ព័ត៌មានថ្មីៗ

សាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទជាប្តីប្រពន្ធ២នាក់ ពាក់ព័ន្ធករណីចាក់ថ្នាំខុសបណ្ដាលឱ្យស្លាប់អ្នកជំងឺ នៅស្រុកបាទី អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចចោទប្រកាន់លើជនសង្ស័យ ករណីដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់(ទម្ងន់សរុប ២០គីឡូក្រាម) មុនបញ្ចប់អាណត្តិ លោក បៃឌិន លុបបំណុលឱ្យអ៊ុយក្រែនជិត៥ពាន់លានដុល្លារ ប្រធានព្រឹទ្ធសភាស្នើក្រសួងធម្មការពិចារណារកទីតាំងរួម សម្រាប់ចេតិយនៅវត្ត លោកអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែនបន្តពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ និងបានអញ្ជើញពិនិត្យការងារ ព្រមទាំងពិសារអាហារសាមគ្គីជាមួយប្រមុខក្រសួងមហាផ្ទៃថៃចែករំលែក៖

នៅខែកញ្ញា តុលាការធម្មនុញ្ញថៃ នឹងចេញសាលក្រមសំណុំរឿងនាយករដ្ឋមន្រ្តី Srettha និងគណបក្ស Move Forward

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានតុលាការធម្មនុញ្ញនៃប្រទេសថៃបានឱ្យដឹងថា តុលាការគួរតែអាចចេញសាលក្រមនៅត្រឹមខែកញ្ញាខាងមុខ សម្រាប់សំណុំរឿងចំនួន២ ដែលអាចនឹងឈានដល់ការដកហូតតំណែងនាយករដ្ឋមន្រ្តីរបស់លោក Srettha Thavisin និងការរំលាយគណបក្សប្រឆាំង Move Forward។សំណុំរឿងធំៗទាំង២ខាងលើ បានបង្កើនភាពស្រពេចស្រពឹលផ្នែកនយោបាយនៅក្នុងប្រទេសថៃ ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ ប្រចាំនៅតំបន់អាស៉ីអាគ្នេយ៍…

អ៊ុយក្រែនបានប្រកាសថា ខ្លួននឹងបញ្ឈប់ការប៉ុនប៉ងធ្វើរដ្ឋប្រហារ

នៅក្នុងសេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើ Telegram សេវាសន្តិសុខអ៊ុយក្រែន (SBU) បាននិយាយថា អ្នករៀបចំរដ្ឋប្រហារមានបំណងញុះញង់ឱ្យមានការបះបោរនៅក្នុងទីក្រុងគៀវកាលពីថ្ងៃទី 30 ខែមិថុនា ដើម្បីបង្កការរំខាននិងគ្រប់គ្រងសភា ដោយលុបបំបាត់មេដឹកនាំយោធា និងនយោបាយរបស់អ៊ុយក្រែន។SBU បញ្ជាក់ថា ខ្លួនបានកំណត់មុខសញ្ញា៤នាក់ក្នុងនោះ២នាក់ត្រូវបានឃាត់ខ្លួន។ មនុស្សទាំងនេះប្រឈមនឹងការជាប់គុក១០ឆ្នាំប្រសិនបើត្រូវបានកាត់ទោស។ SBU បាននិយាយថា ខ្លួនបានរឹបអូសអាវុធ និងគ្រាប់រំសេវ ទូរស័ព្ទដៃ កុំព្យូទ័រ…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកសមាគមសិល្បករខ្មែរជាដៃគូរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រី។ ជាកិច្ចចាប់ផ្ដើមអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនសម្ដេចធិបតីអំពីដំណើរការប្រព្រឹត្តទៅរបស់សមាគមសិល្បករខ្មែរបច្ចុប្បន្ន ក៏ដូចជាលទ្ធផលការងារសម្រេចបានជាច្រើន រួមមានការរៀបចំរចនាសម្ព័ន្ធដឹកនាំ ការរៀបចំក្រុមការងារគណៈកម្មការប្រតិបត្តិការររៀបចំផែនការយុទ្ធសាស្ត្រ…

គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ សម្រេចបាន ៨៣,៥៨% ហើយ គ្រោងបញ្ចប់នៅចុងឆ្នាំនេះ

ភ្នំពេញ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ប្រវែង៥២,៥៧ គីឡូម៉ែត្រតភ្ជាប់ពីក្រុងកំពត (បំបែកផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្តស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្ត កំពត ទៅកាន់ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប សម្រេចលទ្ធផលបាន ៨៣,៥៨%ហើយ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤…

