Month: November 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រទេសយើងនឹងមិនអាចមកដល់ចំណុចនេះបានទេ បើគ្មានការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីបង្កើតការងារឱ្យបានច្រើន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីបង្កើតការងារឱ្យបានច្រើន ដោយប្រកាន់ជំហរគោលនយោបាយទីផ្សារសេរី បើកចំហរដល់វិស័យឯកជន លើកទឹកចិត្តវិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋឱ្យប្រកបអាជីវកម្មខ្លួនឯងបាន (ស្វ័យនិយោជន៍)។ថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយ «បងប្អូនកម្មករ និយោជិត ចំនួន ១៨១០៨ នាក់នៅតាមបណ្តារោងចក្រ សហគ្រាស…

បញ្ជូនចិនដីគោក៣១ នាក់ ចិនតៃវ៉ាន់ម្នាក់ វៀតណាមម្នាក់ ទៅតុលាការ ខណៈខ្មែរ៨នាក់ឱ្យទៅផ្ទះវិញ ករណីបង្ខាំងមនុស្សខុសច្បាប់

ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានបញ្ជូនក្រុមជនសង្ស័យពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងទិសដៅដើម្បីជម្រិតទារប្រាក់ ទៅតុលាការចំនួន៣៣ នាក់ ក្នុងនោះមានជនជាតិចិនដីគោក៣១ នាក់ ចិនតៃវ៉ាន់ម្នាក់ និងវៀតណាមម្នាក់ ។ ដោយឡែកចំពោះខ្មែរចំនួន៨នាក់ ត្រូវបានសមត្តកិច្ចអនុញ្ញាតឲ្យទៅផ្ទះវិញ…

អាមេរិក នៅតែបន្តធានាពីការបន្តគាំទ្រសម្រាប់អ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ី

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា នាថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយមិនប្រកាសឱ្យដឹងជាមុន ក្នុងទស្សនកិច្ចមួយ ដែលមានគោលដៅបង្ហាញប្រាប់អ៊ុយក្រែនថា ទីក្រុងវ៉ាស៉ីនតោននឹងបន្តផ្តល់ការគាំទ្រឥតរាថយ ចំពោះមុខសង្រ្គាមជាមួយរុស្ស៉ី។ក្រសួងការពារជាតិអាមេរិក បានប្រកាសថា លោក…

សង្រ្គាមអ៉ីស្រាអែល ហាម៉ាស់ នៅតំបន់ហ្គាហ្សាចំនួនមនុស្សស្លាប់បន្តកើនលើស១៣.០០០នាក់​

ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរនៃតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ក្នុងសង្រ្គាមរបស់អ៉ីស្រាអែលនៅទីនោះ បានបន្តកើនឡើងលើសពី១៣,០០០នាក់ហើយ ក្នុងរយៈពេលប្រមាណជាងមួយខែកន្លងមកនេះ។អាជ្ញាធរសុខាភិបាលហាម៉ាសបាននិយាយថា ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះ គឺមានកុមារដល់ទៅជាង៥,៥០០នាក់ ព្រមទាំងស្រ្តី៣,៥០០នាក់ ហើយនិងអ្នករងរបួស ៣០,០០០នាក់ផ្សេងទៀត។ ទន្ទឹមគ្នានេះ…

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រចំនួន២ ១០០នាក់ ចូលរៀនវគ្គជំនាញដោយឥតបង់ថ្លៃ

ដោយ:ប.ជ័យ / ភ្នំពេញ: វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២១០០នាក់ ចុះឈ្មោះចូលសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេសចំនួន ១២ ជំនាញ។ ការជូនដំណឹងនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៨០០០០…

នៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងពង្រាយមន្ត្រីជំនាញកសិកម្ម តាមឃុំ-សង្កាត់ ទូទាំងប្រទេស

ភ្នំពេញ : សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា នៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មទៅតាមឃុំ-សង្កាត់ ទូទាំងប្រទេស ដើម្បីជួយដោះស្រាយកង្វល់កសិកម្មរបស់កសិករ។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី…

នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញប្រកាសតែងតាំងមុខតំណែងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ ៖ ថ្លែងសន្ទរកថារបស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថានៅក្នុងបរិបទ នាពេលបច្ចុប្បន្ននេះ ស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងស្មុគស្មាញ នៃបញ្ហាសន្តិសុខមិនប្រពៃណី និងបញ្ហាសន្តិសុខប្រពៃណី ដែលបង្កើតជាផលប៉ះពាល់ជាបន្តបន្ទាប់ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសកល។តួយ៉ាងបញ្ហាសន្តិសុខបង្កមកពីជំងឺកូវីដ-១៩ អំពើភារវកម្ម បញ្ហាសន្តិសុខបច្ចេកវិទ្យា បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច…

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យលុបឈ្មោះ លោក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខ័ណ្ឌនៃកងយោពលខេមរភូមិន្ទ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បាន​ចេញអនុក្រឹត្យលុបឈ្មោះលោកវរសេនីយ៍ឯក ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខ័ណ្ឌនៃកងយោពលខេមរភូមិន្ទ។ នេះបេីយោងតាមអនុក្រឹត្យចុះថ្ងៃទី១៥​ ខែ វិច្ឆិកា​ ឆ្នាំ២០២៣​ ដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន នគរវត្ត ទេីបទទួលបាននៅរសៀលថ្ងៃទី២០​…

ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាជាង ៥០០នាក់ភៀសខ្លួនទៅដល់ឥណ្ឌូនេស៉ី

2023-11-20 11:36am-ណៃពិដោ៖ ទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ទូក៣គ្រឿងដែលពោរពេញទៅដោយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ៥០០នាក់ បានចូលចតនៅខេត្តភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូនេស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដែលនេះជាចំនួនច្រើនបំផុតមួយចាប់តាំងពី យោធានៃរបបសឹកមីយ៉ាន់ម៉ាបើកការបង្ក្រាបលើក្រុមជនជាតិភាគតិចមួយនេះក្នុងឆ្នាំ២០១៧។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ មន្ត្រីការពារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ លោក Faisal Rahman…

ពលរដ្ឋ ថៃ រាប់រយនាក់កំពុងជម្លៀសចេញពី មីយ៉ាន់ម៉ា តាមប្រទេសចិន ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋថៃជាង ២០០ នាក់ដែលជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែការប្រយុទ្ធគ្នានៅភាគខាងជើងរវាងទាហានរបស់រដ្ឋាភិបាលយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចអារ៉ាកាន់ កំពុងត្រូវបានជម្លៀសមកកាន់ស្រុកកំណើតតាមរយៈប្រទេសចិន ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្តក្រសួងការបរទេសថៃបាននិយាយថា…