ក្រសួងសុខាភិបាលហាម៉ាស់បាននិយាយថា ចំនួនប្រជាជនប៉ាឡេស្ទីនដែលបានស្លាប់ក្នុងការវាយប្រហាររបស់អុីស្រាអែលនៅតំបន់ហ្កាហ្សាបានកើនឡើងដល់ ២៩ ៦០៦ នាក់ និងរបួស៦៩ ៧៣៧ នាក់។
នៅថ្ងៃកន្លងទៅ ការវាយប្រហាររបស់កងទ័ពអុីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៩២នាក់ និងរបួស១២៣នាក់ផ្សេងទៀតដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៩.៦០៦នាក់ និងរបួស ៦៩.៧៣៧នាក់។
អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា សមាជិករបស់ខ្លួនបានជម្លៀសអ្នករបួសចំនួន 18 នាក់ចេញពីមន្ទីរពេទ្យ Nasser Medical Complex ក្នុងទីក្រុង Khan Younis ដែលមានទីតាំងនៅភាគខាងត្បូង Gaza Strip ដោយសារតែមន្ទីរពេទ្យនេះលែងដំណើរការ។ អុីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងរបស់អុីស្រាអែលកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ2023 ដែលបានសម្លាប់ជនជាតិអុីស្រាអែលចំនួន 1,200 នាក់ និងរបួសជាង 200 នាក់៕