ព័ត៌មានថ្មីៗ

រុស្សីបានបាញ់បង្ហោះដ្រូនជិត 500 គ្រឿង និងកាំជ្រួចចំនួន 20 គ្រាប់ ចូលទៅក្នុងអ៊ុយក្រែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ មិនមែនប្រទេសទាំងអស់សុទ្ធតែមានសំណាងទទួលបានសន្តិភាពនោះទេ សន្តិភាពគឺមានតម្លៃ និងជាទំនិញដ៏កម្រ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នក សារព័ត៌មាន សាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទជាប្តីប្រពន្ធ២នាក់ ពាក់ព័ន្ធករណីចាក់ថ្នាំខុសបណ្ដាលឱ្យស្លាប់អ្នកជំងឺ នៅស្រុកបាទី អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចចោទប្រកាន់លើជនសង្ស័យ ករណីដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់(ទម្ងន់សរុប ២០គីឡូក្រាម)

ក្បាលរថភ្លើង​ទិញ​ពី​ជប៉ុន នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​ក្នុងពេល​ឆាប់ៗ​អាច​រត់​ពី​៣០​ដល់​៨០​គីឡូម៉ែត្រ​ក្នង​១​ម៉ោង​តាម​ស្ថានភាព​ផ្លូវ​

(​ភ្នំពេញ​)៖​ក្បាលរថភ្លើង​ដុត​ម៉ា​ហ្សូ​ត​ប្រភេទ DMU (Diesel Multiple Unit) ចំនួន ១១​គ្រឿង ដែល​បាន​ទិញ​មកពី​ប្រទេស​ជប៉ុន នឹងដាក់​ឱ្យ​ដំណើរ​ការរត់​លើផ្លូវ​ដែក ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​លោក ផន រី​ម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យ​កាសែត​ដឹងថា​៖​តាម​ផែនការ​រថភ្លើង​សម្រាប់​អ្នកដំណើរ​នេះ បានកំណត់​ឱ្យ​រត់​នៅលើ​ផ្លូវ​រថភ្លើង​ភាគខាងត្បូង (​ភ្នំពេញ​-​ព្រះសីហនុ​) តម្រូវឱ្យ​រត់​៨០km/h និង​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង (​ភ្នំពេញ​-​ប៉ោយប៉ែត​)…

ច្រកអន្តរជាតិ​ប៉ោយប៉ែតកម្មករអូសរទេះ​ប៉ះ​ទ​ង្គិះ​គ្នា បណ្ដាលឱ្យ​សមត្ថកិច្ច​ខ្លះ​រងរបួស​

ខេត្តបន្ទាយមានជ័យ​៖ នៅ​រសៀល​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០២៤ មាន​ផ្ទុះ​ការតវ៉ា​ជាខ្លាំង​ពី​សំណាក់​ក្រុមកម្មករ​អូ​រទេះ​ដឹកទំនិញ នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បណ្ដាលឱ្យ​សមត្ថកិច្ច​ខ្លះ​រងរបួស ។​​កាលពី​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៤ មាន​ករណី​យ៍កម្មករ​អូស​រទេះដឹក​អីវ៉ាន់​ប្រមាណ​៥០​ទៅ​៦០​គ្រឿង ធ្វើការ​តវ៉ា​បង្ក​ការកកស្ទះ​មុខ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជិត​១​ម៉ោង​ម្តង​ហើយ​តែ​បាន លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ សម្របសម្រួល​ឱ្យ​រំសាយ និង​អនុគ្រោះ​ឱ្យ​១​ជើង​ដោយ​មិន​ធ្វើការ​ឆែកឆេរ​ឡើយ…

អភិបាលខេត្ត​ព្រះសីហនុ​ដាំ​ដើម​ក្ងោក​ជិត​៩០០​ដើម អម​សងខាង​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ខាងមុខ​ផ្លូវ​ចូល​ល្បឿន​លឿន ដល់​រោងចក្រ​ក្រោ​ន ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ ៖​នា​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២៤​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ដឹកនាំ​ការដាំ​កូន​ក្ងោក​ចំនួន ៨៨៤​ដើម អម​សងខាង​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ខាងមុខ​ផ្លូវ​ចូល​ល្បឿន​លឿន មកដល់​រោងចក្រ​ក្រោ​ន ។a kourch tree ​ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ចូលរួម​ដាំ​ដើមឈើ ថែរក្សា ការពារ…

