កិច្ចព្រមព្រៀងចំនួន៣៧នឹងត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន នៅវៀតណាម
សារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា មេដឹកនាំចិននិងវៀតណាម បានសាទរការសម្រេចចិត្តជាយុទ្ធសាស្រ្តក្នុងការពង្រឹងចំណងទាក់ទងរវាងគ្នា ព្រមទាំងក្នុងការក្លាយជាផ្នែកនៃសហគមន៍រួមវាសនា ស្របពេលដែលដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅក្នុងប្រទេសអាស៊ានមួយនេះ បានឈានចូលថ្ងៃទី២ ដែលជាថ្ងៃចុងក្រោយ។អំឡុងទស្សនកិច្ចខាងលើដែលជាលើកទី១របស់លោក សុីក្នុងរយៈពេល៦ឆ្នាំ ប្រទេសជិតខាងទាំងពីរក៏បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការសរុបចំនួនប្រមាណ៣៧ផងដែរ រួមមានពាក់ព័ន្ធទំនាក់ទំនងការទូត…