ខេត្តសៀមរាប ៖ យ៉ាងហោចណាស់ក៏មានមនុស្សជាង១០នាក់បានរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង០៥នាទីព្រឹកថ្ងៃទី១៧  ខែមេសា  ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣៥៤-៣៥៥ ស្ថិតនៅភូមិល្ហុង  ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ 

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តនឹងរថយន្ត ដោយរថយន្តម៉ាក Lexus RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខពោធិ៍សាត់ 2A-9163 បើកបរដោយឈ្មោះ ង៉ែត មិថុនា ភេទប្រុស អាយុ២៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិស្វាយជ្រំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង  មានអ្នករួមដំណើរចំនួន១០នាក់៖  

១.ឈ្មោះ ម៉ម ភាព ភេទស្រី អាយុ៨៦ឆ្នាំ

២.ឈ្មោះ រីវ រ័ត្ន ភេទស្រី អាយុ ៤៨ ឆ្នាំ

៣.ឈ្មោះ ឃឹម រី ភេទស្រី អាយុ ៥២ឆ្នាំ

៤.ឈ្មោះ អ៉ី សុភា ភេទប្រុស អាយុ៣០ ឆ្នាំ

៥.ឈ្មោះ ធី សាន់យ៉ា ភេទស្រី អាយុ២៩ ឆ្នាំ

៦.ឈ្មោះធី សានិត ភេទស្រី អាយុ២៥ឆ្នាំ 

៧.ឈ្មោះ សេត វិសាល ភេទប្រុស អាយុ០៥ឆ្នាំ

៨.ឈ្មោះ សុភា ឈីអ៉ិញ ភេទស្រី អាយុ០៥ ឆ្នាំ

៩.ឈ្មោះ ថុនា ជិញ ភេទស្រី អាយុ០២ឆ្នាំ

១០.ឈ្មោះ សុភា យូអ៉ី ភេទស្រី អាយុ០៨ខែ អ្នករួមដំណើររស់នៅភូមិឃុំជាមួយអ្នកបើកបរ។

រថយន្តឡិចសុីសបើកក្នុងទិសដៅពីលិចទៅកើត បានឡើងជែង (វ៉ា) ក៏បណ្ដាលឱ្យប៉ះរថយន្តម៉ាក HYUNDAI (ប្រភេទឡានក្រុង) ពណ៌ស បៃតងលាយប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 3E-6255 ក្នុងទិសដៅពីលិចទៅកើត បណ្ដាលឱ្យក្រឡាប់តែម្ដង។ ចំណែកអ្នកបើកបររថយន្តក្រុងបានចុះពីលើរថយន្តរត់គេចខ្លួនតែម្តង ។ 

សមត្ថកិច្ចបានបន្តថា៖ ក្នុងហេតុការណ៍នេះបណ្តាលឲ្យរងរបួសធ្ងន់០១នាក់ ឈ្មោះ ម៉ម ភាព ភេទស្រី អាយុ៨៦ ឆ្នាំ បាក់ជើងស្ដាំ។ រងរបួសស្រាល១០ នាក់ ស្រី០៨ នាក់។ ខូចខាតរថយន្ត០២ គ្រឿង ធ្ងន់០១ គ្រឿង និងមួយគ្រឿងទៀតខូចខាតតិចតួច។ 

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា៖  គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុបណ្តាលមកពីអ្នកបើកបររថយន្តម៉ាក Lexus RX300  ឡើងជែង (វ៉ា) ក្នុងស្ថានភាពគ្រោះថ្នាក់។ 

កម្លាំងជំនាញបានចុះយកជនរងគ្រោះទៅមន្ទីរពេទ្យ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *