​ ខេត្តកោះកុង៖ មានករណីគ្រោះថ្នាក់ចរាចណ៍មួយរវាងរថយន្តបុកជាមួយនិងម៉ូតូដោយធ្វេីដំណេីរទិសដៅបញ្ច្រាសគ្នាបណ្ដាលឱ្យមនុស្សប្រុស០២នាក់បានស្លាប់​ កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច(កែងឆ្នេរ២០០០)​ ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង​ ។
​ យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ខេត្តកោះកុង​ បានឲ្យដឹងថា សពឈ្មោះ លី គឹមឡេង អាយុ ៣០ឆ្នាំ មុខរបរ នេសាទនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។ សពឈ្មោះ ជ្រូក មុខរបរកម្មករ នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា​ ដោយបើកម៉ូតូម៉ាក ស្កូពី ពណ៌ស គ្មានស្លាកលេខ។
រីឯជនបង្ក បើករថយន្តម៉ាកTACOMAពាក់ស្លាកលេខ2A-2978 ក្រោយកើតហេតុរត់គេចខ្លួន (មិនស្គាល់អត្តសញ្ញាណ)។ ចំពោះមូលហេតុ ភាគីខាងឡានបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន។
​ បច្ចុប្បន្ននេះ ជនបង្ក​ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនដោះស្រាយតាមច្បាប់​ ។ រីឯម៉ូតូ និងរថយន្ត ត្រូវបាននគរបាលផ្នែកជំនាញចរាចរណ៍ធ្វេីការវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក​ មណ្ឌលសីមា​ រង់ចាំដោះស្រាយតាមនីតិវិធី​ ៕​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed