រថយន្តឡិចសុីសក្រឡាប់ដោយខ្លួនឯងស្លាប់២នាក់របួសធ្ងន់២នាក់និងស្រាលម្នាក់
ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តឡិចសុីសក្រឡាប់ដោយខ្លួនឯងបណ្តាលឲ្យស្លាប់២នាក់របួសធ្ងន់២នាក់និងរបួសស្រាលម្នាក់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង២២នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នៅត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ៨ និងលេខ៩ លេីផ្លូវជាតិលេខ៧ស្ថិតក្នុងភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។យោងតាមរបាយការណ៍នគបាលចរាចណ៍ផ្លូវគោកបានឲ្យដឹងថា អ្នករងគ្រោះទី១.អ្នកបើកបរឈ្មោះ អ៊ុំ សំបូភេទប្រុសអាយុ៤៦ ឆ្នាំ សញ្ជាតខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិសំអាង ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាលរបួសធ្ងន់ជាអ្នកបេីកបរ…