ផ្ដន្ទាទោសភ្នាក់ងារល្បែងសុីសង១១នាក់ឱ្យជាប់ទណ្ឌកម្មពន្ធនាគារ៧ថ្ងៃ
ភ្នំពេញ ៖ ស្ត្រីវ័យក្មេងៗចំនួន៨នាក់និងយុវជនចំនួន៣នាក់ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម វិសាល និងលោក សិត វណ្ណៈ ជាតំណាងអយ្យការ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស១ឆ្នាំ តែទោសនេះត្រូវអនុវត្តទណ្ឌកម្មក្នុងពន្ធនាគារតែ៧ថ្ងៃប៉ុណ្ណោះ ក្រោមការចោទប្រកាន់ពីបទធ្វើជាភ្នាក់ងារបម្រើអោយល្បែងសុីសងខុសច្បាប់ ។សេចក្ដីសម្រេចនេះបានធ្វើឡើងភ្លាមៗក្រោមរូបភាពជំនុំជម្រះផ្ទាល់នៅចំពោះមុខជនជាប់ចោទទាំង១១នាក់ដែលបានបំបែកសំណុំរឿងចេញពីក្រុមជនជាតិចិនដែលជាអ្នកទទួលខុសត្រូវលើបនល្នែងសុីសងខុសច្បាប់នោះ នាព្រឹកថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ជនត្រូវចោទទាំង១១នាក់ដែលតុលាការផ្ដន្ទាទោសអោយជាប់ទណ្ឌកម្មក្នុងពន្ធនាគារតែ៧ថ្ងៃនេះ រួមមាន៖១-ឈ្មោះ…