ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១២ ខែមីនា​ ​ឆ្នាំ២០២៣​ វេលាម៉ោង១០៖៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កោះសូទិន​ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដេីមស្វាយ​ ស្ថិតនៅភូមិ​កំពង់ស្ដីកណ្ដាល​ ឃុំកំពង់រាប​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម ។
សមត្ថកិច្ច បានបញ្ជាក់ឱ្ដឹយងថា, ជាលទ្ធផលសមត្ថកិច្ច បង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួន។
សមត្ថកិច្ចបានបន្តថា បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed