នៅតំបន់ហ្គាហ្សា ជារៀងរាល់ថ្ងៃ មនុស្សរាប់រយនាក់ត្រូវកប់ក្រោមកម្ទេចថ្មជាច្រើនតោន មនុស្សជាច្រើនបាននិងកំពុងស្វែងរកសាកសពកូនៗ ឪពុកម្តាយ ឬអ្នកជិតខាង។ អ្នកទាំងអស់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់អុីស្រាអែល។ សាកសពនៅតែមាននៅកន្លែងណាមួយក្នុងទីវាលរហោឋាន។
ជាងប្រាំសប្តាហ៍នៅក្នុងសង្រ្គាមរបស់អុីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ ផ្លូវមួយចំនួនមើលទៅដូចជាទីបញ្ចុះសព។ មន្ត្រីនៅតំបន់ហ្គាហ្សានិយាយថា ពួកគេមិនមានឧបករណ៍ កម្លាំងមនុស្ស ឬប្រេងឥន្ធនៈដើម្បីស្វែងរកអ្នកនៅរស់នោះទេ ។
អុីស្រាអែលនិយាយថា ការវាយប្រហាររបស់ខ្លួនសំដៅទៅលើក្រុមយុទ្ធជនហាម៉ាស់និងហេដ្ឋារចនាសម្ព័ន្ធ។ ទោះបីជាយ៉ាងណាក៏ដោយ ជនរងគ្រោះជារឿយៗជាជនស៊ីវិលប៉ាឡេស្ទីន ដែលភាគច្រើនមិនទាន់ត្រូវបានរកឃើញនៅឡើយ។
Omar al-Darawi និងអ្នកជិតខាងរបស់គាត់បានចំណាយពេលជាច្រើនសប្តាហ៍ដើម្បីស្វែងរកសាច់ញាតិនៅក្នុងគំនរបាក់បែកនៃផ្ទះបួនជាន់នៅកណ្តាលហ្គាហ្សា។ មនុស្ស 45 នាក់រស់នៅក្នុងផ្ទះទាំងនេះ មានមនុស្ស ៣២នាក់ត្រូវបានសម្លាប់។ ក្នុងថ្ងៃដំបូងបន្ទាប់ពីការវាយប្រហារ សាកសពចំនួន២៧នាក់ ត្រូវបានរកឃើញ។ មនុស្សប្រាំនាក់ដែលនៅបាត់ខ្លួនជាបងប្អូនជីដូនមួយរបស់លោក al-Darawi ៕ ដោយ៖ ធីរីណា