ភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់ រលំគ្រោងអគាររោងចក្រចំនួន២ខ្នង កម្មករសំណង់រងរបួសធ្ងន់ ស្រាល៧នាក់នៅស្រុកចន្ទ្រា
ខេត្តស្វាយរៀង៖ ភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់ រលំគ្រោងអគាររោងចក្រចំនួន២ខ្នង កម្មករសំណង់រងរបួសធ្ងន់ ស្រាល៧នាក់នៅស្រុកចន្ទ្រា ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ យោងតាម អាជ្ញាធរស្រុកចន្រ្ទាបានឲ្យដឹងថា មានភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំងបណ្តាលឲ្យ គ្រោងដែកសាងសង់អគាររោងចក្រ ២ខ្នង (ទទឹង ៨១ម៉ែត្រ បណ្ដោយ ១៦២ម៉ែត្រ)…