Author: admin

ឯកឧត្តម យឿន យឿត បាននាំយកថវិកាមួយចំនួនយកទៅជូន សមាជិក១គ្រួសារ នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ) ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល និងជា អនុប្រធាន ប្រតិបត្តិ សមាគមសម្ព័ន្ធ យុវជន អាហាររូបករណ៍ ស២ ថ្នាក់កណ្ដាល អមដំណើរដោយ ឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងជា ប្រធានសាខា…

កិច្ចប្រជុំបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ដើម្បីពិភាក្សាលើការរៀបចំនិងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធរបស់រដ្ឋលេខាធិការកិច្ចការព្រំដែន

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោក ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន ស្តីពីការពិនិត្យនិងពិភាក្សាទៅលើសេចក្តីព្រាងប្រកាស ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននានានៃអគ្គនាយកដ្ឋាននិងវិទ្យាស្ថាន ព្រមទាំងការិយាល័យចំណុះមជ្ឈមណ្ឌលតម្កល់ឯកសារ និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង របស់រដ្ឋលេខាធិការកិច្ចការព្រំដែន។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីតំណាងរដ្ឋលេខាធិការកិច្ចការព្រំដែន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ…

ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំត្រីមាសទី១ សម្រាប់ឆ្នាំ២០២៤ និងផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និងលោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ​ ​បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំត្រីមាសទី១ សម្រាប់ឆ្នាំ២០២៤…

លោកស្នងការ ជួន ណារិន្ទ ហៅមន្រ្តីនគរបាលចរាចរណ៍១០នាក់ ប្រចាំនៅគោលដៅលើផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយមកសួរនាំ ក្រោយទទួលការរិះគន់ខ្លាំងលើការផាកពិន័យពីប្រជាពលរដ្ឋ

ភ្នំពេញ ៖ បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ ស្នងការនគរបាលរាជធានីភ្នំពេញ ហៅមន្រ្តីនគរបាលចរាចរណ៍១០នាក់ ប្រចាំនៅគោលដៅលើផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយមកសួរនាំ ក្រោយទទួលការរិះគន់ខ្លាំងលើការផាកពិន័យពីប្រជាពលរដ្ឋ។សូមបញ្ជាក់ថា ៖ បន្ទាប់ពីមានការបង្ហោះដោយសារពីអ្នកលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយរិៈគន់ ស្ថាបនាថា ៖ គោលដៅចរាចរណ៍លើផ្លូវហាន់ណូយ…

អុីស្រាអែល៖ សល់តែមួយជំហានទៀតប៉ុណ្ណោះនឹងឈ្នះក្នុងសង្រ្គាមនៅហ្កាហ្សា

សារព័ត៌មាន AFP នៅថ្ងៃទី ៨ ខែមេសា បានផ្សាយថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៉ីស្រាអែលនៅសល់តែមួយជំហានទៀតប៉ុណ្ណោះនឹងទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា ចំពោះមុខការរងសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ និងការអំពាវនាវឱ្យមានបទឈប់បាញ់។លោក ណេតាន់យ៉ាហ៊ូ បានធ្វើការកត់សម្គាល់បែបនេះអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា ចំពេលខួប៦ខែនៃសង្រ្គាមហ្កាហ្សា ចាប់តាំងពីក្រុមហាម៉ាស់…

សង្ក្រាន្តខ្មែរនៅកូរ៉េ” បានផ្តើមរៀបចំនៅតំបន់នានារៀងរាល់ចុងសប្តាហ៍ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សាធារណរដ្ឋកូរ៉េ ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA និងសមាគមខ្មែរក្នុងសាធារណរដ្ឋកូរ៉េ បានរៀបចំ“សង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅសាធារណរដ្ឋកូរ៉េ ចំនួន ៣ទីតាំង…

ជនសង្ស័យ២នាក់ក្នុងចំណោម៧នាក់សមត្ថកិច្ចឃាត់ខ្លួនករណីធ្វើសកម្មភាពបានយកកាំបិត​ផ្គាក់​កាប់ទៅលើជនរងគ្រោះ

ខេត្តស្វាយរៀង៖ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ២នាក់ក្នុងចំណោម៧នាក់ ក្នុងករណី ធ្វើសកម្មភាព បានយកកាំបិត​ផ្គាក់​កាប់ទៅលើជនរងគ្រោះនៅស្រុកស្វាយទាប។យោងតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤បានអោយដឹងថាជនសង្ស័យមានឈ្មោះ ញឹម ករណា អាយុ១៥ឆ្នាំ មុខរបរកម្មកររោចក្រ រស់នៅភូមិច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជាអ្នកបើកបរម៉ូតូ​ និងឈ្មោះ…

គ្រោះទឹកជំនន់បង្ខំឱ្យពលរដ្ឋប្រមាណ 44០០ នាក់ចេញពីផ្ទះនៅក្រុង Orsk ប្រទេសរុស្សុី

សារព័ត៌មាន Reuters នៅថ្ងៃ ទី៧ ខែមេសា ឆ្នាំ ២០២៤ បានផ្សាយថា រុស្ស៉ីបានជម្លៀសមនុស្សប្រហែល 44០០នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងទីក្រុង Orsk នៃប្រទេសរុស្ស៉ី មួយថ្ងៃបន្ទាប់ពីទឹកជំនន់ពីទន្លេ Ural បានជន់លិចភូមិដែលនៅតាមមាត់ទន្លេ និងបណ្តាលឱ្យបាក់ទំនប់។អភិបាលតំបន់និយាយថា ប្រជាជនត្រូវបានជម្លៀសចេញពីទីក្រុងដែលមានមនុស្សរស់នៅចំនួន ២៣០,០០០នាក់ ស្ថិតនៅជិតព្រំដែនរុស្ស៉ីជាមួយកាហ្សាក់ស្ថាន…

រុស្ស៊ីបានចេញការព្រមានអំពី «គ្រោះមហន្តរាយ» ប្រសិនបើបារាំងបញ្ជូនទ័ពទៅអ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននិយាយថា ការដាក់ពង្រាយទាហានទៅកាន់សមរភូមិអ៊ុយក្រែននឹងបង្កបញ្ហាជាច្រើនសម្រាប់ប្រទេសបារាំង។រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រាប់សមភាគីបារាំងលោក Sebastien Lecornu ថា ការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន នឹងក្លាយជាគ្រោះមហន្តរាយសម្រាប់ប្រទេសបារាំង។ ការព្រមានត្រូវបានផ្តល់ឱ្យនៅក្នុងការហៅទូរស័ព្ទដែលមានរយៈពេលប្រហែលមួយម៉ោង។ នេះជាការសន្ទនាលើកដំបូងរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ចាប់តាំងពីខែតុលា ឆ្នាំ២០២២មក។យោងតាមព័ត៌មានដែលផ្តល់ដោយក្រសួងការពារជាតិរុស្ស៊ី លោក Shoigu បានព្រមានថា ប្រទេសបារាំង “នឹងបង្កើតបញ្ហាសម្រាប់ខ្លួន”…

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពី សង្ក្រាន្តខ្មែរនៅជប៉ុន បានរៀបចំឡើងដោយភ្ជាប់ជាមួយនឹងពិធីសាសនា និងលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ

ប្រទេសជប៉ុន ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង បានរៀបចំកម្មវិធី “សង្ក្រាន្តខ្មែរនៅជប៉ុន”…