ខេត្ត​ព្រះសីហនុ​៖​ ករណី​គ្រោះអគ្គិភ័យមួយ​ បានឆាបឆេះអតីតហាងខារ៉ាអូខេសុីន ហាយ ម្តុំរង្វង់មូលជិតតោ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ភ្លាមៗ​កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងក្រុមសង្គ្រោះក្នុងខេត្ត កំពុងចេញប្រតិបត្តិការជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងនៅទីតាំងកើតហេតុ។

ក្នុងប្រតិបត្តិការនោះ​ លោកឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅវេលាម៉ោង​១២​និង​៣០នាទីថ្ងៃត្រង់​ថ្ងៃសៅរ៍ទី៦ ខែមេសានេះ បានដឹកនាំកងកម្លាំងនគរបាល នៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងសមត្ថកិច្ចចំរុះ​ និងរថយន្តពន្លត់អគ្គិភ័យ បានធ្វេីការពន្លត់អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០១កន្លែង ស្ថិតនៅក្រុមទី១២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 

គួរបញ្ជាក់ថា​ គិតមកត្រឹមវេលាម៉ោង​០៣​និង០០នាទីរសៀល​ ថ្ងៃខែឆ្នាំដដែល​ ស្ថានភាពអគ្គិភ័យខាងលេី​ ត្រូវបានរលត់ទាំងស្រុងផងដែរ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *