Author: admin

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ នៅខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត

ភ្នំពេញ៖ នាថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត។លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំ…

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបង្ហាញពីចំនួនប្រាក់ដែលក្រុមហ៊ុនបរទេសបាត់បង់ពេលចាកចេញពីរុស្ស៊ី

យោងតាមកាសែត New York Times បានផ្សាយនៅថ្ងៃទី១៨ខែធ្នូថា ក្រុមហ៊ុនបរទេសដែលចាកចេញពីទីផ្សាររុស្ស៊ីចាប់ពីថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022 បានទទួលរងការខាតបង់ច្រើនជាង១០០ពាន់លានដុល្លារ។យោងតាមការវិភាគនៃរបាយការណ៍ហិរញ្ញវត្ថុដែលដកស្រង់ដោយកាសែតខាងលើ ក្រុមហ៊ុនលោកខាងលិចដែលប្រកាសដកខ្លួនបានរាយការណ៍ពីការខាតបង់ជាង 103 ពាន់លានដុល្លារ។ អាជ្ញាធររុស្ស៊ីបានបង្កកទ្រព្យសម្បត្តិទាំងនេះរបស់ក្រុមហ៊ុន ហើយបានប្រកាសពីលក្ខខណ្ឌនៃការចាកចេញរបស់ពួកគេ។លោកខាងលិចត្រូវបានគេនិយាយថា វិធានការបែបនេះអាច “ធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ី” និង “ចុះខ្សោយកម្លាំងយោធារបស់ខ្លួន”…

អូស្ត្រាលីបន្តរងការវាយប្រហារដោយទឹកជំនន់ បង្កឡើងដោយព្យុះ ស៊ីក្លូន Jasper

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងសល់ពីចំហាយនៃព្យុះស៊ីក្លូន Jasper នាថ្ងៃ១៨ខែធ្នូនេះបានបង្កជាគ្រោះទឹកជំនន់ នៅក្នុងទីក្រុងទេសចរណ៍ជាច្រើន ដែលស្ថិតនៅភាគឦសាន ប្រទេសអូស្ត្រាលី តាមបណ្ដោយតំបន់ថ្មប៉ប្រះទឹកដ៏ល្បីល្បាញរបស់ពិភពលោក Great Barrier Reef ដោយបង្ខំឲ្យមានការជម្លៀសមនុស្ស ខណៈអ្នកស្រុកមួយចំនួន នាំគ្នាឡើងដំបូលផ្ទះ…

ក្បួនរថយន្តប្រធានាធិបតីបៃដិន ជួបគ្រោះថ្នាក់

នៅល្ងាចថ្ងៃទី ១៧ ខែធ្នូ រថយន្តមួយគ្រឿងបានបុកជាមួយរថយន្ត SUV ក្នុងក្បួនអមដំណើរលោកប្រធានាធិបតីអាមេរិក Joe Biden ប៉ុន្តែសំណាងល្អមេដឹកនាំអាមេរិកមិនមានគ្រោះថ្នាក់នោះឡើយ។ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅពេលដែលលោក Biden និងជំទាវទីមួយ Jill Biden ទើបតែចាកចេញពីទីស្នាក់ការយុទ្ធនាការ។ សាក្សីបាននិយាយថា លោកស្រី Jill Biden ក៏មានសុវត្ថិភាពដែរបន្ទាប់ពីឧប្បត្តិហេតុនេះ។បន្ទាប់ពីទទួលទានអាហារជាមួយសមាជិកនៃក្រុមយុទ្ធនាការ លោកប្រធានាធិបតីសហរដ្ឋអាមេរិកនិងភរិយាបានចាកចេញពីទីស្នាក់ការយុទ្ធនាការនៅកណ្តាលទីក្រុង…

អាវុធហត្ថបញ្ជូនជនសង្ស័យ​ ជាជនជាតិថៃ​ចំនួន០២នាក់​ ពាក់ព័ន្ធ​ករណីជួញដូរ​ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​ទាំង២នាក់ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃចន្ទ​ទី១៨​ ខែធ្នូ​ ឆ្នាំ​២០២៣​ ដើម្បីអនុវត្តតាមនីតិវិធី​។ សមត្ថកិច្ចប្រាប់ថាៈកាលវេលាម៉ោង១៦និង៤០នាទីថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​​ ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន២នាក់​…

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ ថ្ងៃ​ទី​ ១៧​ ធ្នូ​ ចំនួន​ ២២​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​ ៦៨​នាក់​

ភ្នំពេញ​ ៖​ គ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​ !​ ជនសង្ស័យ​ចំនួន​៦៨​នាក់​ (​ស្រី​ ៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៩​ករណី​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ។​​ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​ ៦៨​នាក់​ រួម​មាន​ ៖​ +​ជួញដូរ​ ១​ករណី​ ឃាត់​ ៦​នាក់​(​ស្រី​…

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៧ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន ៤២៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៥៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៤០គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ៥០គ្រឿង និងម៉ូតូ ៣៨៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន…

ក្រសួង​ធនធាន​ទឹក​៖​ ជូន​ដំណឹង​ពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ធាតុអាកាសនៅកម្ពុជា​។ក្រសួង​ធនធាន​ទឹក​ បានឱ្យដឹងទៀតថា​ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣៖ទ្រនុងនៃសម្ពាធខ្ពស់ពីប្រទេសចិនបន្តបង្កើនឥទ្ធិលគ្របដណ្តប់លើកម្ពុជា ជាមួយនឹង ខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ៖១-តំបន់វាលទំនាប ៖​…

គ្រោះថា្នក់ចរាចរណ៍រថយន្តក្រុងដឹកអ្នកដំណើរប៉ះជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រុងដឹកអ្នកដំណើរប៉ះជាមួយម៉ូតូ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ៧និង៣០នាទីយប់ថ្ងៃទី ១៧ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវបេតុងចំណុចទល់មុខវត្តកំពែង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ព្រឹម ដា អាយុ២៣ឆ្នាំ ជាកម្មករោងចក្រ រស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង។ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ…

រុស្ស៊ីពន្លឿនការផ្គត់ផ្គង់ប្រេងដល់ប្រទេសចិន

ក្រុមហ៊ុនប្រេងរុស្ស៊ីបានបង្កើនការនាំចេញប្រេងឆៅ ESPO (ស៊ីបេរីខាងកើត – ប៉ាស៊ីហ្វិក) ទៅកាន់ប្រទេសចិនតាមរយៈកំពង់ផែ Kozmino ។ក្រុមហ៊ុនវិភាគថាមពល Kpler បាននិយាយថា ការនាំចេញប្រេងថ្នាក់ ESPO របស់រុស្ស៊ីពីកំពង់ផែ Far East បានឈានដល់កម្រិតខ្ពស់គ្រប់ពេល ដោយឈានដល់ 925.000 បារ៉ែលក្នុងមួយថ្ងៃក្នុងខែធ្នូ ឆ្នាំ2023។ក្នុងនោះ…