បាត់ដំបង:នៅថ្ងៃចន្ទ៧រោចខែកត្តិកឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៣ វេលា ម៉ោង ១៤ និង០០ នាទី នៅចំណុចដំណាក់ដង្កោ ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបា ណន់ ខេត្តបាត់ដំបង អអនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេ នីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ មានលោកស្រេង សុខា អភិបាល នៃគណ: អភិបាលស្រុកបាណន់ផង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះ រាជអាជ្ញានៃអយ្យការអមសាលា ដំបូង ខេត្តបាត់ដំបងផងនោះ កម្លាំងនគរបាលការិយាល័យជំនាញនគរបាល ព្រហ្មទណ្ឌកម្រិត ធ្ងន់ដែលមានលោករសេនីយ៍ឯក ផង់ សុភាព ជាស្នងការរងទទួលដឹកនាំ និងលោកវរសេនី យ៍ឯក កោ ស៊ុនកាំង ជានាយការិ យាល័យ លោកនាយរងការិយាល័យនិងមន្រ្តីពាក់ព័ន្ធរួមគ្នាជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ដែលមានលោកវរ សេនីយ៍ទោ សំ វីរៈ ជាអធិការការ និងកម្លាំងប៉ុស្តិ៍ន គរបាលរដ្ឋបាលកន្ទឺ១បានចុះប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណី ឃា-ត-ក-ម្ម (ប្រើ-ដំ-ប-ង និងពូ-ថៅ) ០១ករ ណីនិងបានធ្វើការនាំខ្លួនជន សង្ស័ យ០១នាក់ មកកាន់អធិ ការដ្ឋានន គរបាលស្រុកបាណន់ គឺឈ្មោះ ឌឿន ចន្ត្រា ហៅ ត្រា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកស្នាក់នៅធ្វើស្រែនៅចំណុចដំណាក់ ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង នាំមកធ្វេីការសាកសួរនៅអធិការដ្ឋាន នគរបាលស្រុក។
សូមជម្រាបជូនថាមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ កាលពីថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៣ មានការភ្ញាក់ផ្អេីលមួយដោយសារប្រទះឃេីញសាកសពជនរងគ្រោះឈ្មោះ សួន ហ៉ីង ភេទប្រុសអាយុ ៤៣ឆ្នាំរស់នៅភូមិឆាយរំពាត់ឃុំកន្ទឺ២ស្រុកបាណន់ ខេត្តបា ត់ដំបង ដេកស្លា-ប់នៅក្នុងគុម្ពោត ព្រៃស្ថិតនៅវាលស្រែភូមិថ្មីឃុំកន្ទឺ១ ស្រុកបាណន់ ខណៈខណៈដែលក្រុមគ្រួសារបស់សពបានប្តឹងមកសមត្ថកិច្ចនគរបាលស្រុកឱ្យជួយស្វែងរកត្បិតជនរងគ្រោះខាងលេីបានចេញពីផ្ទះថាទៅបូមទឹកដាក់ស្រែតាំងពីយប់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣ ហេីយបាត់ដំណឹងសូន្យឈឹងរហូតមក។
តាមលទ្ធផលនៃការពិនិត្យកន្លែងកេីតហេតុនិងលេីសាកសព សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយករណីឃា-ត-ក-ម្ម ទេីបផ្តេីមធ្វេីការស្រាវជ្រាវស៊េីបអង្កេតលេីករណីនេះ រហូតដល់ការកំណត់អត្តសញ្ញាណជនដៃដល់និងឈានដល់ការឃាត់ខ្លួនតែម្តង ហេីយដកហូតបាន៖
– ពូថៅ ចំនួន ០១ដើម
– ដំបង ចំនួន ០១ដើម
– ពិលពាក់ក្បាល ចំនួន ០១ និងខោជើងវែងពណ៌ខ្មៅ(ស្លៀក ពេល ធ្វើសកម្មភាព) ចំនួន ០១ ។
នៅចំពោះមុខសមត្ថកិច្ចជនដៃដល់រូបនេះបានឆ្លេីយសារភាពថា រូបគេ ពិតជាបានវា-យ និងកា-ប់ជនរងគ្រោះឈ្មោះ សួន ហុីង រហូតដល់ស្លា-ប់ នៅចំណុចកេីតហេតុខាងលេី ហើយយកសាកសពទៅទម្លាក់ចោល នៅក្នុងគុម្ពោតព្រៃជិតនោះប្រាកដមែន កាលពីយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ រីឯមូលហេតុដែលនាំទៅដល់ការកា-ប់-សម្លា-ប់បែបនេះ គឺដោយសារខឹងជនរងគ្រោះតែងតែមកឆក់ត្រីនៅក្នុងប្រឡាយខាងក្រោយផ្ទះរបស់ខ្លួនកន្លងមក។
ពេលនេះនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ ដេីម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់ហេីយ៕