ព័ត៌មានថ្មីៗ

គ្រោះទឹកជំនន់នៅមីយ៉ាន់ម៉ា ស្លាប់កើនឡើងជាបន្តបន្ទាប់ រដ្ឋាភិបាលសុំជំនួយពីបរទេស អាមេរិកនិងអ៊ុយក្រែន ពិភាក្សាគ្នាស្តីពីយុទ្ធសាស្ត្រសង្គ្រាមជាមួយរុស្ស៊ី សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើលិខិតថ្លែងអំណរគុណ ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៃព្រះរាជាណាចក្រកម្ពុជា ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង ក្រៅតែពីមានវត្តអារ៉ាមដ៏មានវ័យចំណាស់ និងសាលារៀនគំរូ កសិដ្ឋានចិញ្ចឹមគោ មួយកន្លែងនៅក្រុងស្វាយរៀង ដោយបោះទុនជិត១០ម៉ឺនដុល្លារពីនិស្សិតវ័យក្មេងផ្នែកកសិកម្មម្នាក់

ក្រោយប្រឆាំងនិងបទឈប់បាញ់ អាមេរិកបន្តលក់អាវុធជាច្រើនទៅឱ្យអ៊ុយក្រែន

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋបាលលោក ចូ បៃដិន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានឱ្យដឹងថា ខ្លួនបានអនុម័តការលក់លក្ខណៈបន្ទាន់ នៃគ្រាប់រំសេវជិត១៤,០០០គ្រាប់សម្រាប់រថក្រោះ ឱ្យទៅអ៉ីស្រាអែលក្នុងតម្លៃជាង១០៦លានដុល្លារ ដោយមិនចាំបាច់ឆ្លងកាត់សភាអាមេរិក ស្របពេលដែលអ៉ីស្រាអែលបន្តបង្កើនប្រតិបត្តិការយោធានៅក្នុងសង្រ្គាមដែលបានរាលដាលពាសពេញតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ទាំងមូល។ក្រសួងការបរទេសអាមេរិក…

មន្ត្រី​យោធាម្នាក់​ ត្រូវ​បានគេប្រទះឃេីញ​ ដេកស្លាប់ក្នុងប្រឡាយ

(បន្ទាយមានជ័យ) មន្ត្រីយោធា០១នាក់ឈរជើងតាមបន្ទាត់ព្រំដែន ត្រូវបានគេប្រទះឃើញដេកស្លាប់នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងប្រឡាយគ្មានទឹកនៅចំណុចទំនប់ (ក.៥.) ចម្ងាយ៣០០ម៉ែត្រពីផ្លូវជាតិលេខ៥៨Dស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។  លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថា៖នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី០៩ ខែធ្នូ…

ស្រូវអង្ករអូស្ត្រាលីត្រឡប់មកទីផ្សារចិនវិញហើយ

សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបាននាំចូលស្រូវបាឡេចំនួន 314 ពាន់តោនពីប្រទេសអូស្ត្រាលីដែលមានតម្លៃ 139 លាន AUD ស្មើនឹង (91.5 លានដុល្លារអាមេរិក) ។យោងតាមទិន្នន័យថ្មីពីរដ្ឋបាលទូទៅនៃគយនៃប្រទេសចិន (GACC) ប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបាននាំចូលស្រូវបាឡេចំនួន 314 ពាន់តោនពីប្រទេសអូស្ត្រាលីដែលមានតម្លៃ 139 លាន AUD (91.5 លានដុល្លារអាមេរិក) ចាប់តាំងពីការលុបចោលការប្រឆាំងការលក់បង្ខូចថ្លៃ…

លោកខាងលិចលែងមើលឃើញអ៊ុយក្រែនជាពិសេសទៀតហើយ

ប្រទេសលោកខាងលិចលែងចាត់ទុកជម្លោះអ៊ុយក្រែនជាបញ្ហាសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេទៀតហើយ។ នោះគឺជាសេចក្តីថ្លែងការណ៍របស់លោក Jacob Kirkegaard – សមាជិកជាន់ខ្ពស់នៃវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ (PIIE) នៅពេលនិយាយទៅកាន់ Financial Times ។កាសែត Financial Times បានដកស្រង់សម្តីលោក Kirkegaard ដែលនិយាយថា “អ៊ុយក្រែនលែងពិសេសទៀតហើយ។ វាលែងត្រូវបានគេចាត់ទុកថាជាបញ្ហាសន្តិសុខជាតិដែលមានសារៈសំខាន់ជាចម្បងសម្រាប់សហភាពអឺរ៉ុប…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានសេចក្តីសោមនស្សរីករាយបានឃើញមន្ត្រីរាជការនៃក្រសួងព័ត៌មានរីករាយទទួលយកនូវការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងសំលៀងសមត្ថភាពខ្លួនដើម្បីបុព្វហេតុវិស័យព័ត៌មាន

ភ្នំពេញ៖ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយបានឃើញមន្ត្រីរាជការនៃក្រសួងព័ត៌មានរីករាយទទួលយកនូវការបណ្តុះបណ្តាល ហ្វឹកហ្វឺន និងសំលៀងសមត្ថភាពខ្លួនដើម្បីបុព្វហេតុវិស័យព័ត៌មាន ។ នេះជាប្រសាសន៍ របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែលលោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់មន្ត្រីរាជការក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង។លោករដ្ឋមន្ត្រីបានថ្លែងថា ; សូមអបអរសាទរបងប្អូនជាមន្ត្រីរាជការនៃក្រសួងព័ត៌មានដែលបានបញ្ចប់ដោយជោគជ័យវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានលើផ្នែកសរសេរព័ត៌មានប្រកបដោយគុណភាព ជាក្របខណ្ឌមួយនៃការធ្វើទំនើបកម្មស្ថាប័ន របស់ក្រសួងព័ត៌មាន។លោករដ្ឋមន្ត្រីមានប្រសាសន៍ថា:…

