កូរ៉េខាងត្បូងព្រមានតបតក្រោយកូរ៉េខាងជើងបាញ់កាំភ្លើងធំជាង ២០០គ្រាប់

ក្នុងពេលដែលកូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធបាញ់គ្រាប់ពិត កូរ៉េខាងជើងក៏មានសកម្មភាពតបតវិញ ដោយបាញ់កាំភ្លើងធំរាប់រយគ្រាប់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នាថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំសរុបជាង២០០គ្រាប់ ចូលទៅក្នុងផ្ទៃសមុទ្រនៅភាគខាងលិចប្រទេសរបស់ខ្លួន ក្បែរតំបន់ព្រំដែនសមុទ្រជាមួយកូរ៉េខាងត្បូង ខណៈប្រជាជននៅកោះចំនួន២របស់កូរ៉េខាងត្បូងត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនរកកន្លែងសុវត្ថិភាព។មន្រ្តីកោះ Yeonpyeong ដែលស្ថិតនៅខាងត្បូងខ្សែបន្ទាត់ព្រំដែនសមុទ្រឧបទ្វីបកូរ៉េ Northern…

ស្លាប់និងរបួសជាង៣០នាក់ដោយគ្រោះថ្នាក់រថភ្លើងពីរគ្រឿងបុកគ្នា នៅឥណ្ឌូណេស៊ី

សារព័ត៌មាន AFP នាថ្ងៃសុក្រទី៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ រថភ្លើង២ខ្សែបានបុកគ្នានៅលើកោះជ្វា (Java) ជាហេតុនាំឱ្យមនុស្ស៣នាក់បាត់បង់ជីវិត និងយ៉ាងហោចណាស់២៨នាក់ផ្សេងទៀតទទួលរងរបួស។ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក (ម៉ោងក្នុងតំបន់) នៅតំបន់ Cicalengka នៃខេត្តជ្វាខាងលិច (West Java)…

ជនបរទេសដែលជួយរុស្ស៊ីក្នុងសង្គ្រាមនឹងទទួលបានសញ្ជាតិរុស្ស៊ីពេញលេញ

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញក្រឹត្យមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនឹងអនុញ្ញាតឱ្យជនបរទេសដែលជួយធ្វើសង្រ្គាមដើម្បីរុស្ស៉ីនៅអ៊ុយក្រែន ទទួលបានសញ្ជាតិរុស្ស៉ីសម្រាប់ខ្លួនឯងផ្ទាល់និងក្រុមគ្រួសាររបស់ពួកគេថែមទៀត។បទបញ្ជានេះមានខ្លឹមសារថា អ្នកដែលបានចុះកុងត្រាចូលរួមធ្វើ «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែនដោយយ៉ាងហោចណាស់បាន១ឆ្នាំ អាចដាក់ពាក្យសុំដើម្បីទទួលបានលិខិតឆ្លងដែនរុស្ស៉ី សម្រាប់ខ្លួនឯងផ្ទាល់និងក្រុមគ្រួសារ។ ការអនុវត្តនេះមានតែចំពោះអ្នកដែលបានចុះកុងត្រាជាមួយកងកម្លាំងប្រដាប់អាវុធទូទៅ ឬក្រុមយោធាផ្សេងទៀត…

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការដំឡេីងប្រាក់កម្រៃប្រចាំខែ ជូនមន្រ្តីជាប់កិច្ចសន្យា

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីការដំឡេីងប្រាក់កម្រៃប្រចាំខែ ជូនមន្រ្តីជាប់កិច្ចសន្យា ដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៧១០ ០០០ (ប្រាំពីរសែនមួយម៉ឺន) រៀល ទៅ ៧៧០ ០០០ (ប្រាំពីរសែនប្រាំពីរម៉ឺន) រៀល។ការដំឡើងប្រាក់កម្រៃប្រចាំខែដូចកំណត់ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ការដំឡើងប្រាក់កម្រៃដូចមានកំណត់ក្នុងមាត្រា១ខាងលើ…

តោះស្វែងយល់ អំពី អ្វីទៅជា «ChatGPT»?

ភ្នំពេញ ៖ ChatGPT ពាក្យពេញជាភាសាអង់គ្លេសគឺ Chat Generative Pre-trained Transformer បកជាភាសាខ្មែរថា «ការសន្ទនានៃការបង្កើតបរិវត្តិកម្មកម្មវិធីសិក្សាជាមុន» សំដៅដល់យន្តស្វ័យប្រវត្តិកម្មឆាត ដែលអភិវឌ្ឍន៍ដោយ OpenAI និងដាក់ឲ្យដំណើរការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះជាការបញ្ជាក់ពី លោក អុឹម វុត្ថា…

ទិវាឯករាជ្យជាតិមីយ៉ាន់ម៉ា បានដោះលែងអ្នកទេសជិត១ម៉ឺននាក់

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលយោធានឹងដោះលែងអ្នកទោសចំនួន ៩,៦៥២នាក់ ដោយក្នុងនោះរួមមានជនបរទេសចំនួន ១១៤នាក់ ក្រោមការលើកលែងទោសដើម្បីប្រារព្ធទិវាឯករាជ្យជាតិ។យោធានៃរបបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ក្នុងសេចក្តីប្រកាសខ្លីមួយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋយ៉ាងដូច្នេះថា «ក្នុងចេតនារក្សាទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត និងផ្អែកលើហេតុផលមនុស្សធម៌ អ្នកទោសបរទេសចំនួន ១១៤នាក់ នឹងត្រូវលើកលែងទោស។ ពួកគេនឹងត្រូវបញ្ជូនទៅប្រទេសដើមវិញ»។ ទោះជាយ៉ាងនេះក្តីនៅក្នុងចំណោមអ្នកដែលត្រូវដោះលែងមិនមានលោកស្រី…

អរគុណបងៗសមត្ថកិច្ច! ទីបំផុត​! ឃាត់ខ្លួនបានហើយ​ ក្រុម​ជើងខ្លាំងព្រួតវាយលើសិស្សស្រីម្នាក់ ខណៈ​សមត្ថកិច្ច​តាមចាប់ដល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ភ្នំពេញ​៖​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅរាត្រីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ បានឃាត់ខ្លួនសិស្សសាលាមួយក្រុមមានគ្នា​ ០៤នាក់ ក្នុងនោះមានប្រុស​ចារឹក​ស្រី(ភេទទី៣ម្នាក់) និងសិស្សស្រីចំនួន ៣នាក់ទៀតបានហើយ ។ សមត្ថកិ​ច្ចបានតាមឃាត់ខ្លួនពួកគេនៅត្រង់ចំណុចរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ សមត្ថកិច្ចបាននឹងកំពុងដឹកពួកគេមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត។ គួរជម្រាបជូនថា​…

ភ្លើងឆេះព្រៃបណ្តាលឱ្យបុរសម្នាក់ស្លាប់ខណៈកំពុងឡើងត្នោត

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់អ្នកប្រកបមុខរបរឡើងត្នោតត្រូវភ្លើងឆេះព្រៃរាលដល់ដើមត្នោតបណ្តាលឲ្យគាត់ធ្លាក់ចូលក្នុងភ្លើងបណ្តាលឲ្យស្លាប់តែម្តងនេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនៅព្រឹកថ្ងៃ០៥ ខែមករាឆ្នាំ២០២៤នេះ។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ដូ ដន ភេទប្រុសអាយុ ២៥ឆ្នាំ រស់នៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រកបរបរឡើងត្នោត។សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា,មុនពេលកើតហេតុជនរងគ្រោះតែងតែប្រកបរបរឡើងត្នោតដើម្បីយកទឹកទៅធ្វើជាស្ករសម្រាប់លក់ផ្គត់ផ្គង់ជីវភាពគ្រួសារប៉ន្តែជាអកុសលនៅពេលដែលគាត់កំពុងតែឡើងលើដើមត្នោតនោះស្រាប់តែមានភ្លើងឆេះព្រៃរាលដាលដល់ដើមត្នោតធ្វើឲ្យជនរងគ្រោះធ្លាក់មកដល់ដីបណ្តាលឲ្យស្លាប់តែម្តង។ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៤ខែមករាឆ្នាំ២០២៤។ក្រោយកើតហេតុសមត្ថកិច្ចធ្វើការត្រួតពិនិត្យសពជនរងគ្រោះហើយប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ករណីខាងលើ កម្លាំងនគរបាលស្រុកភ្នំស្រួចបានប្រើប្រាស់រថយន្តបាញ់ទឹកពន្លត់ភ្លើងទើបរលត់ទៅវិញ៕

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៣ ខែមករា រកឃើញយានយន្តល្មើសចំនួន ៧០៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨៦៤គ្រឿង, រថយន្តធំ ១១គ្រឿង, រថយន្តតូច ១២៩គ្រឿង និងម៉ូតូ ៧២៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន…

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ៣ មករា ឆ្នាំ២០២៤ ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣២ នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ។ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន ៖+ដឹកជញ្ជូន…