Month: December 2023

យន្តហោះដឹកអ្នកដំណើររុស្ស៊ីច្រឡំចុះចតលើផ្ទាំងទឹកកក

អ្នកបើកយន្តហោះបានធ្វើការត្រួតពិនិត្យកំហុសដែលបណ្តាលឱ្យយន្តហោះ Antonov-24 ដឹកអ្នកដំណើរ 30 នាក់បានចុះចតខុសនៅលើផ្ទាំងទឹកកកក្បែរអាកាសយានដ្ឋានមួយនៅភាគខាងកើតនៃប្រទេសរុស្ស៊ីនៅថ្ងៃនេះ (ថ្ងៃទី 28 ខែធ្នូ) ។យោងតាមទីភ្នាក់ងារព័ត៌មាន Reuters យន្តហោះ Antonov-24 សម័យសូវៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Polar Airlines បានចុះចតដោយសុវត្ថិភាពនៅក្នុងទន្លេ Kolyma ក្បែរតំបន់ Zyryanka ក្នុងតំបន់…

រថយន្តដឹកប្រេងបានផ្ទុះឆេះ មនុស្ស៤០នាក់បានស្លាប់ពេលកំពុងប្រមូលសាំងនៅប្រទេសលីបេរីយ៉ា

គិតត្រឹមថ្ងៃទី 28 ខែធ្នូ មនុស្សយ៉ាងតិច 40 នាក់បានស្លាប់ដោយសារមានវត្តមាននៅកន្លែងកើតហេតុនៃរថយន្តដឹកប្រេងបានក្រឡាប់នៅកណ្តាលប្រទេសលីបេរីយ៉ា(Liberia) ដើម្បីប្រមូលប្រេងដែលកំពប់ចេញពីរថយន្ត។លោក Francis Kateh ប្រធានមន្ទីរសុខាភិបាលស្រុក Lower Bong បាននិយាយថា មនុស្សរាប់សិបនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានការរលាកធ្ងន់ធ្ងរ ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើង។ជាក់ស្តែង ឧបទ្ទវហេតុនេះបានកើតឡើងកាលពីល្ងាចថ្ងៃអង្គារ (២៦ ធ្នូ) នៅពេលដែលរថយន្តដឹកប្រេងមួយគ្រឿងបានជួបឧបទ្ទវហេតុនៅក្នុងស្រុក Lower…

បិតា” នៃការបង្កើតសហភាពអឺរ៉ុបបានទទួលមរណភាពក្នុងជន្មាយុ៩៨ឆ្នាំ

បិតាផ្តួចផ្តើមក្នុងការបង្កើតសហគមន៍អឺរ៉ុប លោក Jacques Delors អតីតប្រធានគណៈកម្មការអឺរ៉ុប (EC) បានទទួលមរណភាពក្នុងជន្មាយុ ៩៨ឆ្នាំ នៅគេហដ្ឋានរបស់លោកក្នុងទីក្រុងប៉ារីស-ប្រទេសបារាំង កាលពីថ្ងៃទី២៧ ខែធ្នូ។លោក Delors គឺជាអ្នកគាំទ្រដ៏ខ្លាំងនៃសមាហរណកម្មអឺរ៉ុបក្រោយសង្គ្រាម ហើយត្រូវបានគេចាត់ទុកថាជាកម្លាំងជំរុញដែលនៅពីក្រោយកំណើតនៃប្រាក់អឺរ៉ូ (រូបិយប័ណ្ណរួមរបស់សហភាពអឺរ៉ុប) និងការបង្កើតទីផ្សាររួមរបស់ប្លុកនេះ។យោងតាមកាសែត The Guardian ប្រធានាធិបតីបារាំងលោក Emmanuel…

ករណីរវាងរថយន្តនិងម៉ូតូបណ្តាលអោយក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំជាសិស្សសាលាថ្នាក់ទី៧ស្លាប់…

ភ្នំពេញ(ពត័មានបឋម)អាសូរណាស់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធន់ធំនិងម៉ូតូបណ្តាលឲ្យក្មេងប្រុសអាយុ១៤ឆ្នាំជាសិស្សសាលាថ្នាក់ទី៧ស្លាប់ នាវេលាម៉ោង១១ព្រឹកថ្ងៃទី២៧.ធ្នូ.ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ!!!

អាជីវកររងគ្រោះដោយអគ្គិភ័យ ៣គ្រួសារ នៅស្វាយទាប ស្រុកចំការលើ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ខេត្តកំពង់ចាម ៖ នៅថ្ងៃពុធ ទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ នេះ លោក ស្រី សុភ័ក្ត្រ លេខាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា រួមជាមួយ លោកនាយកសាខា…

អុីរ៉ង់គំរាមសងសឹកអុីស្រាអែល ក្រោយការសម្លាប់ទីប្រឹក្សាឆ្មាំបដិវត្តន៍ម្នាក់

អុីរ៉ង់បានគំរាមចាត់វិធានការសងសឹកយ៉ាងខ្លាំងប្រឆាំងនឹងអុីស្រាអែល ដែលជាការឆ្លើយតបនឹងការសម្លាប់មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់អុីរ៉ង់នៅលើទឹកដីស៊ីរី។អ្នកនាំពាក្យក្រសួងការពារជាតិអុីរ៉ង់បាននិយាយនៅក្នុងសន្និសីទកាសែតនៅទីក្រុងតេអេរ៉ង់ថា ប្រទេសនេះនឹងឆ្លើយតបដោយហៅសកម្មភាពនេះថាជាឧក្រិដ្ឋកម្មភេរវករ។កន្លងមក កាលពីថ្ងៃទី 25 ខែធ្នូ មន្ត្រីអុីរ៉ង់បានប្រកាសថា លោក Razi Mousavi ដែលជាមេបញ្ជាការជាន់ខ្ពស់ម្នាក់នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាម បានទទួលមរណភាពហើយ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អុីស្រាអែលនៅលើជាយក្រុង Damascus របស់ប្រទេសស៊ីរី។ លោក Mousavi គឺជាទីប្រឹក្សាជើងចាស់ម្នាក់នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់អុីរ៉ង់នៅក្នុងប្រទេសស៊ីរី ហើយក៏ជាអ្នកទទួលខុសត្រូវក្នុងការសម្របសម្រួលសម្ព័ន្ធភាពយោធារវាងអុីរ៉ង់នឹងស៊ីរីផងដែរ៕ ដោយ៖…

ឥណ្ឌាបានស្ទាក់ចាប់យន្តហោះដ្រូនជាច្រើនគ្រឿងដែលដឹកគ្រឿងញៀនពីព្រំដែនប៉ាគីស្ថាន

យោងតាមកាសែត The Guardian កាលពីថ្ងៃទី 27 ខែធ្នូ កងកម្លាំងសន្តិសុខព្រំដែនឥណ្ឌាបាននិយាយថា ពួកគេកំពុងដោះស្រាយជាមួយ “ការគំរាមកំហែងដោយយន្តហោះគ្មានមនុស្សបើក” ដែលដឹកអាភៀននិងហេរ៉ូអុីន ជ្រៀតចូលពីព្រំដែនប៉ាគីស្ថាន ដែលបង្កឱ្យមានវិបត្តិគ្រឿងញៀនក្នុងរដ្ឋ Punjab រួមជាមួយនឹងបញ្ហាសន្តិសុខ។មន្ត្រីនៃកងកម្លាំងសន្តិសុខព្រំដែនឥណ្ឌា (BSF) នៅក្នុងរដ្ឋ Punjab បានប្រាប់ Guardian ថា…

រដ្ឋមួយចំនួនក្នុងប្រទេសម៉ាឡេស៊ី រងគ្រោះដោយទឹកជំនន់ មនុស្សជិត ៣ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋ Johor និងរដ្ឋ Sabah គឺជារដ្ឋចុងក្រោយបង្អស់ក្នុងប្រទេសម៉ាឡេស៉ី ដែលរងគ្រោះដោយសារតែទឹកជំនន់ ដោយចំនួនសរុបកើនដល់៦រដ្ឋ ហើយពលរដ្ឋដែលត្រូវជម្លៀសខ្លួនទៅកាន់ទីជម្រកបណ្តោះអាសន្ន ចេញពីរដ្ឋទាំង ៦កើនឡើងដល់ ២៨,៣១០នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ។ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ម៉ាឡេស៉ី…

ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់នៅខេត្តចំនួន២ភាគខាងត្បូងប្រទេសថៃ មនុស្សរាប់ម៉ឺននាក់រងផលប៉ះពាល់

ខេត្តចំនួនពីរនៅតំបន់ភាគខាងត្បូងប្រទេសថៃ គឺខេត្តយ៉ាឡា និងខេត្តណារ៉ាធីវ៉ាតរងផលប៉ះពាល់យ៉ាងខ្លាំងដោយទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃ ។ សាលារៀនជាច្រើនត្រូវបិទទ្វារ ខណៈផ្លូវថ្នល់និងផ្លូវដែកមួយចំនួនត្រូវផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។ក្រុមមន្ត្រីថៃបានឱ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា សាលារៀនជាច្រើននៅក្នុងខេត្ត Yala និង Narathiwat ក៏ត្រូវបង្ខំចិត្តបិទទ្វារបណ្ដោះអាសន្នផងដែរ ហើយរូបភាពជាច្រើនសន្លឹកបានបង្ហាញពីផ្ទះនិងហាងជាច្រើនត្រូវបានទឹកជន់លិច រីឯអ្នកខ្លះត្រូវឡើងទៅលើដំបូលផ្ទះ។ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមធ្លាក់តាំងតែពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ ហើយអាជ្ញាធរបានព្រមានប្រជាជននៅក្នុងខេត្តទាំង២ ខាងលើ ឱ្យត្រៀមលក្ខណៈជានិច្ច សម្រាប់ការជម្លៀសខ្លួន ប្រសិនបើស្ថានភាពទឹកជំនន់កាន់តែអាក្រក់។ ភ្លាមៗនោះមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់ឡើយ៕ ដោយ៖…

សូមរម្លឹក ៖ នាវា​ Westerdam​ នឹងនាំយកភ្ញៀវទេសចរជិត៤០០០នាក់មកកម្ពុជានៅថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២៣

ខេត្តព្រះសីហនុ ៖ បើគ្មានការប្រែប្រួលទេ នាវា Westerdam នឹងនាំយកភ្ញៀវទេសចរជិត៤០០០នាក់មកកម្ពុជានៅថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២៣ ហើយមានអ្នកទេសចរចំរុះជាតិសាសន៍រហូតដល់ទៅជិត៤០០០នាក់ មកតាមនាវានេះដើម្បីទស្សនាប្រទេសកម្ពុជា។សូមជម្រាបថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចជានាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតដោយមិនអល់អែកឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ…