Author: admin

ប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមសត្វគោ ក្របីនៅស្រុកចន្ទ្រាត្អូញត្អែរអំពីតម្លៃធ្លាក់ថ្លៃ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមសត្វគោ ក្របីនៅខេត្តស្វាយរៀង បានត្អូញត្អែរអំពីតម្លៃធ្លាក់ថ្លៃ ហើយបើប្រៀបធៀបមិនទាន់ផ្ទុះជំងឺកូវីដ-១៩ ពួកគាត់ថា តម្លៃសាច់គោ-ក្របីមានតម្លៃខ្ពស់គួរសម ដែលអាចមានប្រាក់ចំណេញ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបាន។ប្រជាពលរដ្ឋ នៅក្នុងឃុំចន្ទ្រា ឃុំទួលស្តី និងឃុំខ្សែត្រ ស្រុកចន្ទ្រា បានឲ្យអ្នកសារព័ត៏មានដឹងថា សព្វថ្ងៃនេះ មានឈ្មួញដើរប្រមូលទិញសត្វក្របី យកទៅស្តុកក្នុងក្រោល ដើម្បីនាំចេញទៅប្រទេសវៀតណាម រាប់រយក្បាល ក៏ប៉ុន្តែតម្លៃក្របីធ្លាក់តម្លៃទាប…

ត្រៀមបញ្ជូនខ្លួនយុវជន​-យុវតី​ចំនួន ១០នាក់​ពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់​គ្រឿងញៀន​ទៅតុលាការខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ៖​ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី១៨​ ខែមករា​ ឆ្នាំ​២០២៤នេះថា​៖​ យុវជន​-យុវតី​សង្ស័យប្រុសស្រីចំនួន១០នាក់​ ដែល​ជាប់​ពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​ជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនបញ្ជូនខ្លួនទៅកាន់​តុលាការខេត្ត​ព្រះសីហនុ​ ក្រោយ​បង្ហាញ​មុខ​ជាសាធារណៈ​។លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា​ ជនសង្ស័យប្រុសស្រីចំនួន ១០នាក់ រួមនឹងវត្ថុតាងមួយចំនួនត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ សម្រេច​លុបឈ្មោះមន្ត្រីពន្ធនាគារ ៥រូប ចេញពីក្របខណ្ឌ​ ដោយសារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញនូវសេចក្តីប្រកាស លុបឈ្មោះមន្ត្រីពន្ធនាគារចំនួន៥រូប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដោយមូលហេតុប្រើប្រាស់គ្រឿងញៀន។មន្ត្រីពន្ធនាគារដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌទាំង៥រូបនេះ រួមមាន៖ទី១៖ លោកវរអគ្គានុរក្សថ្នាក់លេខ២ ផុន វណ្ណៈ អត្តលេខ០៣៣៥ អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី១ទី២៖ លោកវរអគ្គានុរក្សថ្នាក់លេខ៣ ហូ សុជាតិ…

ព័ត៌មានបឋម​៖​ ស្រ្តីម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីករណីអគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងនៅស្រុកកៀនស្វាយ

ខេត្ត​កណ្ដាល​៖​ ស្រ្តីម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីករណីអគ្គិភ័យឆាបឆេះរោងចក្រ​កាត់​ដេរ​យីហោ​”យីដា”​ ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមិនទាន់ដឹងមូលហេតុ កាលពីវេលាម៉ោង ៦:៤០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៤ ។បើតាមសេចក្តីរាយការណ៍បឋម នៅក្នុងហេតុការណ៍នេះគឺបណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់ មិនទាន់ដឹងថាមានអ្នករងរបួសយ៉ាងណានោះទេ។សូម​រង់ចាំ​តាមដាន​ព័ត៌មាន​លម្អិត​នាពេល​ក្រោយ​!៕

អុីរ៉ង់បានបាញ់មីស៊ីលទៅកាន់មជ្ឈមណ្ឌលចារកម្មអុីស្រាអែលនៅអុីរ៉ាក់ ក្បែរស្ថានកុងស៊ុលអាមេរិក

ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានបង្ហោះវីដេអូដែលបង្ហាញពីកងឆ្មាំបដិវត្តន៍អុីស្លាមរបស់អុីរ៉ង់បានបាញ់មីស៊ីលទៅកាន់ “មជ្ឈមណ្ឌលចារកម្ម” របស់អុីស្រាអែលក្នុងប្រទេសអុីរ៉ាក់ ក្បែរស្ថានកុងស៊ុលអាមេរិក និងនៅ “មូលដ្ឋាន IS” នៅក្នុងប្រទេសស៊ីរី។ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ិស្លាម (IRGC) របស់អុីរ៉ង់ កាលពីថ្ងៃទី១៦ ខែមករា បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយមួយគ្រាប់ នៅឯមូលដ្ឋានរបស់អង្គការភេរវករដែលប្រកាសខ្លួនឯងថារដ្ឋអ៊ិស្លាម (IS) ក្នុងខេត្ត Idlib (ស៊ីរី)។ប៉ុន្មានម៉ោងក្រោយមក អុីរ៉ង់បានប្រកាសថា…

មិនចេះអស់សោះ! សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើង១១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស…

កណ្តាល:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថា អនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងជំនាញនៃអធិការដ្ឋាននគបាលស្រុកស្អាង ស្រាវជ្រាបបង្រ្កា..ប ករណី ហិ..ង្សាដោយចេ..តនាមានស្ថានទម្ង..ន់ទោ..ស និងករណីធ្វើឱ្យខូ..ចខាតដោយចេ..តនា-កើតហេតុ៖ ថ្ងៃទី១៣.០១.២០២៤ វេលាម៉ោង១៤:១៤នាទី-ចំណុច៖ ផ្ទះជួសជុលម៉ូតូឈ្មោះ រិន សាវុធ ស្ថិតនៅភូមិកោះគរ…

យន្តហោះពីរគ្រឿងបុកគ្នានៅព្រលានយន្តហោះជប៉ុន

ឧបទ្ទវហេតុមួយទៀតបានកើតឡើងនៅពេលដែលយន្តហោះពីរគ្រឿងបានបុកគ្នានៅអាកាសយានដ្ឋានជប៉ុន លើកនេះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air និងយន្តហោះ Cathay Pacific ។កាលពីថ្ងៃទី ១៦ ខែមករា ឧប្បត្តិហេតុមួយទៀតនៃយន្តហោះពីរគ្រឿងបុកគ្នានៅអាកាសយានដ្ឋានជប៉ុនបានកើតឡើង។ ជាពិសេស យន្តហោះ Korean Air និងយន្តហោះ Cathay Pacific នៅអាកាសយានដ្ឋាន New…

ប្រសិនបើគំរូនៃសង្រ្គាមបែបនេះនៅតែបន្ត អ៊ុយក្រែនប្រឈមនឹងការវាយប្រហារទ្រង់ទ្រាយធំ

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ីបាននិយាយថា ឋានៈជាប្រទេសមួយសម្រាប់អ៊ុយក្រែន អាចទទួលរងនូវការវាយលុកដែលមិនអាចជួសជុលបាន ប្រសិនបើគំរូនៃសង្រ្គាមនៅតែបន្ត ហើយគេនឹងមិនអាចបង្ខំឱ្យរុស្ស៉ី បោះបង់ចោលផលប្រយោជន៍ដែលខ្លួនយកបាននោះទេ។លោក ពូទីន បានធ្វើអត្ថាធិប្បាយតាមទូរទស្សន៍បែបនេះមួយថ្ងៃបន្ទាប់ពីស្វីសយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ទៅតាមសំណើរបស់ លោក…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន Goldman Sachs ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា

ប្រទេស​ស្វីស​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ​ បានអនុញ្ញាតឱ្យលោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស…

ក្នុងឆ្នាំ២០២៣៖​ កម្ពុជា-អឺរ៉ុប សម្រេចបានទំហំពាណិជ្ជកម្មជាង ៤.៦ពាន់លានដុល្លារ

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ ក្នុងរយៈពេល​មួយឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងតំបន់អឺរ៉ុប សម្រេចបាន ៤ ៦១៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញជាង ៣ ៦៦៦ លានដុល្លារ​ ថយចុះ៤.៩៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។តាមរយៈរបាយការណ៍ការនេះបានបង្ហាញផងដែរថា ការនាំចេញរបស់កម្ពុជាទៅអឺរ៉ុប មានទំហំទឹកប្រាក់ជាង ៣…

មាតិកាផ្សេងៗ