មន្រ្តីនគរបាលចរាចរណ៍ចំនួន០៣នាក់ ដែលហៅឃាត់រថយន្ត០១គ្រឿង ល្មើសសញ្ញាចរាចរណ៍នៅគោលដៅ(ក្តាន់ពីរ) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ

ភ្នំពេញ ៖ មន្រ្តីនគរបាលចរាចរណ៍ចំនួន០៣នាក់ ដែលហៅឃាត់រថយន្ត០១គ្រឿង ល្មើសសញ្ញាចរាចរណ៍នៅគោលដៅ(ក្តាន់ពីរ) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។សូមបញ្ជាក់ថា៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមជុំវិញមន្រ្តីនគរបាលចរាចរណ៍បានឃាត់រថយន្ត០១គ្រឿង ចោទថាល្មើសសញ្ញាចរាចរណ៍បង្កឱ្យមានការប្រកែកគ្នារវាងអ្នកបើកបររថយន្ត និងមន្រ្តីនគរបាលចរាចរណ៍ឈរជើងនៅគោលដៅភ្លើងសញ្ញាចរាចរណ៍ (ក្តាន់ពីរ) កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នាំឱ្យអ្នកលេងបណ្តាញសង្គមស៊ែរព័ត៌មាននោះចែករំលែកតៗគ្នាបង្កឱ្យមានការភ្ញាក់ផ្អើល។បន្ទាប់ពីឃើញឃ្លីបវីដេអូនេះភ្លាម ឯកឧត្តម…

ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសស្រុកអូរយ៉ាដាវឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តរតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងនោះមកកាន់សាលាដំបូងខេត្តរតនគិរីនៅថ្ងៃសៅរ៍ទី០៩ខែធ្នូ ឆ្នាំ២០២៣។ដោយមានការចង្អុលបង្ហាញយកចិត្តទុកដាក់ ពីលោកឧត្ដមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ស្ដីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តរតនគិរី លោកឧត្ដមសេនីយ៍ត្រី វ៉ាន សង្វាត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន​ ក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ។សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី​៨​ ខែ​ធ្នូ​​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៥​ និង…

លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យចំនួន០៦នាក់ ជាមុខសញ្ញាប្លន់យកម៉ូតូ ក្នុងរាជធានីភ្នំពេញ ចំនួន២៦ករណី

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ អង្គភាព ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣…

ក្រោយអាមេរិកប្រឆាំងនឹងបទឈប់បាញ់នៅហ្គាហ្សា អុីស្រាអែលបន្តទម្លាក់គ្រាប់បែកកាន់តែខ្លាំង

សារព័ត៌មាន AFP បានផ្សាយថា អ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី៩ ខែធ្នូនេះបានបង្កើនការវាយប្រហារទាំងតាមជើងគោកនិងការទម្លាក់គ្រាប់បែកប្រឆាំងនឹងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីសហរដ្ឋអាមេរិកបោះឆ្នោតវេតូលើការអំពាវនាវជាពិសេសមួយរបស់អង្គការសហប្រជាជាតិ ឱ្យមានបទឈប់បាញ់សម្រាប់សង្រ្គាមអូសបន្លាយពេលជាង២ខែមកនេះ។ក្រុមហាម៉ាស់និងអាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រងតំបន់ West Bank បានថ្កោលទោសការបោះឆ្នោតវេតូរបស់សហរដ្ឋអាមេរិកលើដំណោះស្រាយ UN ខណៈដែលក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់បានឱ្យដឹងពីចំនួនអ្នកស្លាប់ក្នុងការវាយប្រហារពីសំណាក់អ៉ីស្រាអែលដែលបានកើនឡើងដល់ ១៧,៤៨៧នាក់ ភាគច្រើនជាស្ត្រី និងកុមារ។ តាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលលើទីក្រុង…

រុស្ស៊ី៖ ការចាក់ទឹកសមុទ្រចូលទៅក្នុងផ្លូវរូងក្រោមដីរបស់ក្រុម Hamas នៅតំបន់ Gaza Strip ជាឧក្រិដ្ឋកម្មសង្គ្រាម

តំណាងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបានព្រមានថា ប្រសិនបើអុីស្រាអែលពិតជាបានធ្វើឱ្យជន់លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីបដោយទឹកសមុទ្រនោះ សកម្មភាពនេះនឹងបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាមដែលមិនអាចប្រកែកបាន។នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៨ ខែធ្នូ តំណាងអចិន្ត្រៃយ៍ទីមួយរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyansky បានព្រមានថា ប្រសិនបើអុីស្រាអែលពិតជាធ្វើឱ្យជន់លិចប្រព័ន្ធផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាមែន នេះពិតជាទង្វើដ៏ឃោរឃៅនិងជាឧក្រិដ្ឋកម្មសង្គ្រាម។លោក Dmitry Polyansky បានបញ្ជាក់ថា “ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលអំពីចេតនារបស់អុីស្រាអែលក្នុងការធ្វើឱ្យជន់លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងទឹកសមុទ្របានរីករាលដាលយ៉ាងទូលំទូលាយ។ យោងតាមព័ត៌មាន កងកម្លាំងការពារអុីស្រាអែលបានសាងសង់ប្រព័ន្ធបំពង់និងម៉ាស៊ីនបូមទឹកសមុទ្រ។…

មាតិកាផ្សេងៗ