ករណីគំនុំចោទថាចេះអាបធ្មប់ស្រាប់តែបាញ់២នាក់ប្តីប្រពន្ធបណ្តាលអោយស្លាប់ត្រូវសមត្ថកិច្ចឃាត់…

ព្រះវិហារ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានអោយដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីឃាតកម្មគិតទុកជាមុន ចំនួន ០១លើក នៅចំណុចបុស្សល្ហុង ចំការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ។ដែលបង្កដោយឈ្មោះ អាំ ឡាម ភេទប្រុស អាយុ២៩ឆ្នាំ(ត្រូវជាក្មួយជនរងគ្រោះ) បានប្រើប្រាស់អាវុធកែច្នៃ(កាប៊ីន) ចំនួន…

ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧុតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបញ្ជាក់អោយដឹងថា ៖ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តមានឥទ្ធិពលខ្សោយមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានមធ្យម។ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ៖១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន…

លោកអាង​ ណារិទ្ធ​ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម​ សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ ត្រូវ​បានកូនចៅក្រោមឪវ៉ាទផ្តិតមេដៃសុំផ្លាស់ប្តូូរ​ !

បែកធ្លាយរឿងមន្ត្រីស្នើទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មសុំផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យភ្នំពេញៈ បែកធ្លាយរឿងមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ ធ្វើលិខិតស្នើទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្នើសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនិងភាពមិនប្រក្រតីមួយចំនួន និងការប្រព្រឹត្តអំពើពុករលួយថែមទៀតផង។យោងតាមពាក្យបណ្តឹងរបស់មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម…

មេប៉ុស្តិ៍កំពង់ព្រៀងជិះម៉ូតូបុករថយន្តពីក្រោយបណ្តាលឱ្យស្លាប់

ខេត្តបាត់ដ៏បង៖ ប្រភពឃើញហេតុការណ៍បានបញ្ជាក់ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា  ឆ្នាំ២០២៣ ត្រង់កំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុមទី០៧ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។    ជនរងគ្រោះឈ្មោះ ស សាម៉ុន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិបឹងវេង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង…

កម្ពុជាលុបចោលគម្រោងថាមពលធ្យូងថ្ម ដើម្បីសាង សង់រោងចក្រថាមពលដើរដោយឧស្ម័ន និងនាំចូលឧស្ម័ន LNG

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបោះបង់ចោលគម្រោងសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយថាមពលធ្យូងតម្លៃ ១,៥ ពាន់លានដុល្លារ ដែលមានអនុភាព ៧០០ មេហ្គាវ៉ាត់ នៅឆ្នេរភាគនិរតី ហើយនឹងសាងសង់រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិ ៨០០ មេហ្គាវ៉ាត់ ជំនួសវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌ មាន Reuters នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters…

ហ្វាំងឡង់បានបិទព្រំដែនទាំងស្រុងរបស់ខ្លួនជាមួយរុស្ស៊ី

ប្រទេសហ្វាំងឡង់បានប្រកាសថាខ្លួននឹងបិទព្រំដែនទាំងមូលរបស់ខ្លួនជាមួយរុស្ស៊ីក្នុងរយៈពេល ២ សប្តាហ៍ដើម្បីការពារជនភៀសខ្លួនមួយចំនួនធំខុសពីធម្មតាចូលមកប្រទេសហ្វាំងឡង់។យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីសប្តាហ៍មុន ប្រទេសហ្វាំងឡង់បានបិទច្រកព្រំដែនស្ទើរតែទាំងអស់ជាមួយប្រទេសរុស្ស៊ី ដោយបន្សល់ទុកតែច្រកព្រំដែន Raja-Jooseppi នៅតំបន់អាក់ទិកដែលបើកចំហ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ២៨ខែវិច្ឆិកា រដ្ឋាភិបាលហ្វាំងឡង់បានប្រកាសថា ច្រកទ្វារព្រំដែនចុងក្រោយនឹងឈប់ដំណើរការចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ១៣ ខែធ្នូ។ឆ្មាំព្រំដែនហ្វាំងឡង់បាននិយាយថាអ្នកស្វែងរកសិទ្ធិជ្រកកោនប្រហែល ៩០០ នាក់មកពីប្រទេសកេនយ៉ា…

ស្លាប់៨នាក់ ក្នុងករណីធ្លាក់យន្តហោះយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសជប៉ុន

ព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ឆ្មាំសមុទ្រជប៉ុនបានឱ្យដឹងថា នៅថ្ងៃពុធនេះ យន្តហោះយោធាអាមេរិកមួយគ្រឿងប្រភេទ Osprey ដែលផ្ទុកមនុស្សចំនួន៨នាក់ បានធ្លាក់នៅក្បែរឆ្នេរនៃប្រទេសជប៉ុន។អ្នកនាំពាក្យឆ្មាំសមុទ្រជប៉ុន បាននិយាយដូច្នេះថា «ពួកយើងទទួលបានព័ត៌មាន នៅវេលាម៉ោង២៖២៧នាទីរសៀលថ្ងៃនេះ (ម៉ោងក្នុងតំបន់) ថា យន្តហោះ Osprey…

ចិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាអុីស្រាអែល-ប៉ាឡេស្ទីន

ប្រទេសចិនបាននិយាយនៅថ្ងៃទី 27 ខែវិច្ឆិកាថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនលោក Wang Yi នឹងទៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ដើម្បីធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាអុីស្រាអែលនិងប៉ាឡេស្ទីន។ព័ត៌មានអំពីសន្និសីទនេះត្រូវបានផ្តល់ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា។ លោកបានប្រកាសថា ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែនេះ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាប៉ាឡេស្ទីន-អុីស្រាអែល នៅថ្ងៃទី 29 ខែវិច្ឆិកា។ រដ្ឋមន្ត្រីការបរទេស Wang Yi នឹងមកទីក្រុង…

អ៊ុយក្រែនដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចមីស៊ីលវាយប្រហារទីក្រុងរបស់រុស្ស៊ី

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា រុស្ស៉ីបាន ទប់ស្កាត់ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនក្នុងទ្រង់ទ្រាយធំមួយ ដោយដ្រូនយ៉ាងហោច២០គ្រឿង ត្រូវបានបាញ់ទម្លាក់នៅលើតំបន់មួយចំនួននៃប្រទេសរុស្ស៉ី រួមមានទាំងទីក្រងមូស្គូផងដែរ។ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា យន្តហោះដ្រូនអ៊ុយក្រែនទាំងនោះត្រូវបានបាញ់ទម្លាក់នៅលើតំបន់រួមមានទាំង Moscow, Tula, Kaluga និង Bryansk។ អភិបាលតំបន់ Tula…

រថយន្តដឹកក្រុមឆៃយ៉ាំ​ បើករអិលធ្លាក់ផ្លូវលើភ្នំគូលែន​ បណ្ដាលឱ្យ​ស្លាប់​ ៦នាក់ និងរងរបួស​ ១៣នាក់

ខេត្ត​សៀមរាប​៖​ រថយន្តដឹកក្រុមឆៃយ៉ាំ​មួយគ្រឿង​ បានបើកបរក្នុងល្បឿនលឿន និងផ្លូវមានភាពចំណោតខ្លាំងហើយបត់កែងមិន​ប្រយ័ត្ន​ក៏ជ្រុលទៅធ្លាក់ផ្លូវលើភ្នំគូលែន​ បណ្ដាលឱ្យ​មនុស្សចំនួន​ ០៦នាក់បានស្លាប់​ និងរងរបួស​ធ្ងន់​ស្រាល​ ១៣នាក់។ករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តរអិលធ្លាក់ផ្លូវដោយខ្លួនឯងនេះ បានកេីតឡេីង​នៅវេលាម៉ោង ៣​ និង៣០ និង​រសៀល​ថ្ងៃ​ទី២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ត្រង់ចំណុចលើផ្លូវបេតុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប​ បណ្តាលឱ្យស្លាប់មនុស្សនៅកន្លែងកើត…