ភ្នំពេញ​ ៖​ បុរសជាជាងផ្សាដែកម្នាក់​ បានឡើងផ្សាដែកមិនប្រយ័ត្នបានឆក់ខ្សែភ្លេីងស្លាប់នៅនឹងកន្លែង​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង១៣និង១៥នាទីរសៀល​ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤​ នៅក្នុងការដ្ឋានសំណង់មួយកន្លែង​តាមបណ្តោយផ្លូវបេតុងព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។
​ ជនរងគ្រោះដែលត្រូវខ្សែភ្លេីងឆក់ស្លាប់​ មានឈ្មោះ ងួន វៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅផ្ទះជួលលេខ ភូមិជម្ពូវ័ន សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត ភូមិ អូរ ឃុំ បឹងបត់កណ្តោ ស្រុកបាកាន ខេត្ត ពោធិ៍សាត់។
​ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ ក្រុមជាងផ្សាដែកខាងលេីមានស្រីមានប្រុសប្រមាណ៥ទៅ៦នាក់​ ដោយបុរសជាជរងគ្រោះបានឡេីងទៅលេីដំបូលដេីម្បីផ្សាដែកនឹងមានអ្នកហុចដែកពីខាងក្រោមឲ្យផងដែរ​ ។ នៅពេលជនរងគ្រោះបានលេីកដែកស្រាប់តែទៅប៉ះជាមួយនិងខ្សែកាបស្រាតដែលជាខ្សែមេភ្លេីងបណ្ដាលផ្ទុះឆក់ជនរងគ្រោះទេីរលេីដំបូល​ ភ្លាមៗនោះក្រុមការងាបានបិទបារ៉ែតភ្លេីង​ និងយកជណ្ដេីរឡេីងទៅយកជនរងគ្រោះមកក្រោមជួយសង្រ្គោះបឋម​នៅពេលរង់ចាំឡានពេទ្យមកដឹកជនរងគ្រោះយកទៅសង្រ្គោះ​ ។ ពេលនោះក្រុមគ្រូពេទ្យមន្ទីរបង្អែកដង្កោបានមកដល់និងពិនិត្យឃេីញថា​ ជនរងគ្រោះស្លាប់បាត់ហេីយ​ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកន្លែងកេីតហេតុ​ ។
​ ក្រោយសមត្ថកិច្ចមូលដ្ឋានចុះទៅដល់​ និងបានពិនិត្យជាក់ស្ដែងឃេីញថា​ ជនរងគ្រោះពិតជាត្រូវបានខ្សែភ្លេីងឆក់ស្លាប់ដោយខ្លួនឯង​ រួចសមត្ថកិច្ចបានធ្វើឯកសារប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *