ព័ត៌មានថ្មីៗ

គ្រោះទឹកជំនន់នៅមីយ៉ាន់ម៉ា ស្លាប់កើនឡើងជាបន្តបន្ទាប់ រដ្ឋាភិបាលសុំជំនួយពីបរទេស អាមេរិកនិងអ៊ុយក្រែន ពិភាក្សាគ្នាស្តីពីយុទ្ធសាស្ត្រសង្គ្រាមជាមួយរុស្ស៊ី សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណ ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃព្រះរាជាណាចក្រកម្ពុជា ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង ក្រៅតែពីមានវត្តអារ៉ាមដ៏មានវ័យចំណាស់ និងសាលារៀនគំរូ កសិដ្ឋានចិញ្ចឹមគោ មួយកន្លែងនៅក្រុងស្វាយរៀង ដោយបោះទុនជិត១០ម៉ឺនដុល្លារពីនិស្សិតវ័យក្មេងផ្នែកកសិកម្មម្នាក់

ថ្ងៃនេះ ព្រះមហាក្សត្រ បានយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសបារាំងហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ដើម្បីចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២ នៃសន្និសីទអង្គការយូណេស្កូ។ ថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ នាព្រឹកថ្ងៃនេះ មានវត្តមានរបស់សម្ដេចតេជោ ហ៊ុន…

ធនាគារចិនផ្តល់ប្រាក់រាប់ពាន់លានដុល្លារដល់ធនាគាររុស្ស៊ីបន្ទាប់ពីទណ្ឌកម្មរបស់លោកខាងលិច

ចិន : ធនាគារចិនបានផ្តល់ប្រាក់រាប់ពាន់លានដុល្លារដល់ធនាគាររុស្ស៊ី ខណៈដែលស្ថាប័នលោកខាងលិចបានដកខ្លួនចេញពីប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ ការផ្លាស់ប្តូរដោយធនាគារធំ ៗ ទាំងបួនរបស់ប្រទេសចិនគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការលើកកម្ពស់ប្រាក់យន់ជាជម្រើសសកលទៅនឹងប្រាក់ដុល្លារ។ យោងតាមទិន្នន័យផ្លូវការចុងក្រោយបំផុតពីសាលាសេដ្ឋកិច្ច Kyiv ការដំណើរការរបស់ចិនទៅកាន់វិស័យធនាគាររុស្ស៊ីបានកើនឡើងបួនដងក្នុងរយៈពេល 14 ខែគិតត្រឹមចុងខែមីនា ឆ្នាំ 2023។យោងតាមទិន្នន័យពីធនាគារកណ្តាលនៃប្រទេសរុស្ស៊ី ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន (ICBC) ធនាគារចិន ធនាគារសំណង់នៃប្រទេសចិន និងធនាគារកសិកម្មនៃប្រទេសចិនបានបង្កើនការវិនិយោគសរុបរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ីពី…

តើកត្តាអ្វីខ្លះ ដែលធ្វើឱ្យចិនមិនអាចនាំមុខលើអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១ពិភពលោក

ណឹងសំខាន់ៗព័ត៌មានជាតិព័ត៌មានអន្តរជាតិព័ត៌មានសេដ្ឋកិច្ចប្រវត្តិបុគ្គលល្បីៗបទយកការណ៍/បទសម្ភាសន៍ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក…

ចិនត្រៀមធ្វើសមយុទ្ធរួមជាមួយប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥

ក្រសួងការពារជាតិចិនបាននិយាយនៅថ្ងៃនេះ (ថ្ងៃទី 12 ខែវិច្ឆិកា) ថាយោធារបស់ប្រទេសនឹងធ្វើសមយុទ្ធចម្រុះពហុជាតិជាមួយប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំក្នុងខែនេះនៅខេត្តក្វាងទុង។យោងតាមព័ត៌មាននៅលើគណនី WeChat ផ្លូវការរបស់ក្រសួងការពារជាតិចិន យោធារបស់ប្រទេសនេះនឹងធ្វើសមយុទ្ធចម្រុះពហុជាតិហៅថា “សន្តិភាព និងមិត្តភាព-២០២៣” ជាមួយកងទ័ពកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ និងវៀតណាម នៅទីក្រុង Zhanjiang ក្វាងទុង។ នៅពាក់កណ្តាលដល់ចុងខែវិច្ឆិកា។ក្រសួងបាននិយាយថា នេះជាលើកទីមួយហើយដែលសមយុទ្ធជាបន្តបន្ទាប់នេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិនជាមួយនឹងប្រធានបទ…

បន្ទោរបង់មកមានឈាមក្រហមសុទ្ធតែបណ្តាលមកពីជំងឺ ឫសដូងបាត !

ភ្នំពេញ ៖ នេះគឺជាផ្នត់គំនិត និង ការគិតខុសដែលតែងតែមានសម្រាប់ប្រជាជនទូរទៅភាគច្រើនរបស់យើងកន្លងមក ហើយយើងគួរតែព្យាយាមធ្វើការស្វែងយល់បន្ថែម និង ផ្លាស់ប្ដូរចំពោះការគិតខុសមួយនេះដើម្បីជៀសវៀងនូវការធ្វេសប្រហែសក្នុងការយកចិត្តទុកដាក់ថែទាំសុខភាព ឬ ព្យាបាលជម្ងឺបានទាន់ពេលវេលា ។ជាការពិតណាស់ដែលការបន្ទោរបង់មកមានឈាមក្រហម គឺមូលហេតុភាគច្រើនអាចបណ្តាលមកពីជម្ងឺ ឫសដូងបាត (Hemorrhoids bleeding) ឬអាចជាបញ្ហារផ្សេងនៅម្តុំបាតដូចជា ការដាច់រហែកភ្នាសបាត (Bleeding from anal…

រថយន្តដឹកស្រូវ០១គ្រឿងសង្ស័យតៃកុងងងុយដេកបានរេចង្កូតធ្លាក់ចូលប្រឡាយទឹកផ្អើលពលរដ្ឋទាំងកណ្តាលអធ្រាត្រ

ខេត្តបាត់ដំបង៖ រថយន្តដឹកស្រូវ០១គ្រឿងសង្ស័យតៃកុងងងុយដេកងោកមួយភាំងបានរេចង្កូតធ្លាក់ចូលប្រឡាយទឹកបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋចេញធ្វើអន្តរាគមន៍ជួយទាំងរំលងអធ្រាត្រនៅវេលាម៉ោង ១ និង០០នាទីឈនចូល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី១៩ ស្ថិតក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។   ប្រភពពីស្ត្រីដែលជាប្រពន្ធអ្នកបើកបរបានប្រាប់ថា នៅមុនពេលកើតហេតុប្តីរបស់គាត់ឈ្មោះ ប៉ង វីឡា អាយុ៤១ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល…

នាវា​ចិន​និង​ហ្វីលីពីន​ប្រឈមុខ​គ្នា​ក្នុង​សមុទ្រចិន​ខាងត្បូង នៅពេល​យន្តហោះ​អាម៉េរិក​ហោះ​ពីលើ​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នៅពេល​យន្តហោះ​ឈ្លបយកការណ៍​អាម៉េរិក​ហោះ​ពីលើ​ដោយ​តាមដាន​សភាពការណ៍​ជាប់ នាវា​កង​ឆ្មាំ​សមុទ្រ​និង​នាវា​ប្រហែលទៅពីកងជីវពលសមុទ្រ​ចិន​បាន​ដេញ​តាម ខា​ឃាំង​និង​ឡោមព័ទ្ធ​នាវា​ហ្វីលីពីន​ដែល​ព្យាយាម​នាំ​គ្រឿង​ផ្គត់ផ្គង់​ទៅ​អោយ​ទាហាន​ឈរជើង​នៅ​តំបន់​ទឹក​រាក់​មួយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រទេស​ទាំង​ពីរ​អះអាងថា​ជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន​។​ ​ក្នុង​ការប្រឈមមុខ​គ្នា​អស់បួន​ម៉ោង​កាលពី​ថ្ងៃ​សុក្រ នាវា​ឆ្មាំ​សមុទ្រ​ចិន​មួយ​បាន​បាញ់​ទឹក​ដាក់​ទូក​ហ្វីលីពីន​មួយ​ដែល​ព្យាយាម​ចូល​ទី​កាន់​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ថូ​ម៉ា​សសូល​ទី​ពីរ​។​ ​សូមបញ្ជាក់​ថា ចិន​អះអាង​ដែនទឹក​ធំ​ល្វឹងល្វើយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ជាន់​លើ​ការអះអាង​របស់​ប្រទេស​ក្បែរ​ខាង​មួយចំនួន រួម​ទាំង​ហ្វីលីពីន​។​អាម៉េរិក ជា​សម្ពន្ធមិត្ត​ចាស់វស្សា​របស់​ហ្វីលីពីន ហើយ​តែងតែ​បញ្ជូន​នាវា​និង​យន្តហោះ​មក​បើកនិងហោះ​កាត់​តំបន់​នេះ​ដើម្បី​ប្រឆាំង​ការអះអាង​របស់​ចិន​ ក៏ដូចជាជំរុញ​សេរីភាព​នាវាចរណ៍​ និង​ការហោះ​កាត់​។​ ​ក្រៅពី​បង្កើន​កិច្ចសហការ​យោធា​ជាមួយ​ហ្វីលីពីន អាម៉េរិក​ក៏​ធានា​ថា​ខ្លួន​នឹង​ការពារ​សម្ពន្ធមិត្ត​របស់ខ្លួន ក្នុងករណី​ហ្វីលីពីន​រង​ការវាយប្រហារ​ប្រដាប់អាវុធ។​ ​មាន​ការព្រួយបារម្ភ​ថា ការប្រឈមមុខ​គ្នា​កាន់តែ​ញឹកញាប់​ឡើង​អំពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ថូ​ម៉ា​សសូល​ទី​ពីរ​(Second Thomas Shoal)​អាច​នឹង​បង្ក​ជម្លោះ​ប្រដាប់​អាវុធ​ណា​មួយ​ដោយ​រុញ​ចិន​អោយ​ប្រឈមុខ​ជាមួយ​អាម៉េរិ​ក​។​…

