ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះបានតម្រូវ ឱ្យតារាចម្រៀង ម៉ៅ ហាជី លុបបទចម្រៀងដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix និងត្រូវសុំទោសជាសាធារណៈ និងចេញលិខិតព្រមានថែមទៀត ។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា «យើងបានឲ្យគាត់ដកបទចម្រៀងចេញ និងឲ្យសុំទោសជាសាធារណៈ។ យើងក៏នឹងធ្វើលិខិតព្រមានផងដែរ»។a mao haje2
សូមបញ្ជាក់ថា ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានមានចំណាត់ការជាបន្ទាន់ គឺបានប្រាប់ទៅតារាចម្រៀង ម៉ៅ ហាជី ត្រូវលុបបទចម្រៀង ដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម និងត្រូវសុំទោសជាសាធារណៈ ហើយក្រសួងក៏នឹងធ្វើលិខិតព្រមានផងដែរ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការព្រមានផលិតកម្ម ថោន ចំពោះការផលិតបទចម្រៀងក្រោមចំណងជើងថា Team ទឹកត្នោតជូរ ច្រៀងដោយ លោក ម៉ៅ ហាជី និពន្ធទំនុកច្រៀងដោយ លោក ថុន ស៊ីថែន និងនិពន្ធបទភ្លេងដោយ លោក ថុន ផានិត ដែលបានបង្ហោះផ្សព្វផ្សាយលើប្រព័ន្ធ YouTube នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។
តាមរយៈលិខិតរបស់ក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការផលិតបទចម្រៀងខាងលើ ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសីលធម៌របស់អ្នកនិពន្ធ (សម្តេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត) និងជាការប្រើប្រាស់បទភ្លេងដែលមានតម្លៃសម្រាប់ជាតិ និងប្រជាជន ទៅបំភ្លៃដោយមិនមានខ្លឹមសារអប់រំ និងគ្មានប្រយោជន៍សម្រាប់សង្គម។លោក ម៉ៅ ហាជីតារាចម្រៀងផលិតកម្មថោន បានរងការរិះគន់ពីមហាជន បន្ទាប់ពីចេញបទយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម។តាមរយះលោក ម៉ៅ ហាជី ចេញបទយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម លើបណ្តាញសង្គមបានរិះគន់ថា៖
ចប់ហើយ បែកអស់ហើយ-ចាប់អ្នកនិពន្ធដាក់គុក-អនិច្ចាណាស់-អត់គំនិតបង្កើតថ្មី-អាហ្នឹងចេញមកខុសគេរហូត-ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បទចម្រៀងនេះត្រឹមត្រូវឬទេ-អ្នកនិពន្ធសាច់ភ្លេងប្រហែលមិនទាន់ចាប់កំណើត-ជូនពរអ្នកនិពន្ធកែទម្រង់ដើមបែបឥតខួរវាស់កម្ពស់ឆាប់ៗ-ឆ្គួតអស់ហើយ លុយចេញទៅជាដើម ៕