Category: ព័ត៌មានជាតិ

អយ្យការរាជធានីខេត្ត៖ បានទទួលចាត់ការលើសំណុំរឿងក្មេងទំនើង ៤ករណី ដែលមានជនសង្ស័យ២១នាក់ និងឃាត់ខ្លួនបាន ១៨នាក់ និងរត់គេចខ្លួន ៣នាក់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា កាលពីថ្ងៃទី១ ខែមិថុនាម្សិលមិញនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៤ ករណី ដែលមានជនសង្ស័យចំនួន ២១ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១៨ នាក់ និងរត់គេចខ្លួនចំនួន…

ស្លាប់២នាក់របួសធ្ងន់ម្នាក់ខណៈបើកម៉ូតូពេលភ្លៀងទៅបុកបង្គោលភ្លើង

ព្រះសីហនុ៖ មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុ ខណៈបើកម៉ូតូពេលភ្លៀងទៅបុកបងុគោលភ្លើង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីម៉ោង ០៥និង ២០នាទីទៀបភ្លឺថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៤ នៅចំណុចស្ពានត្រជាក់ចិត្តស្ថិតក្នុងភូមិសាស្ត្រភូមិ៥ សង្កាត់ លេខ៤ ខេត្តព្រះសីហនុ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1J 1267…

កម្លាំងប្រឆាំងគ្រឿងញៀនខេត្ត បង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ១០នាក់

ខេត្តព្រះវិហារ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះថា កម្លាំងប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ១០នាក់ កាលពីម្សិលមិញនេះ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិគោក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនសង្ស័យទាំង១០នាក់(ប្រុស) រួមមានឈ្មោះ…

ករណីក្មេងទំនើង : ឃាត់ខ្លួនបានចំនួន ២៩ នាក់ និងរត់គេចខ្លួនចំនួន ២១ នាក់

ភ្នំពេញ:សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីខេត្ត កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៩ ករណី ដែលមានជនសង្ស័យចំនួន ៥០ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២៩ នាក់ និងរត់គេចខ្លួនចំនួន ២១ នាក់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌…

សមត្ថកិច្ចខេត្តតាកែវ នាំក្មេងស្រីសិស្សសាលាដែលវាយតប់គ្នាមកមេីលពន្ធនាគារ ទុកជាការព្រមានដេីម្បីដាស់តឿនស្មារតី

ខេត្តតាកែវ ៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលក្រុមការងារកាសែតនគរវត្ត និងនគរដ្រេហ្គន ទេីបទទួលបាននារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គណនេយ្យហ្វេសប៊ុកឈ្មោះ Prom Sophai ដែលបានបង្ហោះតាមរយៈ Facebook ដោយមានខ្លឹមសារថា «ជើងកាងប្រចាំសាលាថ្នាក់ទី៨ច វិទ្យាល័យជាស៊ីម តាកែវ ជូនពរប្អូនៗសប្បាយកប់ទំនងប្អូនៗមានឪពុកម្ដាយជាមន្ត្រីរាជការផងដែរ»។ ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់…

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឈានចូលក្នុងយុគសម័យ ដ៏ច្របូកច្របល់ក្នុងទំនាក់ទំនងអន្តរជាតិ

សឹង្ហបុរី៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នាព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤នេះ បានថ្លែងនៅក្នុងសម័យប្រជុំពេញអង្គទី៣ស្តីពី “ការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក” យ៉ាងដូច្នេះថា៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានឈានចូលក្នុងយុគសម័យដ៏ច្របូកច្របល់ក្នុងទំនាក់ទំនងអន្តរជាតិ ខណៈពេលដែលទិដ្ឋភាពសន្តិសុខបច្ចុប្បន្នត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថា មានភាពមិនប្រាកដប្រជា កាន់តែដុនដាប និងមានការប្រែប្រួលយ៉ាងឆាប់រហ័សពិបាកប៉ាន់ស្មាន។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងការពារជាតិ។លោករដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានថ្លែងបន្ថែមថា…

