុះឆែកឆេរដកហូតសត្វព្រៃនិងសំណាកសត្វជាច្រើនហើយធ្វើការពិន័យ

ខេត្តស្ទឹងត្រែង៖ លំនៅឋានមួយកន្លែងត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកណ្ដាលចុះធ្វើការឆែកឆេររកឃើញសំណាកសត្វព្រៃជាច្រើនប្រភេទ។ការចុះបង្ក្រាបនិងឆែកឆេរលំនៅឋាននោះកម្លាំងក្រុមអន្តរាគមន៍បានធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីម្ចាស់លំនៅឋានរូបនោះបានឡាយបង្ហោះលក់សំណាកសត្វព្រៃនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលកន្លងមក។កម្លាំងសហការមានខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងនិងកម្លាំងកងរាជអាវុធហត្ថលើកផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងផងដែរនៅចំណុចភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។ប្រភពពីសមត្ថកិច្ចបានឧ្យដឹងថា ការចុះឆែកឆេរលំនៅឋានខាងលើគឺធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅឋានរូបនោះឡាយបង្ហោះលក់សំណាកសត្វព្រៃនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ក្រោយការតាមដានអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទើបកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកណ្ដាលដោយរួមសហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់ខេត្តរួមនឹងកម្លាំងកងរាជអាវុធហត្ថចុះដល់ទីតាំងនិងឆែកឆេររកឃើញសំណាកសត្វព្រៃជាច្រើន។ប្រភពដដែលបន្តថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះដល់លំនៅឋានខាងលើបានប្រាបម្ចាស់លំនៅឋានឈ្មោះ អូន រស្មីភេទប្រុស អាយុ៣៦ឆ្នាំ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាដើម្បីធ្វើការឆែកឆេររុករកវត្ថុតាងបទល្មើសសត្វព្រៃ។កម្លាំងបានឲ្យម្ចាស់លំនៅឋានខាងលើជូនធ្វើការឆែកឆេរគ្រប់ទីកន្លែងក្នុងនិងក្រៅបរិវេណលំនៅឋានហើយបានប្រទះឃើញនិងដកហូតបណ្ដោះអាសន្ននូវសត្វព្រៃនិងសំណាកសត្វជាច្រើនរួមមាន៖ ១.កន្ទុយក្ងោក០១កន្ទុយ, ២.ក្រពះប្រម៉ាក្រៀម ០៥ ក្រពះ, ៣ .ស្នែងឈ្លូសជាប់ឆ្អឹងក្បាល…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញធ្វើបទបង្ហាញក្រោមប្រធានបទ «កម្ពុជាក្នុងយុគសម័យបរិវត្តកម្មឌីជីថលនិងការប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយ»

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានគណៈកម្មាការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន និងជាអនុប្រធានទី១នៃ ណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) បានអញ្ជើញធ្វើបទបង្ហាញក្រោមប្រធានបទ «កម្ពុជាក្នុងយុគសម័យបរិវត្តកម្មឌីជីថលនិងការប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយ» ក្នុងសិក្ខាសាលាទូទាំងប្រទេសស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ» នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤…

ក្រុមក្មេងទំនើងប្រើប្រាស់គ្រឿងញៀនចំនួន២៦នាក់ត្រូវកម្លាំងកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ក្រុមក្មេងទំនើង២៦នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី។សមត្ថកិច្ចប្រាប់ថាៈ នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ត្រី នួន​ នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងធ្វើប្រតិបត្តិការបង្ក្រាបករណីក្រុមក្មេងទំនើងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនបានចំនួន២៦នាក់ នៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា…

ម៉ូតូស៊េរីទំនើប៣គ្រឿងនិងមនុស្ស៣នាក់ត្រូវសមត្ថកិច្ចនាំយកសួរនាំ ខណៈបម្រុងឆ្លងដែនមកកម្ពុជា

ប្រទេសថៃ៖ យោធាតាមបន្ទាត់ព្រំដែនបានរាយការណ៍ថាៈនៅរសៀលថ្ងៃទី១៣ខែមីនា ឆ្នាំ២០២៤នេះថាៈ កងទ័ពបូព៌ាថៃ ទាហាន​ព្រំដែន​សហការជាមួយកងវរសេនាធំ​ថ្មើរជើង​ទី​២បានរឹបអូស​ម៉ូតូ​ខុសច្បាប់​នៅវេលាម៉ោង ០៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារពិសេសប៊ូរ៉ាផា កងវរសេនាធំពិសេស២ ដោយកងវរសេនាធំពិសេសកងកម្លាំងពិសេស M.W.K.T. 2 រួមជាមួយ NFD 11, C.P.K.3, កងវរសេនាតូចនគរបាលការពារព្រំដែនពិសេស៤ និងមន្ត្រីគយ…

អកុសលម្លេះ​.! បុរសម្នាក់ជាងផ្សារដែកបានឆក់ខ្សែភ្លេីងស្លាប់​ ខណៈក្រុមគ្រូពេទ្យចុះទៅដល់ជួយមិនទាន់

ភ្នំពេញ​ ៖​ បុរសជាជាងផ្សាដែកម្នាក់​ បានឡើងផ្សាដែកមិនប្រយ័ត្នបានឆក់ខ្សែភ្លេីងស្លាប់នៅនឹងកន្លែង​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង១៣និង១៥នាទីរសៀល​ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤​ នៅក្នុងការដ្ឋានសំណង់មួយកន្លែង​តាមបណ្តោយផ្លូវបេតុងព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។​ ជនរងគ្រោះដែលត្រូវខ្សែភ្លេីងឆក់ស្លាប់​ មានឈ្មោះ ងួន វៃ ភេទប្រុស…

កម្លាំងអាវុធហត្ថចំនួន ២៥០នាក់ ត្រូវបានបញ្ជូនទៅដល់ខេត្តពោធិ៍សាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានជ្រាបថា ដើម្បីធានានិងរក្សាបាននូវធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែងនៃខេត្តពោធិ៍សាត់ឱ្យបានគង់វង្សដែលជាសម្បត្តិធម្មជាតិដ៏កម្ររបស់ជាតិ រដ្ឋបាលខេត្តពោធិ៍សាត់បាន បង្កើតក្រុមការងារចម្រុះថ្នាក់ខេត្ត ដើម្បីចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុក ទាំងពីរខាងលើ ព្រមទាំងបានចុះបង្ក្រាប ទប់ស្កាត់ជាច្រើនលើករួចមកហើយ និងមានវិធានការបន្តផ្សព្វផ្សាយណែនាំ ធ្វើកិច្ចសន្យាអប់រំ ចំពោះជនកាប់ព្រៃទន្ទ្រានយកដី និងអាស្រ័យផលខុសច្បាប់ ឬអ្នកស៊ីឈ្នួលកាប់ព្រៃឱ្យបញ្ឈប់ សកម្មភាព…

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ ៧ថ្ងៃកន្លងទៅ នគរបាលជាតិបង្ក្រាបក្មេងទំនើង២៥ករណី ឃាត់ខ្លួនជាង៨០នាក់!

ភ្នំពេញ ៖ តាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា របាយការណ៍បង្ក្រាបក្មេងទំនើង គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នគរបាលក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើងចំនួន២៥ករណី និងឃាត់ខ្លួនបាន៨៣នាក់។អ្នកនាំពាក្យរងរូបនេះ បន្តថា ករណីក្មេងទំនើងក្នុងសប្ដាហ៍កន្លងទៅកើតច្រើនជាងគេនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន១៤ករណី ឃាត់ខ្លួនបាន២៥នាក់។…