បន្ទាយមានជ័យៈUpdate : ក្រោយពីក្រសួងរៀបចំដែនដីនគរូនីយកម្ម និងសំណង់បានសម្រេចដកប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យលោកអាង ណារិទ្ធ និងអនុប្រធានមន្ទីរ៥រូប ព្រមទាំងប្រធានការិយាល័យ២រូប លទ្ធផលថ្ងៃនេះបានបញ្ជាក់ថាពួកគាត់៧រូបគឺមានផ្ទះថ្មីនៅហើយ ដោយឡែកគេនៅមិនទាន់ដឹងពីកន្លែងការងារថ្មីរបស់លោកអាង ណារិទ្ធនៅឡើយទេ ។
សូមបញ្ជាក់ថា មន្ត្រីនៃមន្ទីររៀចំដែនដីខេត្តបន្ទាយមានជ័យ ដែលក្រសួងបានដក យកទៅបម្រើការងារថ្មីមានចំនួន៧រូបគឺ៖១-លោកអឿ សុភ័ណ ពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅនាយកដ្ឋានកិច្ចការរដ្ឋបាលនិងផែនការហិរញ្ញវត្ថុនែនម្ទីរពិសោធន៍ជាតិសំណង់។ ២លោកឡុង វុធ ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបំរើការងារនៅនាយកដ្ឋានសំណង់នៃអគ្គនាយកកដ្ឋានសំណង់។៣-លោកមួង វិបុល ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅនាយកដ្ឋានគ្រប់គ្រងដីធ្លីនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។៤-លោករ៉ូ បូរ៉ា ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបំម្រើការងារនៅនាយកដ្ឋានបច្ចេកទេសនៃអគ្គនាយកអភ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។៥-លោកស្រី ជាធូ វឌ្ឍនា ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅនាយកដ្ឋានអភិរក្យសុរិយោដី នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។៦-លោកហង្ស រិនឌី ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅនាយកដ្ឋានរដ្ឋបាលនិងផែនការហិរញ្ញវត្ថុនៃមន្ទីរពិសោធន៍ជាតិសំណង់។៧-លោកឡេង ម៉ារី ពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ មកបំរើការងារនៅនាយកដ្ឋានកិច្ចការវិវាទដីធ្លី នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។
យោងតាមកិច្ចប្រជុំបិទទ្វារសម្ងាត់ កាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤ ដែលដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកបែន រ័ត្នរដ្ឋលេខាធីការក្រសួងរៀចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្រេចដកមន្ត្រីទាំង៨រូបនិងប្រគល់ត្រាជូនលោកលៀម សុីដា អភិបាលរងខេត្តបន្ទាយមានជ័យដឹកនាំជំនួសកិច្ចការទូទៅបណ្តោះអាសន្ន ឃើញថាលទ្ធផល ជាផ្លែផ្កាបញ្ជាក់ច្បាស់ហើយ នៅឡើយកំពុងចាំអ៊ុតផ្ទះថ្មីលោកអាង ណារិទ្ធ ទៅកាន់កន្លែងណា? ។
នៅក្នុងលិខិតបង្គាប់ការ របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្គាប់ឲ្យលោកអាង ណារិទ្ធ បន្តបំពេញបញ្ចប់កិច្ចការ ដែលនៅសេសសល់នៅមន្ទីររៀបចំដែដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ៕