កំពង់ឆ្នាំង៖ ប្រជាសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅឃុំទឹករហូត ស្រុករលាប្អៀរ បានអំពាវនាវដល់អាជ្ញាធរខេត្ត ក៏ដូចជាក្រសួងពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍រកប្រភពទឹកជួយសង្គ្រោះមេពូជត្រី នៅបឹងរនាបសែន ដែលគ្រប់គ្រងដោយសហគមន៍គោកស្ដៅ កំពុងមានបញ្ហាប្រឈម និងការអស់ទឹកធ្វើឲ្យមេពូត្រីងាប់បន្ថែមទៀត។a fish rolea
លោក មាស សុវណ្ណ ប្រធានសហគមន៍នេសាទគោកស្ដៅ បានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែមីនានេះថា បឹងអភិរក្សមេពូជត្រីរបស់សហគមន៍គោកស្ដៅមានសារៈសំខាន់ខ្លាំងណាស់ គឺបានផ្តល់ទឹកដល់ប្រជាពលរដ្ឋអាស្រ័យផល ពិសេសអភិរក្សនូវមេពូត្រីកម្រកុំឲ្យផុតពូជ និងមួយផ្នែកទៀតសម្រាប់ជីវភាពរស់នៅក្នុងសហគមន៍ ជាអ្ននេសាទជាលក្ណៈ គ្រួសារទៅតាមច្បាប់ស្ដីពីជល់ផល។ កន្លែងអភិវៈពូជ ត្រីខាងលើមានត្រីចម្រដូចជាត្រីឆ្ពិន ត្រីសណ្តាយ ត្រីក្អី ត្រីក្រាយ ត្រីចង្កែង និងត្រីចម្រុះជាច្រើនប្រភេទទៀត ដែលកំពុងតែរស់នៅបាតបឹង មានទឹកតិចតួចបំផុត ហើយបច្ចុប្បន្នដោយសារតែជួបគ្រោះរាំងស្ងួត ធ្វើឲ្យត្រីមានការងាប់ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។
ពលរដ្ឋបានស្នើដល់អាជ្ញាធរខេត្ត រួមនឹងស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាជួយអន្តរាគមន៍រកប្រភពទឹក ដើម្បីជួយសង្គ្រោះដល់មេពូជត្រីទាំងនោះផង។សូមបញ្ជាក់ថាបើតាមការប្រកាសរបស់ក្រសួងធនធានទឹកឧត្តុនិយុមអាកាសធាំតនៅកម្ពុជាឡើងកំដៅដលើកម្រឹត៤០អង្សាសេភ្លៀងកក់ខែធ្លាក់តិចតួចដែលធ្វើឲ្យហួតរីងខះបឹងបួរ៕មភ