អ៊ីរ៉ង់ និងអា​រ៉ាប៊ីសាអូឌីត​ អំពាវនាវ​អោយ​មាន​បទ​ឈប់​បាញ់​នៅ​ហ្កា​ហ្សា​

ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​មេដឹកនាំ​អ៊ីរ៉ង់​និង​អា​រ៉ាប៊ីសាអូឌីត ជាគូ​ប្រជែង​នៅក្នុង​តំបន់​ដែល​ទើបតែ​បាន​ស្តារ​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​នេះ បាន​ជួបប្រជុំ​គ្នា​កាលពី​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង​រី​យ៉ាដ ប្រទេស​អា​រ៉ាប៊ីសាអូឌីត នៅ​ជំនួប​កំពូល​មួយ​ដែល​ពួកគេ​បាន​អំពាវនាវ​អោយ​មាន​បទ​ឈប់​បាញ់​មួយ​ជា​បន្ទាន់​នៅ​ហ្កា​ហ្សា​និង​បញ្ជូន​ជំនួយ​មនុស្សធម៌​ដោយ​គ្មាន​លក្ខ​ខណ្ឌ​ចូល​ទឹកដី​ប៉ាឡេ​ស្ទីន​ដែល​អ៊ីស្រាអែល​បិទ​ខ្ទប់​នេះ​។​ ​សូមបញ្ជាក់​ថា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ទាំងពីរ ទើប​ប្រកាស​ស្តារ​ទំនាក់ទំនង​ការទូត​នឹង​គ្នា​ឡើង​វិញ​កាលពី​ខែ​មីនា តែ​ការទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​លើ​ហ្កា​ហ្សា ទំនងជា​កាន់តែ​ធ្វើអោយ​អា​រ៉ាប៊ីសាអូឌីត​និង​អ៊ីរ៉ង់​ត្រូវរ៉ូវ​គ្នា​កាន់តែ​លឿន​ឡើង​។​ ប្រធានាធិបតី​អ៊ីរ៉ង់​លោក អ៊ីប្រាហ៊ីម រ៉ា​យ​ស៊ី (Ebrahim Raisi) ត្រូវបាន​ស្វាគមន៍​នៅ​ជំនួប​កំពូល​ដោយ​មេដឹកនាំ​តាម​ការជាក់ស្តែង​ព្រះអង្គម្ចាស់​ម៉ូ​ហា​ម៉េដ ប៊ីន សាល់​ម៉ាន់​។​មេដឹកនាំ​ទាំង​ពីរ​បាន​និយាយ​ទូរស័ព្ទ​ជាមួយគ្នា​ជា​លើកដំបូង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្រោយ​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស​ចូល​អ៊ីស្រាអែល​កាលពី​ថ្ងៃ​៧​តុលា​។ អ៊ីរ៉ង់​បាន​និយាយ​កាលពី​ខែ​មីនា​ថា​លោក​រ៉ា​យ​ស៊ី​បាន​ទទួល​ការអញ្ជើញ​មួយ​អោយ​ទៅ​ធ្វើ​ទស្សនកិច្ច​អា​រ៉ាប៊ីសាអូឌីត ក្រោយ​ប្រទេស​ទាំង​ពីរ​ប្រកាស​បន្ត​ទំនាក់ទំនង​នឹង​គ្នា​ឡើងវិញ​។​ ​សូមបញ្ជាក់​ថា…

ដោយសារ​បាតុកម្ម​ទាម​ទារប្រាក់​ខែ​ខ្ពស់​នៅ​បង់​ក្លា​ដែស រោងចក្រ​១៥០​បាន​បិទ​និង​កម្មករ​១១.០០០​នាក់​រង​ការចោទប្រកាន់​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ឧស្សាហករ​កាត់ដេ​របង់​ក្លា​ដែស​កាលពី​ថ្ងៃសៅរ៍​បានបិទ​រោងចក្រ​១៥០​ដោយ​គ្មាន​កំណត់ពេល នៅពេល​ប៉ូលីស​ធ្វើការ​ចោទប្រកាន់​កម្មក​រ​១១.០០០នាក់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ប្រឆាំង​ហិង្សា​ដើម្បី​ទាមទារ​ការដំឡើង​ប្រាក់​ថ្លៃឈ្នួល​អ​ប្បរមា​។​ ​សូមបញ្ជាក់​ថា បង់​ក្លា​ដែស​មាន​រោងចក្រ​កាត់ដេរ​ប្រមាណ​៣.៥០០ និង​ផ្តល់​ការងារ​ដល់​កម្មករ​ប្រមាណ​បួន​លាន​នាក់​។​ការនាំចេញ​សម្លៀក​បំពាក់​របស់​ប្រទេស​នេះ​តំណាង​អោយ​៨៥ភាគរយ​នៃ​ការនាំ​ចេញ​សរុប​៥៥​ពាន់​លាន​ដុល្លារ​របស់​បង់ក្លាដែស ដោយ​ផ្គត់ផ្គង់​ប្រ៊ែន​ល្បីៗ​រួមមាន​Levi’s, Zara និង H&M។​តែ​លក្ខខណ្ឌ​ការងារ​ពិបាក​ភ្នែក​មើល​សំរាប់​កម្មករ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ក្រីក្រ ដោយ​ប្រាក់ខែ​ដែល​ទើប​ដំឡើង​ជា​ង​៥០​ភាគ​បានត្រឹមតែ​៨.៣០០​តា​កា​(១០២,៥​ដុល្លារ​)​។​ ​គណៈកម្មាធិការ​តែងតាំង​ដោយ​រដ្ឋាភិបាល​មួយ​កាលពី​ថ្ងៃ​អង្គារ​បានសំរេច​ដំឡើង​ប្រាក់​ថ្លៃឈ្នួល​អ​ប្បរមា​៥៦,២៥​ភាគរយដល់​១២.៥០០​តា​កា តែ​ពួកកម្មករ​មិន​ទទួលយក​ដោយ​ទាម​ទារ​២៣.០០០​តា​កា​(២០៩,៤២​ដុល្លារ​)​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កម្មករ​ប្រមាណ​១៥.០០០​នាក់​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​នៅលើ​ផ្លូវ​ជាតិ​មួយ​និង​បាន​វាយបំផ្លាញ​រោងចក្រ​ធំ​មួយ​រួម​ជាមួយ​រោងចក្រ​តូចៗ​ជាង​ដប់​ទៀត​។​ ​សូមបញ្ជាក់​ថា បាតុកម្ម​ទាមទារ​ប្រាក់​ខែ​ខ្ពស់​ឡើង​នេះ​បាន​ចាប់ផ្តើម​កាលពី​ខែតុលា ដោយ​ការទាមទារ​ភាគច្រើន​ប្រែជា​ហិង្សា​និង​សម្លាប់​កម្មករ​យ៉ាង​តិច​បីនាក់ហើយ​ចក្រ​ជាង​៧០​រង​ការ​វាយបំផ្លាញ​៕

ជាតិពុលក្នុងឈាមលើសកម្រិត គឺជាមូលហេតុចម្បងនៃជំងឺទាំងនេះ

ឈាម គឺជាសារធាតុរាវដ៏មានសារ:សំខាន់ខ្លាំងបំផុតសម្រាប់រាងកាយ ហើយគ្មានអ្វីអាចជំនួសបានឡើយ។ ប៉ុន្តែសារធាតុរាវមួយប្រភេទនេះ ក៏ងាយនឹងទទួលរងនូវផលប៉ះពាល់ផងដែរ តាមរយ:ការបរិភោគអាហារប្រចាំថ្ងៃ ជាពិសេស កូឡេស្តេរ៉ុល ជាតិស្ករ និងជាតិគីមីតែម្តង។ ប្រសិនបើឈាម មានផ្ទុកជាតិពុលកាន់តែច្រើន រាងកាយទាំងមូលត្រូវប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងឡើង អាស្រ័យហេតុនេះអ្នកត្រូវតែសម្អាតឈាម ឲ្យបានទៀងទាត់។ខាងក្រោមនេះ គឺជាជំងឺមួយចំនួនដែលកើតឡើងដោយសារតែជាតិពុលក្នុងឈាម៖ ខូចប្រព័ន្ធរំលាយអាហារបំពង់អាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្ចាត់ជាតិពុល ប៉ុន្តែបើឈាមមានផ្ទុកជាតិពុលច្រើនពេកមិនត្រឹមតែរំខាន់ដល់ការកម្ចាត់ជាតិពុលនោះទេ វាក៏អាចបណ្តោលឲ្យកើតជំងឺដំបៅក្រពះ ការរំលាយអាហារមិនល្អ…

មាតិកាផ្សេងៗ