ប្រភពដែលស្និទ្ធនឹងកម្មវិធីយន្តហោះគ្មានមនុស្សបើក (UAV) របស់ទីក្រុងគៀវ បាននិយាយថា ប្រទេសលោកខាងលិចកំពុងជួយអ៊ុយក្រែនក្នុងការគ្រប់គ្រង UAVs អត្តឃាតដែលវាយប្រហារជ្រៅចូលទៅក្នុងទឹកដីរុស្ស៊ី។
កាលពីថ្ងៃទី 2 ខែមេសា ប្រភពមួយបានចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មាន CNN ពីរបៀបដែលទីក្រុងកៀវប្រើប្រាស់ UAVs រយៈចម្ងាយឆ្ងាយជាមួយនឹង “សមត្ថភាពកាន់តែទំនើប” ដើម្បីវាយប្រហារគោលដៅដែលមានចម្ងាយជាង 1,000 គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។
ប្រភពបាននិយាយថា “ជើងហោះហើរ UAV ត្រូវបានកំណត់ទុកជាមុនជាមួយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ហើយ UAVs ដែលអនុវត្តការហោះហើរត្រូវបានគ្រោងទុកដើម្បីជួយយើងវាយប្រហារគោលដៅដោយភាពជាក់លាក់ខ្ពស់” ។
កន្លងមក របាយការណ៍ជាច្រើនបាននិយាយថា លោកខាងលិចកំពុងផ្តល់ឲ្យយោធាអ៊ុយក្រែននូវព័ត៌មានសម្ងាត់ និងព័ត៌មានអំពីគោលដៅជាក់លាក់។
ក្នុងឆ្នាំ 2023 កាសែត Washington Post បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនដែលនិយាយថា ទាហានអ៊ុយក្រែន “ស្ទើរតែមិនដែល” ប្រើប្រាស់អាវុធទំនើបៗ រួមទាំងកាំជ្រួច HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក លុះត្រាតែពួកគេបានទទួលការសម្របសម្រួលពីមន្ទីរប៉ង់តាហ្គោន។
កាលពីថ្ងៃទី២ ខែមេសា អ៊ុយក្រែនបានបាញ់ UAV ដើម្បីវាយប្រហារសាធារណរដ្ឋតាតាស្តង់របស់រុស្ស៊ី។ តំបន់នេះស្ថិតនៅចម្ងាយ 650 គីឡូម៉ែត្រភាគខាងកើតទីក្រុងមូស្គូ ហើយមិនដែលទទួលរងការវាយប្រហារដោយ UAVs ឡើយ។ ជាពិសេស UAV មានបំណងវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅក្នុងទីក្រុង Nizhnekamsk ដែលមានចម្ងាយប្រហែល 1,100 គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។ លោក Ramil Mullin អភិបាលក្រុង Nizhnekamsk បាននិយាយថា UAV ត្រូវបានបិទដោយកងកម្លាំងការពារដែនអាកាសរុស្ស៊ី ហើយមិនបណ្តាលឱ្យខូចខាតអ្វីឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ UAV មួយផ្សេងទៀតបានវាយប្រហារតំបន់លំនៅឋាននៅក្នុងសួនឧស្សាហកម្មក្នុងទីក្រុង៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