ខេត្ត​ព្រះសីហនុ៖​ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី១៨​ ខែមករា​ ឆ្នាំ​២០២៤នេះថា​៖​ យុវជន​-យុវតី​សង្ស័យប្រុសស្រីចំនួន១០នាក់​ ដែល​ជាប់​ពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​ជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀននៃមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនបញ្ជូនខ្លួនទៅកាន់​តុលាការខេត្ត​ព្រះសីហនុ​ ក្រោយ​បង្ហាញ​មុខ​ជាសាធារណៈ​។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា​ ជនសង្ស័យប្រុសស្រីចំនួន ១០នាក់ រួមនឹងវត្ថុតាងមួយចំនួនត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានចុះបង្រ្កាបចំនួន០២លើកនៅចំណុចក្រុមទី២៦ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ចំណែក​វត្ថុតាងចាប់ដកហូតយករួមមាន៖​ ម្សៅសថ្លា ចំនួន ២២កញ្ចប់ ទម្ងន់ ១៧,១៤ក្រាម ថ្លឹងទាំងសំបក, ទូរស័ព្ទ ១៥គ្រឿង, ដបជក់ ០៣, បារីអេឡិចត្រូនិក០៦, ដែកកេះ ០៨, ខ្សៀជក់ ០៩, ដាវ ០២, អំពូលភ្លើងវិលចំនួន ០២, កាំបិត ០១, កន្រៃ្ត ០៣ និងថង់ច្រកមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលេី​រួមនឹងវត្ថុតាង​ត្រូវ​បាន​កសាងសំណុំរឿងបញ្ជូនបញ្ជូនខ្លួនទៅកាន់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ ដេីម្បីចាត់ការតាមច្បាប់​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *