ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា ព្រះអង្គម្ចាស់ Talal bin Abdulaziz bin Bandar Al Saud នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានសោយទិវង្គតក្នុងព្រះជន្ម ៦២ព្រះវស្សាក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ។
គ្រួសាររាជវង្សអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសពីការសោយទិវង្គតរបស់ព្រះអង្គម្ចាស់នៅក្នុងសេចក្តីប្រកាសដ៏ខ្លីមួយដោយនិយាយថាពិធីបុណ្យព្រះសពនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែធ្នូនៅវិហារអ៊ិស្លាម Imam Turki bin Abdullah ក្នុងទីក្រុង Riyadh ។
ព្រះអង្គម្ចាស់ Talal bin Abdulaziz bin Bandar Al Saud គឺជាបុត្រារបស់ព្រះអង្គម្ចាស់ Bandar និងជាចៅប្រុសរបស់ស្តេចទីមួយនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺស្តេច Abdulaziz ។
ព្រះអង្គម្ចាស់ប្រសូត្រនៅឆ្នាំ 1961 គឺជាវរសេនីយ៍ឯកនៅក្នុងកងទ័ពអាកាសអារ៉ាប៊ីសាអ៊ូឌីតនិងកាន់តំណែងជាជំនួយការនាយកផ្នែកចារកម្មនៅ GIP – ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតពីឆ្នាំ 2004 ដល់ឆ្នាំ 2012 ។
មូលហេតុនៃការសោយទិវង្គតរបស់ព្រះអង្គម្ចាស់មិនត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសផ្លូវការនោះទេ។ ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មាន Al Mashhad របស់ប្រទេសលីបង់បានផ្សាយថា ព្រះអង្គម្ចាស់បានសោយទិវង្គត នៅពេលដែលយន្តហោះចម្បាំង F-15 របស់ទ្រង់បានធ្លាក់ក្នុងអំឡុងពេលធ្វើសមយុទ្ធជាមួយកងទ័ពអាកាសកាលពីថ្ងៃព្រហស្បតិ៍៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