Category: ព័ត៌មានជាតិ

ក្រសួងការងារចុះផ្សព្វផ្សាយពីឱកាសការងារដល់សិស្សនិស្សិតតាមគ្រឹះស្ថានសិក្សានៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ ចុះផ្សព្វផ្សាយពីឱកាសការងារ និងផ្តល់សេវាការងារដល់សិស្សនិស្សិតនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានានៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២-៣០ ខែមេសា ឆ្នាំ២០២៤។  ​   ក្រសួងការងារបានឱ្យដឹងថាសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាដែលនឹងចុះផ្សព្វផ្សាយរួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិង សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប វិទ្យាស្ថានជាតិសង្គមកិច្ច…

ជនសង្ស័យចំនួន៥នាក់​ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​៥នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងនៅរសៀលថ្ងៃអាទិត្យទី២១​ ខែមេសា ឆ្នាំ​២០២៤ដើម្បីអនុវត្តតាមនីតិវិធី។     សមត្ថកិច្ចប្រាប់ថាៈកាលពីរវេលាម៉ោង០២និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានធ្វើប្រតិបត្តិការបង្រ្កាបករណី រក្សាទុក​ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន នៅចំណុចលើផ្លូវមុខក្លិប​ Max…

យកគ្រាប់មកដំលេងផ្ទុះស្លាប់ម្នាក់នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បានយកគ្រាប់មកដំលេងក៏ផ្ទុះបណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័មកាលពីល្ងាចថ្ងៃទី ២១ មេសា ឆ្នាំ ២០២៤ម្សិលមិញ នៅចំណុចដេប៉ូខ្សាច់មួយកន្លែងក្បែរស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច ស្ថិតក្នុងក្រុម១១ ភូមិ១   សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ  ។ ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះ ឡុង ធី ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករលើកខ្សាច់-ឥដ្ឋ ។ តាមការបំភ្លឺរបស់ឈ្មោះ…

ប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា ថ្ងៃទី២៣-២៤ ខែមេសា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ថងលុន ស៊ីស៊ីលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣-២៤…

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ​ នៅព្រឹក​ថ្ងៃ​ទី​២២​ មេសា​នេះ​!

ទីក្រុង​បាងកក​៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា  នៅព្រឹក​ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ​ បានអញ្ជើញទៅចូលរួមថ្លែងសុន្ទរកថាពិសេស​នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social…

ប្រមុខការទូតកម្ពុជា-ចិន ជួបពិភាក្សាគ្នាពង្រឹងចំណងមិត្តភាពលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤​ អញ្ជើញជួបពិភាក្សាទ្វេភាគី ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ​ ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា​ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២១ ដល់ថ្ងៃទី២៣…

ខឹងប្រាប់ម្ចាស់ញយដងមិនស្តាប់ បាញ់ក្របីងាប់២ ក្បាល ដែលចូលស៊ីដំណាំក្នុងចម្ការ

ខេត្តព្រះវិហារ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ពីបទប្រើប្រាស់អាវុធខុសច្បាប់។ មន្ត្រីនគរបាលខេត្តព្រះវិហារបានឲ្យដឹងថា កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាល រតនៈ ស្រុករវៀង បានទទួលបណ្តឹងពីឈ្មោះ អឹម ម៉ៅ ភេទ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សន្តិភាពបានជួយឱ្យកម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ

ខេត្តសៀមរាប ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារមជ្ឈមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ សមិទ្ធផលធំធេងគួរជាទីមោទនៈជាច្រើន ដែលកម្ពុជាសម្រេចបានក្នុងការអភិវឌ្ឍមូលធនមនុស្ស សុខភាព និងសុខុមាលភាពសង្គមនិងសេដ្ឋកិច្ច នាអំឡុង២ទសវត្សរ៍ចុងក្រោយនេះ…

ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ (ផ្កាយ ៤) ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន ០៨រូប

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ (ផ្កាយ ៤) ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន ០៨រូប ក្នុងនោះរួមមាន ៖  ១-ឧត្តមសេនីយ៍ឯក ហេង…

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ រយៈពេល៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់!

ភ្នំពេញ ៖ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន១៥០នាក់នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។រយៈពេល៤ថ្ងៃកន្លងទៅនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា ការគ្រប់គ្រងបញ្ហាសន្តិសុខសង្គមទូទៅមានលក្ខណៈល្អប្រសើរ…

មាតិកាផ្សេងៗ