កម្ពុជា​ UN និងបណ្តាប្រទេសមហាអនុទន្លេមេគង្គរួមគ្នាបង្កើតនិងប្រកាសក្រុមការងារចំនួន៣ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពសង្គមពីបញ្ហាគ្រឿងញៀន

ប្រទេស​ថៃ៖​ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមកិច្ចសម្របសម្រួលពីអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម(UNODC) ប្រទេសនៅទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គ មាន៖ ចិន កម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម បានសម្ពោធនិងបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី១នៃក្រុមការងារប្រទេសហត្ថលេខីMOU។  ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមសម្របសម្រួលកម្ពុជា…

ឥណ្ឌូណេស៊ីដាក់គោលដៅនាំចេញទុរេនចំនួន ៨ ពាន់លានដុល្លារទៅប្រទេសចិន

ឥណ្ឌូណេស៊ី ដែលជាប្រទេសផលិត និងនាំចេញផ្លែទុរេនធំជាងគេមួយរបស់ពិភពលោក គ្រោងនឹងពង្រីកផលិតកម្មផ្លែទុរេនសម្រាប់នាំចេញ ទៅកាន់ប្រទេសចិនឲ្យដល់ទំហំទឹកប្រាក់ ៨ ពាន់លានដុល្លារ។លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគឥណ្ឌូនេស៊ី ដែលជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន បាននិយាយថា សក្តានុពលនៃការនាំចេញទុរេនទៅកាន់ប្រទេសចិនអាចឈានដល់ ៨ ពាន់លានដុល្លារ។ដោយកត់សម្គាល់នូវវិធានការមួយចំនួនដែលបានធ្វើឡើងដើម្បីសម្រេចបាននូវគោលដៅនាំចេញ លោក Luhut បាននិយាយថា…

លោកអភិសន្តិបណ្ឌិត ណែនាំអភិបាលខេត្តតាកែវថ្មីពង្រឹងសមត្ថភាពមន្រ្តីផ្តល់សេវា ទាំងការទទួលខុសត្រូវ និងក្រមសីលធម៌

ខេត្តតាកែវ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្មី ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេស មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ…

មហាអំណាចទាស់សម្ដីគ្នានៅក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញសំណុំរឿងកូរ៉េខាងជើង

សារព័ត៌មាន Reuters បានផ្សាយថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បានទាស់សម្ដីគ្នាជាមួយរុស្ស៉ី នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា ជុំវិញការចោទប្រកាន់ថា មូស្គូបានបំពានលើបម្រាមអាវុធប្រឆាំងនឹងកូរ៉េខាងជើង ដោយបានប្រើមីស៊ីល និងគ្រាប់រំសេវដែលទទួលបានពីទីក្រុងព្យុងយ៉ាង នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក Vassily Nebenzia…

បុរសជាច្រើនសុំចូលសញ្ជាតិរុស្ស៊ី ដើម្បីចូលបម្រើទាហាន ចំណែកអ៊ុយក្រែន បុរសៗគេចខ្លួនចេញពីស្រុកខ្លាចបម្រើយោធា

អ្នកចូលបម្រើទាហានអ៊ុយក្រែន ដោយមិនមានសង្ឃឹមនៅរស់រានមានជីវិតទ្រឡប់មកផ្ទះវិញឡើយ ទាំងនោះហើយទើបមនុស្សជាច្រើន បានរត់គេចពីកាតព្វកិច្ចយោធា។ ផ្ទុយទៅវិញ ប្រទេសរុស្ស៊ីមានពលរដ្ឋជាច្រើនស្នើសុំចូលសញ្ជាតិដើម្បីបានទៅចូលរួមបម្រើយោធា។យោងតាមកាសែត Moscow Times ប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី Alexander Bastrykin បាននិយាយថា ជនអន្តោប្រវេសន៍ប្រហែល 10,000 នាក់ដែលមានសញ្ជាតិរុស្ស៊ីត្រូវបានបញ្ជូនទៅកាន់តំបន់ប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន។លោក Alexander Bastrykin បានផ្តល់ព័ត៌មានខាងលើនៅ St. Petersburg…

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចេញសារលិខិតរំលែកទុក្ខជូនគ្រួសារសព ចំពោះមរណភាព ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង

ភ្នំពេញ ៖ សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោកស្រី តាត់ ឆេន ព្រមទាំងក្រុមគ្រួសារតាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មាន ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយ ឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាព នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង…