—————————–

១៤កុម្ភៈ​: ជាទិវានៃក្តីស្រឡាញ់ ដែលអត្ថន័យដើមគេចង់បង្ហាញពី មនោសញ្ចេតនា ការស្រលាញ់រាប់អានគ្នាជាសកល ជាទូទៅ ក្នុងក្របខណ្ឌគ្រួសារ ក្របខណ្ឌមនុស្សជាតិទូទៅ ។

តែផ្ទុយទៅវិញថ្ងៃនេះ​ ត្រូវ​បានក្រុមយុវជន​ យុវនារីមួយក្តាប់តូចធ្វេីឲ្យខូចដេីម្បី​ទាញយកផលចំណេញ និយមជូនកាដូ ជូនផ្កាគ្នាជាថ្នូរនៃការសុំ និង ជាចម្លើយនៃការព្រមទទួលយកភ្លើងស្នេហាផ្លូវកាត់ជាដើម  និងមានយុវតីខ្លះទៀតខំរក្សាខ្លួនប្រាណមកអស់រយៈពេល១៥-១៦ឆ្នាំមកហើយក៏ត្រូវសម្រេចចិត្តលះបង់ខ្លួនប្រាណក្នុងថ្ងៃនេះក៏មានដែរ។

  ជាក់ស្តែងគេសង្កេតឃើញ ថ្ងៃ១៤កុម្ភៈ​នៅតាមផ្ទះសំណាក់ និង សណ្ឋាគារមួយចំនួន មានភ្ញៀវចូលគេងពេញៗច្រើនជាងថ្ងៃធម្មតា ដែលភាគច្រើននៃភ្ញៀវទាំងនោះគឺជាក្រុមយុវជនជ្រុលនិយមនោះឯង ។

 ផ្ទុយពីការគិតខាងលើនេះ ព្រះធម្មាលង្ការមុនី ចាន់ សុជន​ ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) និងជាទីប្រឹក្សា សម្ព័ន្ធយុវជនអាហារូបករណ៍ ស២ សាខាខេត្តបន្ទាយមានជ័យ បានចាប់យកថ្ងៃ១៤ គុម្ភ:នេះ ប្រារព្ធពិធីធម្មយាត្រា ដើម្បីប្រឆាំងគ្រឿងញៀ និងគ្រឿងស្រវឹងទៅវិញ។ 

 ពិធីនេះធ្វើឡើងក្រោមប្រធានបទ” គ្រឿងញៀននិងស្រាជាមេបញ្ហាគ្រោះថ្នាក់ ដល់ខ្លួនឯងគ្រួសារ និង សង្គមជាតិ” ដែលមានអ្នកចូលរួមធ្វើដំណើរដោយថ្មើរជើង ទាំងព្រះសង្ឃ សមណៈសិស្សនិស្សិត សរុបប្រមាណ ២០០រូប ក្នុងទិសដៅចេញដំណើរពីវត្ត ប្រាសាទស្រះកណ្តាល(ខ្ចាស់) ឃុំបុស្បូវ​ឆ្ពោះ ទៅកាន់ប្រាសាទតាញឹម​ ឃុំឈ្នួរមានជ័យ​ ក្នុងស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ដែលមានរយ:ចម្ងាយ៩គីឡូម៉ែត្រ។

 ឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យគេហទំព័រកម្ពុជាថ្ងៃថ្មីដឹងថា  ឯកឧត្តមសូមថ្លែងអំណរគុណនិង កោតសរសើរដោយស្មោះចំពោះទឹកព្រះទ័យ និងការលះបង់ខ្ពស់របស់ព្រះអង្គ ចាន់ សុជន ព្រះចៅអធិការវត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) និងជាទីប្រឹក្សាកិត្តិយស សម្ព័ន្ធយុវជនអាហារូបករណ៍ ស២ខេត្តបន្ទាយមានជ័យ ដែលលោកបានចំណាយពេលវេលា ដ៏មានតម្លៃ និងបច្ច័យដ៏ច្រើន ដើម្បីជួយព្យាបាលសង្គម ពីភាពអសីលធម៌ អំពើអាណាចារ្យ បងតូចបងធំ ក្មេងទំនើង ជាពិសេសបញ្ហាគ្រឿងញៀន គ្រឿងស្រវឹងនេះតែម្តង។

បញ្ហាទាំងអស់នេះរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី លោកបាមនឹងកំពុងយកចិត្តទុកដាក់លើកិច្ចការទាំងអស់នេះ យ៉ាងយកចិត្តទុកដាក់ផងដែរ។

គួររំលឹកជូនផងដែរថា ធម្មយាត្រាប្រឆាំងគ្រឿងញៀននេះបានរៀបចំមកបាន៣ឆ្មាំកន្លងមកហើយ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *