ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប្រាក់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ហួត សុធី អតីតស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវផ្លាស់ប្ដូរទៅកាន់តំណែងជា ស្នងការនគរបាលខេត្តសៀរាម ខណៈលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ត្រូវទៅកាន់តំណែងជាស្នងការកំពង់ឆ្នាំង។
សូមជម្រាបថា ក្នុងពេលកាន់តំណែងជាស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានយកអស់កម្លាំងកាយចិត្ត ក្នុងការដឹកនាំកងកម្លាំងនគរបាល ដើម្បីធានាដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងការប្រគល់ភារកិច្ចពីថ្នាក់ដឹកនាំ។
ការប្រគល់ភារកិច្ចពីថ្នាក់ដឹកនាំ ជាការផ្លាស់ប្តូរបទពិសោធន៍ មានន័យថា លោកស្នងការសុទ្ធតែមានស្នាដៃ ក្នុងការទទួលភារកិច្ចដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទដូចគ្នា តាមគោលការណ៍អគ្គស្នងការនគរបាល ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *