ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ មានករណីប៉ុនប៉ងឃាតកម្ម នៅលើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៥៧-៥៨ ស្ថិតនៅក្នុងភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។a kill shot1
ប្រភពពីសមត្តកិច្ចឲ្យដឹងថា៖ករណីនេះបង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បើកបររថយន្តម៉ាកកូរ៉េមួយតោនកន្លះ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-4494 បើកតាមរថយន្តមួយគ្រឿងទៀតម៉ាក់ តូរីស ពណ៍ស្លែ ពាក់ផ្លាក់លេខ ភ្នំពេញ 2K-8528 បើកបរដោយជនរងគ្រោៈឈ្មោៈ ឡេង កាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ។ ពេលមកដល់ចំណុចបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៥៧-៥៨ ម៉ាកកូរ៉េមួយតោនកន្លះខាងលើបានបើកវ៉ាជែងមកកាក់រថយន្តជនរងគ្រោះដោយស្រែកឲ្យជនរងគ្រោះឈប់រថយន្ត បន្ទាប់មកជនរងគ្រោះប្រដាប់ដោយទីបបានចុះទៅរកជនសង្ស័យ ពេលដែលដើរទៅដល់ជនសង្ស័យក៏បានដកកាំភ្លើង(មិនស្គាល់ម៉ាក) ចេញពីចង្កេះបាញ់ទៅលើជនរងគ្រោះចំនួន ៧គ្រាប់ បណ្តាលឲ្យជនរងគ្រោះដេកដួលនៅនឹងកន្លែងកើតហេតុ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានឡើងរថយន្តរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានស្នងការដ្ឋាននគរបាលខេត្តតាកែវ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យលោកសង្ឃ។ វត្ថុតាងសម្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ស្រុកសំរោង ខេត្តតាកែវ យកទៅរក្សាទុកនៅប៉ុស្តិ៍។
ទទួលបានបញ្ជាលោកឧត្តមសេនីយ៍ ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកែវ និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងប្រើរយ:ពេល ១៨ម៉ោង រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងឈានទៅដល់ការឃាតខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ឌីត និមល អាយុ ៣៥ឆ្នាំ ភេទប្រុស មុខរបរអាជីវករ(បោះ ដុំ ប៊ីចេង) នៅចំណុចផ្លូវឧកញ៉ា ឌួង ងៀប កែងផ្លូងវែងស្រេង ស្ថិតក្នុងខណ្ឌ មានជ័យរាជធានីភ្នំពេញ ។ក្រោយពីបានធ្វើការសាកសួរបឋមជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ វេលាប្រហែលម៉ោង ១៩ ខ្លួនពិតជាបានប្រើប្រាស់អាវុតខ្លីម៉ាក K-59 បាញ់ទៅលើជនរងគ្រោះឈ្មោះ ឡេង កាក់ បណ្តាលឲ្យរងរបួលធ្ងន់ប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះមិនព្រមសងប្រាក់ថ្លៃទិញប៊ីចេង?។ សមត្ថកិច្ចបានដកហូតវត្ថុតាងអាវុធខ្លីម៉ាក K-59 ចំនួន ១ដើម (វត្ថុតាងប្រព្រឹត្តបទល្មើស) តែសមត្ត្កិកិច្ចមិនបង្ហើបថាតើជនសង្ស័យបានពីប្រភពណានោះទេ?។ mp