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងពិធី “អ្នកស្នងមរតក” 

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពចូលរួមសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ក្នុងពិធី “អ្នកស្នងមរតក” ក្រោមទិសស្លោក “រក្សាចាស់ បង្កើត និងអភិវឌ្ឍន៍ថ្មី” ដែលរៀបចំដោយ សមាគមសិល្បករខ្មែរ។ «អ្នកស្នងមរតក» គឺជាកម្មវិធីមួយដែលត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈ…

CMAC យកគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ចំនួន៥៤គ្រាប់ទៅកំទេចចោល

ខេត្តបន្ទាយមានជ័យៈគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៧ប្រភេទ សរុបចំនួន៥៤គ្រាប់ ត្រូវបានក្រុមការងារបោសសម្អាតមីនកម្ពុជាហៅកាត់ថាCMAC យកទៅកំទេចចោលកាលពីរថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅក្រោយពីប្រជាពលរដ្ឋប្រទះឃើញ នៅចំណុចវាលស្រែក្បែរដំបូកស្ថិតក្នុងភូមិប៉ោយអង្គរ និងភូមិទំនប់នារី ឃុំតាគង់ ស្រុកម៉ាឡៃ ។លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖គ្រប់យុទ្ធភ័ណទាំងនោះមាន៧ប្រភេទសរុបចំនួន៥៤គ្រាប់គឺ៖១/-មីន៦៩ចំនួន៤០គ្រាប់,២/-គ្រាប់H107ចំនួន០១គ្រាប់,៣/-គ្រាប់B៤០ចំនួន០២គ្រាប់,៤-គ្រាប់បែកដៃចំនួន០៣គ្រាប់,៥/-គ្រាប់កាំភ្លើងផ្លោងចំនួន០១គ្រាប់,៦/-គ្រាប់កាំភ្លើងត្បាល៨២ចំនួន០១គ្រាប់,៧/-គ្រាប់ត្បាល៦០មីលីម៉ែត្រចំនួន០៦គ្រាប់ ។លោកអធិការបានបញ្ជាក់ថា៖គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះ គឺជាគ្រាប់ដែលនៅសេសសល់ពីសម័យសង្រ្គាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅនៅចំណុចវាលស្រែក្បែរដំបូកស្ថិតក្នុងភូមិប៉ោយអង្គរ និងភូមិទំនប់នារី…

ទីតាំងបង្កប់ល្បែងឡូតូ (អនឡាញ)ចំនួន២កន្លែងត្រូវអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខធ្វើការចុះបង្ក្រាប

ភ្នំពេញ៖ លោក សាំង សុភៈវិចិត្រ អភិបាលរង ខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងបង្កប់ល្បែងឡូតូ (អនឡាញ) បានចំនួន០២ទីតាំង ស្ថិតក្នុងដីឡូតិ៍លេខ៣៥៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ហ្វាយឌី)និងទី២ស្ថិតនៅផ្ទះលេខ២៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ៩៩៩៩)។នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខបានបង្ហាញអោយដឹងនៅរសៀលថ្ងៃទី៣១ ខែឧសភា…

សាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនក្រុមក្មេងទំនើង៨នាក់ ដាក់ពន្ធនាគារពីបទចោទ «ធ្វើឱ្យខូចខាតដោយចេតនា (ទៅវិញទៅមក) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»

ខេត្តកណ្ដាល៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល​ លោក ខា ដែនណា បានថ្លែង​ឱ្យ​ដឹង​នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះថា៖​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល លោក អ៊ុន សុវណ្ណធានី និងចៅក្រមទទួលបន្ទុកលោក វ៉ាន់ សុបញ្ញា បានសម្រេចចោទប្រកាន់ និងឃុំខ្លួនក្មេងទំនើងទាំងចំនួន៨នាក់ ដាក់ពន្ធនាគារពីបទចោទ «ធ្វើឱ្យខូចខាតដោយចេតនា (ទៅវិញទៅមក)…

មាតិកាផ្សេងៗ