គ្មានលុយទិញថ្នាំញៀនស្លៀកស្បង់ចីពរបន្លំជាជាព្រះសង្ឃដើរបិណ្ឌបាត្រត្រូវនគរបាលស្រុកអង្គស្នួលចាប់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យ៣នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដោយរកលុយទិញថ្នាំញៀនមិនបាន បែកគំនិតស្លៀកស្បង់ចីពរបន្លំជាព្រះសង្ឃដើរបិណ្ឌបាត្រ ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៧ និង៣០នាទី នៅចំណុចផ្លូវបេតុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនសង្ស័យ៣នាក់ (ប្រុស​) ដែលបានឃាត់ខ្លួន ទី១-ឈ្មោះ ហង្ស…

អ្នកសារព័ត៌មាន៣០ស្ថាប័នចុះទស្សនៈកិច្ចនៅលើភ្នំបូកគោដែលសំបូរទៅដោយតំបន់ទេសចរណ៍លាក់ខ្លួន

ខេត្តកំពត៖ ពេញមួយថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤  ដែលជាថ្ងៃទី១ របស់ប្រតិភូអ្នកសារព័ត៌មានជាតិនិងអន្តរជាត់មកពី៣០ស្ថាប័ន  ក្នុងបេសកកម្មពត៍មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍន៍ទីក្រុងបូកគោ  ក្រុមអ្នកសារពត៍មានបានចុះទស្សនៈកិច្ចតំបន់ទេសចរជាច្រើនកន្លែងដែលមាននៅលើភ្នំបូកគោល ។       បេសកកម្មក្នុងគោលដៅជំរុញវិស័យទេសចរណ៍នៅលើភ្នំបូលគោអោយកាន់តែមានភាពល្បីល្បាញសម្រាប់អោយភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្តនេះរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជាដឹងនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា  និងមានការរៀបចំទទួលយ៉ាងកក់ក្តៅពីអ្នកឧកញ៉ាសុខ គង់  អគ្គនាយកក្រុមហ៊ុន សូគីម៉ិច  អ៉ីនវេសម៉ិនគ្រូប  ដែលជាក្រុមហ៊ុនទទួលបានសិទ្ធពីរាជរដ្ឋាភិបាលក្នុងអភិវឌ្ឍន៍ភ្នំបូកគោ ។       ក្នុងដំណើរបេសកកម្មថ្ងៃដំបូងនេះក្រុមអ្នកសារពត៍មានបានចុះទៅមើលទីតាំងដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ដែលកន្លងមកអ្នកទេសចរមកលេងភ្នំបូកគោអត់ដែលបានស្គាល់រួមមាន​ ៖​ វាលស្រែ១០០​ ,​ វាលស្រែ៥០០,​ ថ្មអណ្ដេីក​ ,​…

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនល្មើស៤នាក់ និងរឹបអូសថ្នាំញៀនជាង ២៥៤គីឡូក្រាម

ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងលោក ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់…

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត ។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤,០០០ គីឡូម៉ែត្រនៅកម្ពុជា ។

ភ្នំពេញ ៖ ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៤ រហូតដល់ផ្លូវជាតិ១ ត្រូវបាន ប្រសិទ្ធ នាមជា «មហាវិថីស៊ីជីនពីង»។ពិធីបើកផ្ទាំង «មហាវិថីស៊ីជីនពីង» ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Wang Wentian…

ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញពីបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា

នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាបុគ្គលិកកាស៊ីណូម្នាក់ពាក់ព័ន្ធករណីហិង្សានៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជាបុគ្គលិកកាស៊ីណូម្នាក់ពាក់ព័ន្ធករណីហិង្សាបណ្ដាលអោយបុរសម្នាក់រងរបួស ប្រព្រឹត្តនៅក្រុងបាវិត។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យមានឈ្មោះ អេង ពិសិដ្ឋ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកចុងភៅក្រុមហ៊ុនកាស៊ីណូថាយថិន មានទីលំនៅផ្ទះលេខ៣៨៤ ផ្លូវលេខ៣៦៧ ភូមិកណ្ដាល១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ…

យន្តហោះអាមេរិកដឹកមនុស្សជាង១៥០នាក់បានឆេះម៉ាស៊ីនពេលហោះចេញ

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines (សហរដ្ឋអាមេរិក) ត្រូវបង្ខំចិត្តលុបចោលជើងហោះហើរ បន្ទាប់ពីយន្តហោះរបស់ខ្លួនបានឆេះម៉ាស៊ីនភ្លាមៗ បន្ទាប់ពីហោះឡើង។យោងតាមសារព័ត៌មាន Fox News កាលពីថ្ងៃទី 27 ឧសភា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានប្រកាសថា យន្តហោះ Airbus A320 របស់ក្រុមហ៊ុន United…

មាតិកាផ្សេងៗ