៤ខែដើមឆ្នាំ២០២៤ កំពង់ផែព្រះសីហនុ រកចំណូលបានជាង ៣៥លានដុល្លារអាមេរិក កើនឡើងជាង ២៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣

ខេត្តព្រះសីហនុ៖ ទំនិញនាំចូល និងនាំចេញចំនួន ៣ លានតោន បានឆ្លងកាត់ផែកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយទទួលបានចំណូលទឹកប្រាក់សរុបចំនួនប្រមាណ ៣៥ លានដុល្លារ សហរដ្ឋអាមេរិកអាមេរិក សម្រាប់៤ខែដើមឆ្នាំ២០២៤ ។ នេះបើតាមលោក ថៃ ឬទ្ធី អគ្គនាយករង សារជីវកម្ម កំពង់ផែស្វយ័តព្រះសីហនុ ។ លោក…

គណៈប្រតិភូព្រះសង្ឃអន្តរជាតិមកពី១២ប្រទេស បាននិមន្ត និងអញ្ជើញចូលរួមពិធីបុណ្យថ្វាយព្រះភ្លើងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ ៖ គណៈប្រតិភូព្រះសង្ឃអន្តរជាតិមកពីប្រទេសចំនួនន ១២ប្រទេស បាននិមន្តនិងអញ្ជើញដល់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងពិធីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃចន្ទទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ។ ប្រតិភូព្រះសង្ឃអន្តរជាតិមកពី១២ប្រទេស ដើម្បីនិមន្តចូលរួមព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ថ្វាយព្រះភ្លើងព្រះបរមសព អភិសេកព្រះបរមអដ្ឋិ និងឆាកមហាបង្សុកូល ខួបគម្រប់១០០ថ្ងៃ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត…

ប្រជាពលរដ្ឋចំនួន៥ភូមិទទូចសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តកំពង់ស្ពឺដោយសារក្លិនស្អុយចេញពីរោងចក្រផលិតដំណាប់ស្វាយ

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទួចសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ដោយសារពួកគេរងគ្រោះយូរឆ្នាំដោយក្លិនស្អុយចេញពីរោងចក្រផលិតដំណាប់មួយកន្លែង យីហោ សាន់ផ្លាស់អ៉ីង អ៉ិនធើណេសិនណល ឯ.ក ។លោក សេង គឹមហុន តំណាងប្រជាពលរដ្ឋក្នុងភូមិ បាននិយាយថា រោងចក្រសាន់ផ្លាស់អ៉ីង អ៉ិនធើណេសិនណល…

នាវាផ្ទុកយន្តហោះអាមេរិកគ្របដណ្តប់ដោយអណ្តាតភ្លើង ខណៈក្រុម Houthi ទទួលបានអាវុធថ្មីពីអុីរ៉ង់

អ្នកនាំពាក្យយោធារបស់កងកម្លាំង Houthi បានប្រកាសពីការវាយប្រហារដោយមីស៊ីលផ្លោង និងនាវានៅលើនាវាផ្ទុកយន្តហោះអាមេរិក Dwight Eisenhower នៅសមុទ្រក្រហម។យោងតាមអ្នកនាំពាក្យរបស់ Houthi ពួកគេបានបើកការវាយប្រហារដោយផ្ទាល់ និងត្រឹមត្រូវ ហើយជាលទ្ធផលនៃការវាយប្រហារនោះ ផ្នែកខ្លះនៃនាវាផ្ទុកយន្តហោះត្រូវបានឆាបឆេះដោយអណ្តាតភ្លើង។ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមិនមានភស្តុតាងណាមួយដើម្បីបញ្ជាក់ការអះអាងទាំងនេះនោះទេ វាទំនងជាថានេះគ្រាន់តែជាការឃោសនាប៉ុណ្ណោះ ព្រោះប្រសិនបើកាំជ្រួចពិតជាបានវាយប្រហារលើនាវាផ្ទុកយន្តហោះមែននោះ វាពិតជាមិនអាចលាក់បាំងវាបានឡើយ។គួរកត់សម្គាល់ថា កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍ថា អុីរ៉ង់បានផ្តល់ឱ្យកងកម្លាំង Houthi…

តម្លៃអង្ករវៀតណាមដែលធ្លាប់តែថ្លៃជាងគេលើលោកធ្លាក់មកលេខ៦វិញ

តម្លៃអង្ករវៀតណាមដែលធ្លាប់មានតម្លៃខ្ពស់បំផុតក្នុងទីផ្សារពិភពលោកបានធ្លាក់ចុះមកនៅលេខរៀងទី៦។ យោងតាមសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា អង្ករបាក់ 5% របស់ប្រទេសនេះ ទទួលបានតម្លៃត្រឹម 574 ដុល្លារអាមេរិកក្នុងមួយតោន កាលពីថ្ងៃទី 30 ខែឧសភា ដែលតម្លៃទាបជាងតម្លៃអង្ករ របស់សហរដ្ឋអាមេរិក ថៃ ប៉ាគីស្ថាន មីយ៉ាន់ម៉ា និងឥណ្ឌា។ តម្លៃអង្ករវៀតណាមបានធ្លាក់ចុះ ១៣,៥%…

អយ្យការរាជធានីខេត្ត៖ បានទទួលចាត់ការលើសំណុំរឿងក្មេងទំនើង ៤ករណី ដែលមានជនសង្ស័យ២១នាក់ និងឃាត់ខ្លួនបាន ១៨នាក់ និងរត់គេចខ្លួន ៣នាក់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា កាលពីថ្ងៃទី១ ខែមិថុនាម្សិលមិញនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៤ ករណី ដែលមានជនសង្ស័យចំនួន ២១ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១៨ នាក់ និងរត់គេចខ្លួនចំនួន…

ស្លាប់២នាក់របួសធ្ងន់ម្នាក់ខណៈបើកម៉ូតូពេលភ្លៀងទៅបុកបង្គោលភ្លើង

ព្រះសីហនុ៖ មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុ ខណៈបើកម៉ូតូពេលភ្លៀងទៅបុកបងុគោលភ្លើង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីម៉ោង ០៥និង ២០នាទីទៀបភ្លឺថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៤ នៅចំណុចស្ពានត្រជាក់ចិត្តស្ថិតក្នុងភូមិសាស្ត្រភូមិ៥ សង្កាត់ លេខ៤ ខេត្តព្រះសីហនុ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1J 1267…

កម្លាំងប្រឆាំងគ្រឿងញៀនខេត្ត បង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ១០នាក់

ខេត្តព្រះវិហារ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះថា កម្លាំងប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ១០នាក់ កាលពីម្សិលមិញនេះ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិគោក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនសង្ស័យទាំង១០នាក់(ប្រុស) រួមមានឈ្មោះ…

ករណីក្មេងទំនើង : ឃាត់ខ្លួនបានចំនួន ២៩ នាក់ និងរត់គេចខ្លួនចំនួន ២១ នាក់

ភ្នំពេញ:សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីខេត្ត កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៩ ករណី ដែលមានជនសង្ស័យចំនួន ៥០ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២៩ នាក់ និងរត់គេចខ្លួនចំនួន ២១ នាក់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌…

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញទឹកចិត្តប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមចលនា ខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ

ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ភូមិ កសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី២ ខែមិថុនា…